Sign up to save your podcasts
Or
លោកដូណាល់ ត្រាំ បានឡើងថ្លែងសុន្ទរកថាជាលើកទី១ នៅសភាខុនហ្ក្រេស បន្ទាប់ពីបានចូលកាន់អំណាចសាជាថ្មី កាលពីថ្ងៃទី២០មករា។ ជាសុន្ទរកថា ដែលពោរពេញទៅដោយអំនួត អួតសរសើរពីខ្លួនលោកផ្ទាល់ និងការដឹកនាំរបស់លោក ដែលត្រឹមតែជាង១ខែ តែបានលទ្ធផលដ៏ល្អអស្ចារ្យ ធ្វើឲ្យសហរដ្ឋអាមេរិកត្រលប់មកខ្លាំងក្លាឡើងវិញ។ សុន្ទរកថាដែលបានផ្តោតខ្លាំងតែទៅលើបញ្ហាផ្ទៃក្នុង ជាជាងនយោបាយការបរទេស។ តែទន្ទឹមនឹងនេះ សុន្ទរកថាលោកដូណាល់ ហាក់ដូចជាគ្មានកំណត់ទស្សនវិស័យនយោបាយក្នុងការដឹកនាំប្រទេសឡើយ។
ដូចយើងធ្លាប់ស្គាល់លោកដូណាល់ ត្រាំ ហើយ គឺថាគ្មាននរណាសរសើរគាត់បានល្អ ជាងគាត់ខ្លួនឯងនោះទេ។ នៅក្នុងសុន្ទរកថាដល់ទៅ១ម៉ោង៤០នាទី នៅចំពោះមុខអង្គសភាខុនហ្រ្កេស កាលពីថ្ងៃទី៤មីនា លោកដូណាល់ ត្រាំ បានអួតសរសើរអំពីលទ្ធផលធំៗដ៏លឿនរហ័ស នៃការដឹកនាំត្រឹមតែ៦សប្តាហ៍នៃរដ្ឋបាលរបស់លោក។
“អាមេរិកត្រលប់មកវិញហើយ!”
លោកត្រាំ បានចាប់ផ្តើមសុន្ទរថា ដោយបានថ្លែងថា “អាមេរិកត្រលប់មកវិញហើយ”។ ពោលគឺត្រលប់មកវិញលើកនេះ មកដ៏ខ្លាំងក្លា ដែលពិភពលោកមិនធ្លាប់បានឃើញ ឬក៏នឹងគ្មានថ្ងៃឃើញបែបនេះទៀតទេ។ លោកបានអួតថា លោកឮគេនិយាយច្រើននាក់ណាស់ថា មិនដែលមានប្រធានាធិបតីណា ធ្វើការបានជោគជ័យធំនិងរហ័សដូចរដ្ឋបាលលោកទេ ជាប្រវត្តិសាស្ត្រហើយ។ ៦សប្តាហ៍កន្លងមកនេះ លោកបានចុះហត្ថលេខាលើក្រិត្យប្រធានាធិបតីចំនួនជិត១០០ និងបានចេញវិធានការប្រតិបត្តិចំនួនជាង៤០០ ដើម្បីឈានទៅស្តារប្រទេសឡើងវិញ។ ការស្តារឡើងវិញនេះ ដែលលោកត្រាំអះអាងថា គឺស្តារប្រទេសឲ្យមកដើរផ្លូវត្រូវ មានសុវត្ថិភាព មានសុទិដ្ឋិនិយម និងការរីកចម្រើនមានបាន នៅទូទាំងទឹកដីអាមេរិក។
ដោយមិនភ្លេចឆ្លៀតនិយាយសង្កត់ រិះគន់ចំអកទៅដល់ការដឹកនាំរបស់លោកចូ បៃដិន និងបក្សប្រជាធិបតេយ្យ លោកត្រាំ បានអះអាងថាដោយសារតែលោក គឺអាមេរិកបានតម្រង់ទិស ឈប់នៅក្រោមអំណាចផ្តាច់ការ នៃគោលនយោបាយចម្រុះនិយម សមធម៌និយម និងការរាប់បញ្ចូល តទៅហើយ។ ក្នុនន័យនេះ គឺលោកដូណាល់ ត្រាំចង់សំដៅថា រដ្ឋបាលលោកបានចាត់វិធានកម្ទេចចោល នូវទ្រឹស្តីនយោបាយបែប Wok ដែលសំដៅលើកកំពស់សិទ្ធិស្ត្រី សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ឬអ្នកប្តូរភេទអីជាដើម
លោកដូណាល់ ត្រាំ បានឆ្លៀតសរសើរផងដែរ ថាលោក Elon Musk បានជួយលោកច្រើនណាស់ នៅក្នុងការងារធ្វើឲ្យស្ថាប័នរដ្ឋសហព័ន្ធមានប្រសិទ្ធិភាពឡើងវិញ។ តាមរយៈប្រតិបត្តិការរបស់លោកElon Musk លោកដូណាល់ ត្រាំ បានអួតថា អាមេរិកបានរកឃើញថាស្ថាប័នរដ្ឋសហព័ន្ធ បានសំងំចាយប្រាក់ខ្ជះខ្ជាយណាស់ ទាំងនៅក្នុងស្រុកតាមរយៈការប្រើបុគ្គលិកច្រើនឥតប្រយោជន៍ ហើយនៅក្រៅស្រុកវិញ គឺចំណាយទៅជួយនៅប្រទេសផ្សេងៗ ដែលវាគ្មានបានប្រយោជន៍អីសោះមកឲ្យអាមេរិក។ លោកត្រាំអួតទៀតថា ក្នុងការងារកំចាត់ការចំណាយឥតប្រយោជន៍នេះ គឺរដ្ឋបាលលោក បានបញ្ឈប់បុគ្គលិករដ្ឋសហព័ន្ធច្រើនពាន់នាក់ណាស់ ហើយជួយឲ្យអាមេរិកសន្សំលុយបានមិនចេះតិចទេ។
ជីវភាពប្រជាជនអាមេរិកនឹងជួបការលំបាក?
គ្រប់គ្នាចង់ដឹងខ្លាំងណាស់ ថាលោកដូណាល់ ត្រាំនឹងនិយាយអ្វីខ្លះអំពីបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មអាមេរិក ដែលហាក់កំពុងតែរំជើបរំជួលខ្លាំង ដោយសារវិធានការសង្គ្រាមពាណិជ្ជកម្ម ដែលលោកត្រាំកំពុងតែអនុវត្តទៅលើប្រទេសជាច្រើន។ ចាប់ពីថ្ងៃទី៣មីនា អត្រាពន្ធថ្មីលើទំនិញនាំចូលពីកាណាដា ពីមិកស៊ិកមានឡើងដល់ទៅ២៥% ហើយទំនិញចិនវិញឡើងដល់២០%។ កាណាដានិងចិនបានចេញវិធានការឆ្លើយបតវិញភ្លាមដែរ ដោយមិនបង្អង់ទេ ដោយបានដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិក។
សង្គ្រាមពាណិជ្ជកម្មដែលលោកដូណាល់ ត្រាំ កំពុងតែដើរដុតគ្រប់កន្លែងនេះ បានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុអាមេរិកមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះទំនិញនិងឡើងថ្លៃ អត្រាផរណានឹងកាន់តែកើន ដែលនឹងមកធ្វើបានជីវភាពប្រជាជនអាមេរិកខ្លួនឯង។ កាសែត The Wall Street Journal បានចុះផ្សាយអត្ថបទវិចារណកថា ថារដ្ឋបាលលោកដូណាល់ ត្រាំ កំពុងតែធ្វើឲ្យសេដ្ឋកិច្ចអាមេរិកដាំក្បាលចុះហើយ។
តែយ៉ាងណានៅក្នុងសុន្ទរកថា លោកដូណាល់ ត្រាំ បានអះអាងប្រាប់ប្រជាជនអាមេរិកអាមេរិក ថាកុំភ័យអី ផលប៉ះពាល់ទៅលើសេដ្ឋកិច្ចគឺមានតែបន្តិចបន្តួចប៉ុណ្ណោះ។ លោកត្រាំបានប្រកាសថា គោលការណ៍នៃអត្រាពន្ធឆ្លើយតបវិញ នឹងចូលជាធរមាននៅថ្ងៃទី២មេសា ឲ្យតែប្រទេសណាហ៊ានដំឡើងពន្ធមកលើទំនិញអាមេរិក។ លោកដូណាល់ ត្រាំ បានអះអាងថា អត្រាអតិផរណាខ្ពស់រាល់ថ្ងៃនេះ មិនមែនកំហុសលោកទេ គឺកំហុសរដ្ឋបាលមុនរបស់លោកចូ បៃដិន ដែលបានធ្វើឲ្យជីវភាពប្រជាជនអាមេរិក លំបាកយកតែមែនទែន។ ដើម្បីស្តារបញ្ហានេះ លោកត្រាំមានដំណោះស្រាយថា លោកនឹងកាត់បន្ថយការយកពន្ធទាំងអស់ ពីប្រជាពលរដ្ឋ។
តែដោយឡែក ផ្អែកតាមការស្ទាបស្ទង់មតិមួយ របស់ CBS-YouGov មុនពេលលោកត្រាំឡើងថ្លែងសុន្ទរកថា គឺជិត៣ភាគ៤នៃប្រជាជនអាមេរិក រំពឹងថាអត្រាពន្ធថ្មីរបស់ដូណាល់ត្រាំនេះ នឹងធ្វើឲ្យការចំណាយរស់នៅប្រចាំថ្ងៃ កាន់តែឡើងថ្លែ។ យ៉ាងណាមិញសំដីអួតអះអាងរបស់លោកត្រាំ វាខុសបន្តិចពីសំដីរបស់លោក Howard Lutnick រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក ដែលបាននិយាយប្រាប់ទូរទស្សន៍ Fox Business ថារដ្ឋបាលអាមេរិកអាចនឹងដកថយវិញ ទាក់ទិននឹងវិធានការដំឡើងពន្ធនេះ។
អ៊ុយក្រែនព្រមចរចាសន្តិភាព ហើយបើកផ្លូវឲ្យអាមេរិកជីករ៉ែ
នៅក្នុងសំណុំរឿងការបរទេសពិភពលោកជារួម លោកដូណាល់ ត្រាំ ដូចជាមិនសូវយកចិត្តទុកដាក់ និយាយប៉ុន្មានទេ ក្នុងសុន្ទរកថាជិត២ម៉ោងរបស់លោក។ ទាក់ទិនបញ្ហាសង្គ្រាមនៅអ៊ុយក្រែន លោកដូណាល់ ត្រាំ បានអះអាងប្រាប់អង្គសភាខុនហ្ក្រេសថា លោកបានទទួលលិខិតមួយរបស់លោកហ្សេឡេនស្គី ដែលបញ្ជាក់ប្រាប់លោក ថាភាគីអ៊ុយក្រែន ត្រៀមខ្លួនចរចាទៅតាមការដឹកនាំដ៏ស្វាហាប់ របស់ក្រុមការងារលោកដូណាល់ ត្រាំ ដើម្បីឈានទៅទទួលបានសន្តិភាពយូរអង្វែង។ លោកត្រាំ និយាយទៀតថា លោកហ្សេឡេនស្គី សូមអរគុណលោក និងសហរដ្ឋអាមេរិក ដែលបានជួយគ្រប់យ៉ាង ក្នុងការការពារអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសអ៊ុយក្រែន។ មិនត្រឹមប៉ុណ្ណោះទេ ក្នុងលិខិតនេះ អ៊ុយក្រែនបញ្ជាក់ប្រាប់ទៀតថាត្រៀមខ្លួន ចុះហត្ថលេខាបើកផ្លូវឲ្យអាមេរិកចូលទៅជីកយករ៉ែអ៊ុយក្រែនថែមទៀតផង។
“ហ្ក្រូអិនឡង់ដ៍នឹងធ្លាក់មកក្នុងដៃអាមេរិក ដោយមធ្យោបាយណាមួយ”
លោកដូណាល់ ត្រាំ មិនបានភ្លេចទេ រឿងកោះហ្ក្រូអិនឡង់ដ៍។ ក្នុងសុន្ទរកថាចំពោះអង្គសភាខុនហ្ក្រេស លោកដូណាល់ ត្រាំ អះអាងថា កោះហ្ក្រូអិនឡង់គង់តែបានមកអាមេរិកគ្រប់គ្រងទេ ដោយមធ្យោបាយណាមួយមិនដឹងទេ តែលោកច្បាស់ណាស់ ថាអាមេរិកនឹងបានហ្ក្រូអិនឡង់ ព្រោះវាជារឿងសន្តិសុខជាតិអាមេរិក។ ក្នុងសំដីថ្លែងហាក់មានន័យញុះញង់ ឲ្យប្រជាជននៅកោះហ្ក្រូអិនឡង់ នាំគ្នាក្រោកឡើងរើបំរះចេញពីដាណឺម៉ាក ហើយងាកមកចុះចូលជាមួយអាមេរិក លោកដូណាល់ត្រាំ បានអះអាងថា អាមេរិកនឹងធានាការពារសន្តិសុខជូនហ្ក្រូអិនឡង់ ហើយធ្វើឲ្យមានការរីកចម្រើន ចំណេញមានបានទាំងអស់គ្នា។
សំឡេងប្រឆាំងដ៏ខ្សត់ខ្សោយនៃគណបក្សប្រជាធិបតេយ្យ
នៅមុនពេលលោកដូណាល់ ត្រាំចាប់ផ្តើមសុន្ទរកថា លោក Albert Leornes Greene សមាជិកសភាតំណាងរដ្ឋតិចសាស់មកពីបក្សប្រជាធិបតយេ្យ មិនព្រមអង្គុយចុះទេ ធ្វើឲ្យលោកដូណាល់ ត្រាំក្តៅមួរម៉ៅ។ លោក Mike Johnson ប្រធានសភាតំណាង បានចេញបញ្ជាឲ្យចាប់បញ្ជូនលោក Albert Leornes Greene ចេញក្រៅ។
ក្រុមសមាជិកសភាខុនហ្រ្កេសបក្សប្រជាធិបតេយ្យ បានដាក់ម៉ូគ្នា មិនទះដៃអ្វីទាំងអស់ ចំពោះសុន្ទរកថារបស់លោកដូណាល់ ត្រាំ។ សមាជិកសភាស្រីៗខ្លះ បានណាត់គ្នាពាក់អាវពណ៌ផ្កាឈូក ដើម្បីជាសញ្ញាបង្ហាញពីការប្រឆាំងចំពោះគោលនយោបាយរបស់លោកដូណាល់ ត្រាំ ដែលមើលងាយស្ត្រីបំបិទសេរីភាពស្ត្រី។
ក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យ បានលើកកូនបដាតូចៗ ដើម្បីបរិហាររដ្ឋបាលលោកដូណាល់ត្រាំ។ តែជារួមយើងឃើញ សំឡេងប្រឆាំងរបស់បក្សប្រជាធិបតេយ្យ គឺខ្សោយខ្លាំងណាស់ បើប្រៀបធៀបទៅសម្រែកជោគជ័យដ៏អំនួតរបស់លោកដូណាល់ ត្រាំ និងបក្សពួករបស់លោកក្នុងបក្សសាធារណរដ្ឋ។
5
11 ratings

1,825 Listeners
13 Listeners
13 Listeners
32 Listeners
106 Listeners
1 Listeners
1 Listeners
0 Listeners
0 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
4 Listeners
5 Listeners
0 Listeners
28 Listeners
0 Listeners
527 Listeners