ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីគឺលោកវេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមហ៊ុន ម៉េងលី ជេ.គួច គ្រុប។ នៅថ្ងៃអាទិត្យនេះ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន តាមរយៈសារជាសំឡេង បានអំពាវនាវឲ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងដូសទី៣ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ខណៈអ្នកដែលទទួលបានវ៉ាក់សាំងដូសទី៣ នៅមានចំនួនគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ភាពស៊ាំក្នុងសហគមន៍តាមរយៈការទទួលយកវ៉ាក់សាំងកូវីដ១៩នេះ ជាភាពចាំបាច់និងមានសារៈសំខាន់សម្រាប់ឲ្យកម្ពុជាបើកជំហរប្រទេសដោយទូលាយឡើងវិញ។