Sign up to save your podcasts
Or
ម៉ាឡេស៊ី ដែលទើបតែចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអង់គ្លេស បានបង្ហាញមហិច្ឆតា ចង់ក្លាយជាមហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ ចន្លោះពី ៥ ទៅ ១០ ឆ្នាំទៀត។ ព្រះរាជាណាចក្រអាស៊ីអាគ្នេយ៍មួយនេះ បានត្រៀមខ្លួនប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងចង់វ៉ាឲ្យដាច់ តៃវ៉ាន់ កូរ៉េខាងត្បូង និងជប៉ុន ថែមទៀត។ ក៏ប៉ុន្តែ អ្នកជំនាញជាតិនិងអន្តរជាតិ បានមើលឃើញថា ម៉ាឡេស៊ីនៅមានចំណុចខ្វះខាតច្រើននៅឡើយ ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន។
ដោយមិនលាក់លៀម រដ្ឋាភិបាលទីក្រុងគូឡាឡាំពួ បានបង្ហាញមហិច្ឆតាចង់ក្លាយជាមហាយក្សបច្ចេកវិទ្យា នៅក្នុងពេលដ៏ខ្លីខាងមុខ។ បច្ចុប្បន្ននេះ បណ្តាថ្នាក់ដឹកនាំ និងពលរដ្ឋម៉ាឡេស៊ីមួយចំនួន បានចាត់ទុកកោះប៉េណាំង (Penang) របស់ខ្លួនថាជាជង្រុកឧស្សាហកម្មបច្ចេកវិទ្យា ដោយហ៊ានទាំងប្រៀបប្រដូចទៅនឹងមជ្ឈមណ្ឌលបច្ចេកវិទ្យា Silicon Valley របស់សហរដ្ឋអាមេរិក ទៀតផង។ នេះក៏ព្រោះតែ កោះប៉េណាំង កំពុងតែមានសក្តានុពលខ្ពស់ខ្លាំង ហើយក្រុមហ៊ុនធំៗខ្នាតអន្តរជាតិ តួយ៉ាងក្រុមហ៊ុនអាមេរិក Intel Corporation និងក្រុមហ៊ុនអាមេរិក AMD (Advanced Micro Devices, Inc.) ជាដើម។ល។ បានបោះទីតាំងនៅទីនោះ។ កោះប៉េកាំង ជាទីដែលមានរៀបចំសាកល្បងគុណភាពឧបករណ៍បន្ទះឈីប និងរៀបចំផ្គុំដំឡើងគ្រឿងបង្គុំឧបករណ៍សឺមីកុងឌុកទ័រសម្រាប់នាំចេញទៅបរទេស។ ក្រុមហ៊ុនគ្រឿងបង្គុំអេឡិចត្រូនិចអាល្លឺម៉ង់ Bosch ទៀតសោត ក៏បានទទួលស្គាល់ថា ការនាំចេញឧបករណ៍សឺមីកុងឌុកទ័ររបស់ម៉ាឡេស៊ី បានតំណាងឲ្យ ១៣% នៃការនាំចេញរបស់ពិភពលោក នៅក្នុងវិស័យនេះ។
ជាច្រើនឆ្នាំហើយ ដែល ម៉ាឡេស៊ី បានបណ្តុះវត្ថុបំណងចង់សម្រេចឲ្យក្លាយជាប្រទេសនាំមុខគេក្នុងពិភពលោក ខាងនាំចេញឧបករណ៍សឺមីកុងឌុកទ័រ។ ក្រុមហ៊ុន Malaysia External Trade Development Corporation បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ម៉ាឡេស៊ីបាននាំចេញឧបករណ៍សឺមីកុងឌុកទ័រ ស្មើនឹងទំហំទឹកប្រាក់ ៣៨៧,៩៨ ពាន់លានរីងហ្កីតម៉ាឡេស៊ី ដែលប្រហាក់ប្រហែលនឹង ៨៧,៤ ពាន់លានដុល្លារ។ ចំនួនដ៏ច្រើននេះ បានធ្វើឲ្យម៉ាឡេស៊ី ក្លាយជាប្រទេសមួយ ក្នុងចំណោម១០ប្រទេស ដែលនាំចេញសឺមីកុងឌុកទ័រ ច្រើនជាងគេលើលោក។ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំម៉ាឡេស៊ី មានសុឆន្ទៈចង់ឲ្យប្រទេសខ្លួនកាន់តែបោះពួយលើគេបង្អស់ ដោយត្រូវផ្តួលឥណ្ឌូណេស៊ី និងវ៉ាឲ្យដាច់ តៃវ៉ាន់ កូរ៉េខាងត្បូង និងជប៉ុន ថែមទៀត។
ផ្ទុយទៅវិញ ម៉ាឡេស៊ី នៅខ្វះខាតច្រើននៅឡើយ ដើម្បីសម្រេចមហិច្ឆតាក្លាយជាមហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ។ លោក Farlina Said អ្នកជំនាញបច្ចេកវិទ្យានៃវិទ្យាស្ថានជាតិយុទ្ធសាស្ត្រនិងសិក្សាអន្តរជាតិ (ISIS) ប្រចាំក្រុងគូឡាឡាំពួ បានវិភាគឃើញថា ដើម្បីសម្រេចមហិច្ឆតា ម៉ាឡេស៊ីត្រូវការចាំបាច់អ្នកឯកទេសជំនាញជាជនជាតិរបស់ខ្លួន ត្រូវពេលវេលាច្រើននិងយូរតទៅទៀត រួមទាំងគម្រោងផែនការល្អិតល្អន់ខ្លាំងណាស់។
ជាក់ស្តែង រដ្ឋាភិបាលម៉ាឡេស៊ីបានត្រៀមចំណាយ ៥,៣ ពាន់លានដុល្លារ ដើម្បីវិនិយោគទុននិងអភិវឌ្ឍន៍វិស័យសឺមីកុងឌុកទ័រ ក្នុងរយៈពេលមួយទសវត្សរ៍ទៅមុខ។ តែចំនួននេះ នៅតិចតួចនៅឡើយ។ នេះបើតាម លោក Wong Siew Hai ប្រធានសមាគមឧស្សាហកម្មសឺមីកុងឌុកទ័រម៉ាឡេស៊ី ដោយបញ្ជាក់ទៀតថា ទឹកប្រាក់វិនិយោគទុនប៉ុណ្ណឹង នៅតិចជាងការបោះទុនរបស់សហរដ្ឋអាមេរិក និងចិន ឆ្ងាយណាស់។
ម្យ៉ាងវិញទៀត ម៉ាឡេស៊ី នៅជួបកង្វះខាតធនធានមនុស្ស ដែលមានចំណេះជំនាញ និងបទពិសោធន៍ខ្ពស់ក្នុងវិស័យនេះ ក្នុងចំនួនដ៏ច្រើននៅឡើយ។ លោក Wong Siew Hai ទទួលស្គាល់ដែរថា ប្រសិនបើនិយាយពីជនជាតិម៉ាឡេស៊ីដែលធ្វើការឲ្យក្រុមហ៊ុនអន្តរជាតិ ក៏មានចំនួនច្រើនសមគួរដែរ ក៏ប៉ុន្តែ ពួកគេទាំងនោះ ច្រើនតែជ្រើសរើសទៅតាំងទីលំនៅនៅបរទេស ព្រោះតែអាចទទួលបានប្រាក់ច្រើនខ្លាំងជាងនៅក្នុងស្រុក និងអាចទទួលបានឱកាសល្អៗ រួមទាំងលក្ខខណ្ឌរស់នៅប្រសើរជាង។
ស្រដៀងគ្នានេះ លោក Shafiq Kadir អ្នកស្រាវជ្រាវនៅមណ្ឌលសន្តិសុខអន្តរជាតិ CGS International ដែលមានមូលដ្ឋាននៅសិង្ហបុរី ក៏បង្ហើបដែរថា ម៉ាឡេស៊ីនៅខ្វះខាតអ្នកមានទេពកោសល្យច្រើនណាស់។ បញ្ហាធំមួយទៀតនោះ គឺប្រព័ន្ធអប់រំពីថ្នាក់ក្រោមៗមក ពុំបានត្រៀមតម្រង់ទិសឲ្យអនាគតនិស្សិត ទទួលបានជំនាញវិស័យសឺមីកុងឌុកទ័រ ឲ្យគ្រប់គ្រាន់ពេញសមត្ថភាពនោះឡើយ។
ដោយយល់ពីសភាពការណ៍ដូច្នេះហើយ ទើបក្នុងខែមីនាឆ្នាំ២០២៥នេះ រដ្ឋាភិបាលម៉ាឡេស៊ី បានចុះកិច្ចព្រមព្រៀង ជាមួយ Arm Holdings (Acorn RISC Machine) ក្រុមហ៊ុនសឺមីកុងឌុកទ័ររបស់អង់គ្លេសដ៏ល្បីឈ្មោះ។ កិច្ចសន្យានេះមានតម្លៃទឹកប្រាក់ ២៥០ លានដុល្លារ ដែលតម្រូវឲ្យក្រុមហ៊ុនឯកទេសសឺមីកុងឌុកទ័រអង់គ្លេស បើកដៃផ្តល់កម្មសិទ្ធិបញ្ហា និងអនុញ្ញាតផ្ទេរប្រព័ន្ធបច្ចេកវិទ្យាអង់គ្លេសទៅឲ្យម៉ាឡេស៊ី ក្នុងអំឡុងពេល ១០ ឆ្នាំ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអង់គ្លេស ARM ត្រូវជួយបណ្តុះបណ្តាលវិស្វករជំនាញសឺមីកុងឌុកទ័រ ជាជនជាតិម៉ាឡេស៊ី ឲ្យបានចំនួន ១០ ០០០ នាក់ ព្រមទាំងត្រូវបង្កើតការិយាល័យទីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយត្រូវបោះទីតាំងនៅរាជធានីគូឡាឡាំពួ តែម្តង៕
5
11 ratings

13 Listeners
13 Listeners
106 Listeners
9 Listeners
1 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
5 Listeners
0 Listeners
11 Listeners
28 Listeners
0 Listeners
5 Listeners
0 Listeners