សវនាការលើសំណុំរឿងសន្ទិដ្ឋិភាពពាក់ព័ន្ធនឹងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិនឹងត្រូវបើកធ្វើឡើងវិញនៅថ្ងៃពុធស្អែក បន្ទាប់ពីមេធាវីការពារសិទ្ធិទាំងសង្ខាងបានដកឃ្លារៀងៗខ្លួនទៅធ្វើសេចក្តីសន្និដ្ឋានអស់រយៈពេលពីរខែកន្លងទៅ។ លោកមេធាវី ផែង ហេង សហមេធាវីការពារសិទ្ធិលោក កឹម សុខា ថ្លែងថាក្រុមរបស់លោក និងកូនក្តី បានត្រៀមខ្លួនរួចរាល់ហើយថានឹងចូលរួមសវនាការ ព្រមទាំងបានផ្តល់សេចក្តីសន្និដ្ឋានបឋមទៅឲ្យតុលាការរួចហើយកាលពីថ្ងៃចន្ទម្សិលមិញ។ ទោះជានៅក្នុងសារណាមិនបានបង្ហើបថាមានខ្លឹមសារសំខាន់យ៉ាងណានោះ ក៏ប៉ុន្តែតាមលោក ផែង ហេង ក្រុមមេធាវីការពារសិទ្ធិលោក កឹម សុខា នៅតែប្រកាន់ជំហរថាសំណុំរឿងលោក កឹម សុខា មិនមានអង្គហេតុនៃសន្ទិដ្ឋិភាព ឬក្បត់ជាតិទេ ហើយក៏មិនមានធាតុផ្សំនៃបទល្មើសដែរ។