នៅព្រឹកថ្ងៃសៅរ៍ទី ២៤មិថុនា មេក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែ Wagner ដែលធ្លាប់ជួយប្រយុទ្ធកងទ័ពរុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន កំពុងលើកគ្នា ត្រលប់ចូលទឹកដីរុស្ស៊ី សំដៅម៉ូស្គូ ដើម្បីផ្តួលអំណាចមេដឹកនាំយោធារុស្ស៊ី។ នៅព្រឹកថ្ងៃសៅរ៍នេះ រដ្ឋាភិបាលម៉ូស្គូប្រកាសចាត់វិធានការប្រឆាំងភេរវកម្ម។ នៅក្នុងសារតាមទូរទស្សន៍ទៅកាន់ប្រជាជនរុស្ស៊ី លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីនបានចោទប្រកាន់ ការប៉ុនប៉ងរបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់ណែរ ថា ជាទង្វើក្បត់ជាតិ ក្បត់ប្រជាជនរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីនៅបានព្រមានដាក់ពិន័យរាល់អ្នកដែលចូលរួមជាមួយក្រុមកម្លាំងបះបោរ ក្រុមដែលបំពាក់អាវុធឲ្យក្រុមឧទ្ទាម នៅរុស្ស៊ី។ ហេតុអ្វីបានជាក្រុមទាហានស៊ីឈ្នួលរុស្ស៊ីងាកបែរ គោលដៅមកវាយប្រហាររដ្ឋអំណាចយោធារុស្ស៊ីនៅពេលនេះ?