ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មហាសេដ្ឋីElon Musk ឲ្យលុយ​​​អ្នកបោះឆ្នោតអាមេរិក១នាក់ ១លានដុល្លារ​ ក្នុង១ថ្ងៃ


Listen Later

មហាសេដ្ឋី​មាន​លុយ​ច្រើនជាងគេ​នៅក្នុង​ពិភពលោក អេឡុន ម៉ាសក៍ Elon Musk​បាន​ប្រកាស​ផ្តល់​លុយ ១លានដុល្លារ ជារៀងរាល់ថ្ងៃ ដល់​អ្នកបោះឆ្នោត ពីពេលនេះ រហូត​ដល់ថ្ងៃ​បោះឆ្នោត ថ្ងៃទី​៥​វិច្ឆិកា។ អ្នកដែលអាច​ទទួល​សែក ឬ មូលប្បទានបត្រ ចំនួន​១លាន​ដុល្លារ​ពីមហាសេដ្ឋី អេឡុន ម៉ាសក៍ ត្រូវគោរព​លក្ខខណ្ឌពីរ។ ទី១ ពួកគេ​ត្រូវមានឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត និងទី២ ពួកគេ​ត្រូវ​ចុះ​ហត្ថលេខា​លើញត្តិ​ដែល​លោក​អេឡុន ម៉ាសក៍​បាន​បង្កើតឡើង​ដើម្បី​ទាមទារ​សេរីភាព បញ្ចេញមតិ និង​សិទ្ធិ​កាន់កាប់អាវុធ។ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចុងសប្តាហ៍មុន លោកអេឡុន ម៉ាសក៍​បាន​ជ្រើសរើស​ស្រ្តី​អ្នកគាំទ្រ​លោកដូណាល់ ត្រាំ​ម្នាក់ ដែល​មានសំណាងទទួល​បាន​សែក​លុយ​១លានដុល្លារ។ ដោយសារ​យុទ្ធនាការ​ចែកលុយ​របស់​លោក​អេឡុន ម៉ាសក៍ ១លាន​ដុល្លារ ក្នុងមួយថ្ងៃ ​ធ្វើឡើង​តែ​ក្នុង​រដ្ឋ​គន្លឹះ ដូចជា​នៅរដ្ឋ​PennsyVania ជាដើម អភិបាល​រដ្ឋ​Pennsyvenia ​ផ្ទាល់ ដែលជា​អ្នកគំាំទ្រលោកស្រី ខាម៉ាឡា ហារីស​បាន​បង្ហាញ​ក្តីបារម្ភ ខណៈ អ្នកជំនាញ​ច្បាប់​លើកឡើង​ពី​ការរំលោភ​ច្បាប់​បោះឆ្នោត។

មហាសេដ្ឋី​ដែល​មាន​លុយច្រើន​ជាងគេ​បំផុត​ក្នុង​លោក លោក​អេឡុន ម៉ាសក៍ បាន​ប្រែក្លាយខ្លួន​ពីអ្នកជួយ​លុយធម្មតា មកជា​មនុស្សសកម្ម នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោកដូណាល់ ត្រាំ។ នៅតែ​២សប្តាហ៍មុន​ការបោះឆ្នោតប្រធានាធិបតី​អាមេរិក ដែលត្រូវ​ប្រព្រឹត្តទៅនៅថ្ងៃទី ៥​វិច្ឆិកា មហាសេដ្ឋី អេឡុន ម៉ាសក៍​បាន​ចាយលុយ​លានៗ​ដុល្លារ ដើម្បី​អូសទាញ​សំឡេងអ្នកបោះឆ្នោត នៅ​ក្នុង​រដ្ឋ​គន្លឹះ រដ្ឋដែល​សម្រេចជោគវាសនា​របស់​បេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ និង​ខាម៉ាឡា ហារីស។

ជាក់ស្តែង​ បន្ទាប់ពី​ប្រកាសកាលពីខែ សីហា ថា​លោក​គាំទ្រ និង​​ផ្តល់​លុយ​៤៥លាន​ដុល្លារ ជារៀងរាល់​ខែ ដល់ America PAC ដែលជា​គណៈកម្មាធិការ​សកម្មភាពនយោបាយ​ចាំ​ជួយ​ការឃោសនាបោះឆ្នោត​របស់​បក្ស​សាធារណ​រដ្ឋ​ មហាសេដ្ឋី ​ម្ចាស់ក្រុមហ៊ុន​បច្ចេកវិទ្យា SpaceX និងក្រុមហ៊ុនផលិតរថយន្ត​​តេសឡា​បាន​បង្ហាញ​ខ្លួន​ លេចធ្លោ​ក្នុង​យុទ្ធនាការ​ឃោសនាជួយ​លោកដូណាល់ ត្រាំ​នៅតាម​រដ្ឋ​គន្លឹះ ដូចជារដ្ឋ​​pennsylvania។

នៅលើ​វេទិកា​ដែលមានទង់ជាតិអាមេរិកជាផ្ទាំងបាំងពីខាងក្រោយ លោកអេឡុន ម៉ាសក៍​មិន​បាន​ស្រែក​ឃោសនា​ច្រើន​ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជនអាមេរិក​ដែល​ភាគច្រើន គេដឹងថា ជាអ្នកគាំទ្រ​លោកដូណាល់ ត្រាំ។ ប៉ុន្តែ មហាសេដ្ឋី​ដែលមាន​ទ្រព្យសម្បត្តិ​ប្រមាណ ២៤៨ពាន់​លានដុល្លារ ប្រើអំណាចទឹកលុយ តាមរយៈ​ការចុចឈ្មោះ​ដោយ​ចៃដន្យ អ្នកដែលត្រូវ​ទទួល​សែកដែលមាន​ទឹកលុយ ១លានដុល្លារ។

បើតាម​លោក អេឡុន ម៉ាសក៍ ពីថ្ងៃសៅរ៍ទី ១៩​តុលា រហូត​ដល់​ថ្ងៃ​បោះឆ្នោត ពោលគឺ​ជារៀងរាល់ថ្ងៃ លោក​នឹង​ចែកសែក ទឹកប្រាក់​១លានដុល្លារ ដល់​អ្នកដែល​បាន​ចុះហត្ថលេខាលើ​​ញត្តិ​របស់គណៈកម្មាធិការ ​America PAC ​ដែលលោក​បង្កើតឡើង​ដើម្បីឃោសនាជួយឲ្យលោកដូណាល់ ត្រាំឈ្នះឆ្នោត ​ត្រលប់មក​គ្រប់គ្រង​សេតវិមានសាជាថ្មី។ លោក​អេឡុន ម៉ាស​និយាយ​ថា អ្នកដែល​អាច​ទទួល​សែក ទឹកលុយ​១លាន​ដុល្លារបាន​ លុះត្រា​អ្នកនោះ​បានចុះ​ហត្ថលេខា​លើ​ញតិ្ត​ដែលគាំទ្រ​រដ្ឋធម្មនុញ្ញអាមេរិក នោះគឺ​សិទ្ធិសេរីភាពបញ្ចេញមតិ និង​សិទ្ធិកាន់កាប់អាវុធ។ លើសពីនោះទៀត អ្នកនោះ​បាន​ចុះឆ្នោត​បោះឆ្នោត​រួចហើយ។

ពីខាង​គណបក្ស​ប្រជាធិបតេយ្យ ជាពិសេស​អរភិបាល​រដ្ឋ​pennsylvania ​មិន​លាក់លៀម​ពីក្តីបារម្ភ​ នៅចំពោះ​មុខ​យុទ្ធនាការ​ឃោសនា​ដ៏សម្រុក ទិញ​ទឹកចិត្ត​អ្នកបោះឆ្នោត​យ៉ាងដូច្នេះ។​

នៅអាមេរិក ការចាយលុយ​ដើម្បីជំរុញ​​ឲ្យ​គេ​ចុះឈ្មោះបោះឆ្នោត ឬ​ទៅ​បោះ​ឆ្នោត ជា​រឿងខុសច្បាប់។ អ្នកដែល​ចាយលុយ និងអ្នកដែលទទួលលុយ ត្រូវប្រឈម​នឹង​ទោសពិន័យជា​ប្រាក់១ម៉ឺនដុល្លារ ឬ​ទោស​ជាប់ពន្ធនាគារ​៥ឆ្នាំ។ លោក​អេឡុន​ ម៉ាសក៍ផ្ទាល់មិនបាន​ចាយលុយ​​ ដើម្បីជំរុញ​ឲ្យ​គេ​ទៅបោះឆ្នោត ដូច​ការហាម​របស់ច្បាប់​ ប៉ុន្តែ ការផ្តល់​សែក ១លាន​ដុល្លារ​សម្រាប់តែ​អ្នកដែលបានចុះឈ្មោះ​បោះឆ្នោត ហើយ​នៅតែក្នុង​រដ្ឋ​គន្លឹះ ដែល​ជា​អ្នកកំណត់​ជ័យជំនះ​របស់​បេក្ខជន​ប្រធានាធិបតី គឺ​ជា​រឿង​ខុសច្បាប់​បោះឆ្នោត​អាមេរិក។ នេះបើតាម​អ្នកជំនាញ​ច្បាប់បោះឆ្នោត លោក Rick Hasen​នៅ​លើ​Blog ផ្ទាល់ខ្លួន​របស់​លោក​។

មហាសេដ្ឋី Elon Muskជះលុយទាក់ទាញអ្នកបោះឆ្នោត បើទោះជាអាច​រងការចោទប្រកាន់​ថា រំលោភច្បាប់បោះឆ្នោត។  ហេតុអ្វី​មហាសេដ្ឋី​ម្ចាស់ក្រុមហ៊ុន​Space X ដាក់ទុនច្រើនសន្ធឹកសន្ធាប់ ​យ៉ាងដូច្នេះ?

លោក​អេឡុន ម៉ាសក៍​បាន​ប្រើ​​យុទ្ធសាស្រ្ត​ថ្មី ចាយលុយ​រាប់លាន​ដុល្លារ ដើម្បីផ្តល់សន្ទុះ​ចុងក្រោយ ជួយ​លោកដូណាល់ ត្រាំ​នៅក្នុង​យុទ្ធនាការឃោសនា​បោះឆ្នោតនៅ​ក្នុង​រដ្ឋ​គន្លឹះ ខណៈដែល​​ការស្ទង់មតិ​បង្ហាញថា បេក្ខជន​ប្រធានាធិបតី​ទាំងពីរ មាន​សំឡេង​ប្រកៀកប្រកិត​គ្នា​ខ្លាំង ហើយ​លោកដូណាល់ ត្រាំ​នាំមុខ​លោកស្រី​ខាម៉ាឡា ហារីស​បន្តិចបន្តួចប៉ុណ្ណោះ។

នៅក្រោយ​ការពិភាក្សា​តទល់​រវាង​បេក្ខជន​ ដូណាល់​ ត្រាំ និង​លោកស្រី ខាម៉ាឡា ហារីស លោក​អេឡុន ម៉ាសក៍បាន​ប្រកាស​ដោយ​មិន​លាក់​លៀមថា លោក​គាំទ្រ ចង់​ឲ្យ​​​លោកត្រាំ​ចូលកាន់តំណែងជា​ប្រធានាធិបតី​សាជាថ្មី ព្រោះថា បើសិន​លោកស្រី ហារីស​ឈ្នះឆ្នោត នោះ គេ​មិនអាច​ទៅដល់​ភពអង្គារ​បានទេ។ ចំពោះមហាសេដ្ឋី​ ម៉ាសក៍ លោក​ត្រាំ​ដឹកនាំ​រដ្ឋាភិបាល​ដ៏មាន​ប្រសិទ្ធិភាពមួយ​ដើម្បី​អនុញ្ញាត​ឲ្យគេ​ធ្វើរឿង​ដ៏អស្ចារ្យ។

ពាក្យតែប៉ុន្មានឃ្លានេះ​អាច​ឲ្យគេ​ដឹង​ពីចេតនា​ពិតប្រាកដ​​របស់​លោក​អេឡុន ម៉ាសក៍ ដែលសុខ​ចិត្ត​ចាយលុយច្រើនជាងគេ រាប់លាន​ដុល្លារ ដើម្បី​ជួយលោកដូណាល់ត្រាំ។ លោក​ដូណាល់​ត្រាំ ធ្លាប់​និយាយសន្យាតែងតាំងលោក​អេឡុន ម៉ាសជា ទីប្រឹក្សា និង​ដឹកនាំគណៈកម្មាធិការ

ប្រសិទ្ធភាព​រដ្ឋ ទទួលបន្ទុក​សវនកម្ម​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាលសហព័ន្ធ។ អនាគត​ការងារ​របស់​គណៈកម្មការនេះ​គឺ​កំណែទម្រង់ស៊ីជម្រៅ។ លោក​អេឡុន ម៉ាសក៍​ពេញចិត្ត​ស្តូក​នឹង​ការសន្យា​ផ្តល់​តួនាទី​ដ៏សំខាន់ដែល​ផ្តល់អំណាច ឲ្យ​លោក​អាចសើរើ​ ចាត់ចែង​ស្ថាប័ន​សហព័ន្ធ។ ក្នុងករណី​ដែលលោក​ដូណាល់ ត្រាំ ឈ្នះឆ្នោត លោក​អេឡុន ម៉ាសក៍បានទទួល​តំណែង​គន្លឹះ​ដូចការសន្យា​របស់​លោកដូណាល់ ត្រាំ នោះ​ស្ថាប័ន​ដែល​ត្រូវ​លោក​អេឡុន ម៉ាសក៍គាស់កកាយ រុះរើ​មុនគេ គឺអាជ្ញាធរ​គ្រប់គ្រង​សុវត្ថិភាព ដែលលោកចោទប្រកាន់​ថា ជាអ្នករារាំង បន្ទុចបង្អាក់​មិន​ឲ្យ​ក្រុមហ៊ុន​Space X ឬ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​អាច​រីកចម្រើន​ទៅមុខ។ ដោយមាន​លោក​ដូណាល់ ត្រាំ ត្រលប់មក​ដឹកនាំអាមេរិកសាជាថ្មី លោកអេឡុន ម៉ាសក៍សង្ឃឹមដែរថា ក្រុមហ៊ុន​របស់លោក​នឹង​ទទួល​បាន​កិច្ចសន្យា​វិនិយោគជាច្រើន​ពីរដ្ឋាភិបាល បន្ថែម​ពីលើ​ការបន្ធូរបន្ថយ​ច្បាប់​ លែង​រឹតត្បិត​ រារាំង​ដល់​ការរីកចម្រើន​បច្ចេកវិទ្យា ហើយនិង​មុខជំនួញ​របស់​លោក។

លុយ អំណាច នយោបាយ បណ្តាញសង្គម។ ដោយ​ចង់​បានរបស់ទាំងអស់នេះ​ក្នុង​ពេល​តែមួយ មហាសេដ្ឋី​អេឡុន ម៉ាសក៍​ក្លាយជាមនុស្ស​ដ៏គ្រោះថ្នាក់ នៅក្នុង​ក្រសែភ្នែក​របស់​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ។ នៅអាមេរិក មាន​អ្នកគាំទ្រ​លោកដូណាល់ ត្រាំ​ ៦២%​ដែល​ស្រឡាញ់​ចូលចិត្ត​លោក​អេឡុន ម៉ាសក៍ ខណៈពេល​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ​មាន​តែ ៦%ប៉ុណ្ណោះ។ ទោះមាន​ប្រជាប្រិយក្នុងចំណោម​អ្នកគាំទ្រ​បក្ស​សាធារណរដ្ឋ និង​ជាមហាសេដ្ឋីមានលុយ​រាប់ម៉ឺនលាន​ដុល្លារ លោកអេឡុន​ ម៉ាសក៍​មិនអាចសម្រេច​មហិច្ឆតា​នយោបាយ។ ទៅតាម​​រដ្ឋធម្មនុញ្ញអាមេរិក​ដែល​ចែងថា បេក្ខជន​ប្រធានាធិបតី​ជាអ្នកកើតនៅ​ទឹកដី​អាមេរិក លោក​អេឡុន ម៉ាសក៍​ មិនអាចឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតីអាមេរិកដាច់ខាត ព្រោះថា លោក​​​មាន​កំណើតនៅ អាហ្វ្រិកខាងត្បូង៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

13 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

11 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

តោះនិយាយ - Podcast by TeamTosLeng

តោះនិយាយ - Podcast

0 Listeners