Sign up to save your podcasts
Or
ឆុងបរិភោគបានភ្លាម មិនថ្លៃ ហើយឆ្ងាញ់ ប៉ុន្តែមីកញ្ចប់មានឈ្មោះមិនសូវល្អទេ។ តើមីកញ្ចប់នេះមានផ្ទុកសារធាតុអ្វីខ្លះ ? តើគេអាចបរិភោគមីកញ្ចប់នេះដោយគ្មានបារម្ភ គិតដល់ហានិភ័យសម្រាប់សុខភាពដែរឬទេ?
មិនថាជាផលិតផលរបស់ចិន វៀតណាម ជប៉ុន កូរ៉េ ឬថៃទេ មីកញ្ចប់អាចជាអាហារសម្រន់ អាហារថ្ងៃត្រង់ ឬល្ងាច យ៉ាងស្រួលសម្រាប់អ្នកមានការងាររវល់ច្រើន ឬសម្រាប់អ្នកខ្សត់លុយកាក់។ ថែមតែទឹកក្តៅដាំពុះហើយរង់ចាំពីរបីនាទីជាការស្រេច !
ប៉ុន្តែក្នុងសម័យដែលគេចាប់ផ្តើមយល់ និងគិតគូរដល់គុណភាពអាហារ ដើម្បីផ្តល់លំនឹងល្អដល់សុខភាព ដោយផ្តល់តម្លៃដល់អាហារបែបធម្មជាតិ ឬអាហារសរីរាង្គ១០០% មីកញ្ចប់ដែលមានលក់ពេញពិភពលោក ក្នុងទម្រង់និងរសជាតិផ្សេងៗច្រើនយ៉ាងនោះ កំពុងក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់ក្រុមអ្នកការពារគុណភាពនិងសុវត្ថិភាពចំណីអាហារ យ៉ាងខ្លាំងនៅក្នុងប្រទេសបារាំង។ តាមទស្សនៈនេះ មីកញ្ចប់ត្រូវបានគេចាត់ទុកជាអាហារដ៏គ្រោះថ្នាក់ ដោយសារមូលហេតុច្រើនយ៉ាង។
នៅលើកញ្ចប់ បើតាមរូប និងការរាយឈ្មោះបញ្ជីគ្រឿងផ្សំ គេសង្កេតឃើញថា មីមួយកញ្ចប់អាចបរិភោគជាអាហារបានមួយពេលប្រកបដោយលំនឹង ព្រោះមានផ្ទុកជាតិក្លុយស៊ីត ដែលផ្តល់ដោយសរសៃមី និងប្រូតេអ៊ីន ផ្តល់ដោយសាច់ ដូចជាមីសាច់ជ្រូក សាច់មាន់ ឬសាច់គោ។ ប៉ុន្តែបើគេវិភាគឱ្យបានល្អិតល្អន់ និងមើលតារាងអាហារូបត្ថម្ភលើកញ្ចប់មីវិញ គឺខុសគ្នាស្រលះ។ ជាឧទាហរណ៍ មីឆុងមួយកំប៉ុង រសជាតិសាច់គោ ម៉ាក Teppanyaki របស់ជប៉ុន មានផ្ទុកជាតិក្លុយស៊ីតតែ ១០ក្រាម ប្រូតេអ៊ីន ១,៩ក្រាម សម្រាប់សាច់មីក្រៀម១០០ក្រាម។ នៅពេលចាក់ទឹកក្តៅចូលទៅ មីរីកឆ្អិន អាចទទួលទានបាន ជាតិក្លុយស៊ីតបានឡើងដល់៣៦ក្រាម និង៧ក្រាមប្រូតេអ៊ីន តែប៉ុណ្ណោះ។ ជាការប្រៀបធៀប ញ៉ាំមីឆុងមួយកញ្ចប់ គឺស្មើនឹងបរិភោគនំប៉័ងមួយដុំ៨០ក្រាម ហើយស្ទើរគ្មានជាតិប្រូតេអ៊ីនសម្រាប់ចិញ្ចឹមសរីរាង្គកាយសោះ។ ចំណែកបន្លែវិញ កញ្ចប់មីខ្លះគ្មានជាតិបន្លែសោះ មីម៉ាកខ្លះមានដាក់បន្លែការ៉ុតមួយភាគរយ ឬស្លឹកខ្លឹម០,៤% ដែលបើគិតជាក្រាម គឺ ការ៉ុត៣,៦ក្រាម ស្លឹកខ្ទឹម១,៤ក្រាម។ កាន់តែអាក្រក់ខ្លាំងទៅទៀត បន្លែដ៏តិចតួចបំផុតនេះ មានទម្រង់ជាបន្លែសម្ងួតដែលបាត់បង់ស្ទើរអស់វីតាមីន និងអាហារូបត្ថម្ភ។
ដូច្នេះមីកញ្ចប់មិនមែនជាអាហារប្រកបដោយលំនឹង អាចជំនួសបាយម្ហូបមួយពេលបានទេ។ អ្នកជំនាញផ្នែកអាហារូបត្ថម្ភបារាំង បានហៅមីឆុងថាជាអាហារដែលផ្តល់កាឡូរីប្រហោង បរិភោគចូលទៅឆ្អែតពេញពោះតែគ្មានផ្តល់ជីវជាតិ គ្មានវីតាមីន អាហារចិញ្ចឹមទេ។ ងាយស្រួលធ្វើមែន តែមីឆុងជាផលិតផលអាហារដែលគួរជ្រើសរើសទទួលទាន ដោយប្រុងប្រយ័ត្នបំផុត ព្រោះគ្មានគុណភាពផ្នែកអាហារូបត្ថម្ភហើយ មានបង្កប់គុណវិបត្តិជាច្រើនផ្សេងទៀតណាស់។
គ្រឿងផ្សំជាសារធាតុគីមីគ្រោះថ្នាក់
គ្មានវីតាមីន គ្មានជីវជាតិផ្នែកអាហារូបត្ថម្ភទេ ប៉ុន្តែតើលោកអ្នកមានចាប់អារម្មណ៍ទេ ថាហេតុអ្វីបានជាមីកញ្ចប់មានរសជាតិឆ្ងាញ់ ឆ្ងាញ់ជាប់មាត់យ៉ាងចម្លែក បានញ៉ាំម្តងហើយហាក់ចង់ញ៉ាំទៀត សឹងដូចញៀន?! នេះគឺបណ្តាលមកពីមីកញ្ចប់ភាគច្រើន មានផ្ទុកសារធាតុគីមីសិប្បនិម្មិតសម្រាប់លើកក្លិននិងដំឡើងរសជាតិ ឱ្យកាន់តែឆ្ងាញ់ខ្លាំង ដោយទៅភ្ញោចប្រព័ន្ធប្រសាទអារម្មណ៍ឱ្យចង់តែបរិភោគ។ ដើម្បីឱ្យមីកញ្ចប់ មានរសជាតិដូចអាហារជប៉ុនពិតៗ អ្នកផលិតបានដាក់បន្ថែមនូវ រសជាតិ ក្លិនសិប្បនិម្មិត។ ហើយម៉ាកខ្លះ ខំអួតអាងថាគ្មានប្រើសារធាតុគីមី Monosodium de glutamate ប៊ីចេងទេ តែបែរជាប្រើសារធាតុគីមីលើករសជាតិម្យ៉ាងទៀត មិនសូវល្បីឈ្មោះ 5’-ribonucléotide disodique ដែលខ្លាំងជាងប៊ីចេងធម្មតា (Glutamate)ដល់ទៅ៤ទៅ១០ដង។ បើតាមវេបសាយលក់ផលិតផលគីមី សារធាតុផ្សំបន្ថែមដាក់ក្នុងមីកញ្ចប់ 5’-ribonucléotide disodique ត្រូវបានគេចាត់ទុកជារសជាតិទី៥ គឺរសជាតិ Umami។ រសជាតិដើមដែលមនុស្សលោកស្គាល់កន្លងមកគឺ ប្រៃ ផ្អែម ជូរ និងចត់ឬល្វីង។ ឯUmami ជារសជាតិ ដែលទើបរកឃើញ និងមានប្រភពមកពីប្រទេសជប៉ុន ឬនិយាយឱ្យចំជាប្រៃឆ្ងាញ់របស់ប៊ីចេង។ ដាក់រសជាតិនេះចូល គេអាចកាត់បន្ថយបរិមាណសាច់ និងបិទបាំងរសជាតិដើម ធ្វើឱ្យអាហារមានឱជារស ឆ្ងាញ់ ទាំងមិនសូវដាក់សាច់ ដាក់បន្លែ។
ពោលគឺ ប៊ីចេង ឬ សារធាតុគីមីដំឡើងរសជាតិនេះ មិនត្រឹមតែជួយឱ្យអាហារកាន់តែឆ្ងាញ់ កាន់តែ មានជាតិទេ តែវាអាចបំភាន់អណ្តាត ប្តូររសជាតិ ដោយបង្កើនជាតិផ្អែម និងរសជាតិទី៥ ហើយកាត់បន្ថយជាតិជូរចត់ល្វីង និង ជាតិប្រៃខះ។ ការប្រើប្រាស់សារធាតុគីមីដំឡើងរសជាតិ បែបប៊ីចេង មានលក្ខណៈចម្រូងចម្រាសណាស់។ សម្រាប់បណ្តាជននៅអាស៊ី ប៊ីចេង ជាគ្រឿងផ្សំដែលស្ទើរមិនអាចខ្វះបានក្នុងពេលធ្វើម្ហូប ប៉ុន្តែ សម្រាប់ក្រុមអ្នកប្រឆាំង ប៊ីចេង ជាប់សង្ស័យថាជាសារធាតុគីមី សូស្យូម ដែលអាចបង្កើនហានិភ័យមហារីក និងអាចបង្កឱ្យមានអាការៈរោគឈឺក្បាល ឆួលឡើងកម្តៅ ឬ ចុកទ្រូង។ គ្រោះថ្នាក់ដ៏ធំមួយទៀតរបស់ប៊ីចេង គឹវាធ្វើឱ្យយើងបរិភោគអំបិលហួសកំរិតសុខភាព។
កំរិតជាតិអំបិលខ្ពស់
ប្រើសារធាតុគីមីលើករសជាតិ ច្រើនមុខ និងក្នុងបរិមាណច្រើន ដើម្បីបិទបាំងជាតិប្រៃហើយ មីកញ្ចប់ មានផ្ទុកជាតិសូស្យូម (អំបិល)ខ្ពស់ខ្លាំងទៀត។ ហេតុដូច្នេះហើយបានជាញឹកញយ បើតាមតារាងរាយគ្រឿងផ្សំ មីមួយកញ្ចប់មានផ្ទុកជាតិសូស្យូម ៣,១ក្រាម ក្នុងមួយកញ្ចប់ ដែលស្មើនឹងពាក់កណ្តាលនៃសេចក្តីត្រូវការប្រចាំថ្ងៃរបស់សរីរាង្គកាយ។ មានជាតិអំបិលសូស្យូមច្រើន និងញឹកញយយូរពេកក្នុងខ្លួន អាចជាដើមហេតុនាំឱ្យមានជំងឺសម្ពាធឈាម និងបញ្ហាតម្រងនោម។ ក្នុងមួយថ្ងៃៗ សរីរាង្គកាយមនុស្សត្រូវការអំបិល៥ទៅ៦ក្រាម។ នេះបើតាមអង្គការសុខភាពពិភពលោក។ ឯផលវិបាកភ្លាមៗ យើងតែងមានអារម្មណ៍ស្រេកទឹក ឬស្ងួតមាត់ ក្រោយការបរិភោគមីឆុង ឬក្រោយទៅបាយហាងដែលធ្វើម្ហូបដោយដាក់ម្សៅស៊ុបលើករសជាតិប៊ីចេងច្រើនពេក។
ក្រៅអំពីប្រៃខ្លាំង តែបិទបាំងដោយសារធាតុគីមីបន្ថែមរសជាតិ មីកញ្ចប់មានផ្ទុកជាតិអាស៊ីតខ្លាញ់អាក្រក់ដែលអាចបង្កើនគ្រោះកើតជំងឺឡើងខ្លាញ់ក្នុងឈាមទៀត។ ជាទូទៅមីកញ្ចប់មានផ្ទុកជាតិខ្លាញ់ចម្រាញ់ចេញពីដូងប្រេង ជាតិអាមីដុងកែច្នៃ ជាតិផ្សំបន្ថែមក្នុងបរិមាណដ៏ច្រើនខ្លាំងណាស់។ មិនតែប៉ុណ្ណោះ មីឆុងខ្លះ មានផ្ទុកដល់ទៅ១៤មុខ នូវជាតិឬគ្រឿងផ្សំគីមី ដែលគេចាត់ទុកថាអាចបង្កបញ្ហាដល់សុខភាព ឬនិយាយឱ្យចំ ជាគ្រឿងផ្សំដ៏គ្រោះថ្នាក់ និងហាមឃាត់ផង ព្រោះវាជាភ្នាក់ងារជាប់សង្ស័យថាអាចបង្កឱ្យមានជំងឺអាល់ឡែកហ្ស៊ី និងជំងឺមហារីក។ កាន់តែគួរឱ្យភ្ញាក់ផ្អើលទៅទៀត សារធាតុគីមី មានឈ្មោះថា BHQT (Butylhydroquinone) ចម្រាញ់ចេញពីឧស្សាហកម្មប្រេងកាត ក៏មានប្រើជាធាតុផ្សំក្នុងមីកញ្ចប់ដែរ។ សារធាតុគីមីនេះត្រូវបានគេយកមកប្រើដើម្បីអាចរក្សាទុកផលិតផលមីឆ្អិនស្រាប់ ឱ្យបានយូរ និងក្នុងតម្លៃថោកបំផុត។ ជាតិគីមីប្រើសម្រាប់រក្សាគុណភាពអាហារបានយូរនេះ ដែលជាប់បម្រាមមិនឱ្យប្រើប្រាស់នៅក្នុងប្រទេសខ្លះ ជាសារធាតុពិបាករលាយណាស់សម្រាប់ប្រព័ន្ធរំលាយអាហារ ។ ក្រពះ ពោះវៀនរបស់មនុស្សខ្លះ មិនអាចកិនបំប្លែងមីកញ្ចប់នេះបានទេ។ ឯថ្លើមក៏មិនអាចស្រូបបំប្លែងជាតិគីមីដ៏ច្រើននៅក្នុងសាច់មីនេះបានដែរ។ តែជាតិគីមីនេះអាចកម្ចាត់បាក់តេរីល្អនៅក្នុងពោះ ជាហេតុធ្វើឱ្យយន្តការរំលាយអាហារត្រូវរងការរំខាន ទើបពេលបរិភោគមីហើយអ្នកខ្លះ មានអារម្មណ៍នៅឆ្អល់ពេញពោះ។
ជាចុងក្រោយ សូមប្រយ័ត្ន ចំពោះកញ្ចប់គ្រឿង និងខ្លាញ់។ កញ្ចប់គ្រឿងដ៏តូច ស្ទើរមិនអាចខ្វះបាននេះ ជាល្បាយ ប្រេង ស្ករពោត រសជាតិ ប៊ីចេង និងជាតិដែលហាមឃាត់នៅក្នុងប្រទេសខ្លះផង។ អ្នកជំនាញអាហារូបត្ថម្ភបារាំង បានណែនាំមិនឱ្យប្រើគ្រឿងមីនេះទេ។
បើអ្នកចង់ពិសាមីឆុងម្តងម្កាល ឬមិនដូច្នេះទេ សូមដាក់ជំនួសមកវិញនូវបន្លែស្រស់ ឬសាច់ ឬពងមាន់ ដើម្បីដំឡើងរសជាតិ និងវីតាមីន។
នៅចំពោះមុខបរិមាណជាតិអំបិលនិងខ្លាញ់ដ៏ខ្ពស់របស់មីកញ្ចប់ អ្នកមានជំងឺលើសឈាម ជំងឺសរសៃឈាមបេះដូង ឬមានបញ្ហាតម្រងនោម ព្រមទាំងក្មេងៗ មិនគួរបរិភោគមីកញ្ចប់ចទេ។ ការសិក្សារបស់ Korean National Health and Nutrition Examination បានបង្ហាញឱ្យឃើញថា ការបរិភោគលើសពីពីរដងក្នុងមួយសប្តាហ៍ មីកញ្ចប់នឹងបង្កើនគ្រោះមានបណ្តុំរោគសញ្ញាមេតាបូលិក៦៨% ចំពោះស្ត្រី៕

14 Listeners
104 Listeners
4 Listeners
9 Listeners
0 Listeners
1 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
0 Listeners
8 Listeners
3 Listeners
0 Listeners
0 Listeners
0 Listeners
12 Listeners
2 Listeners
0 Listeners
0 Listeners
2 Listeners