Sign up to save your podcasts
Or
ការសិក្សាអាមេរិកទើបចេញផ្សាយកាលពីដើមខែកុម្ភៈ២០២៥ បានបង្ហាញថា មានកំហាប់លម្អងប្លាស្ទិកឆ្លងចូលក្នុងខួរក្បាលមនុស្ស ក្នុងបរិមាណដ៏ច្រើនគួរឱ្យព្រួយបារម្ភ។ វត្តមាននៃមីក្រូប្លាស្ទិកនេះ អាចជាដើមហេតុនាំមនុស្សកាន់តែច្រើនឡើងៗមានជំងឺភ្លេច។ តើប្លាស្ទិកឆ្លងចូលក្នុងខួរក្បាលបានយ៉ាងដូចម្តេច និង មានវិធីអាចទប់ស្កាត់មិនឱ្យជាតិប្លាស្ទិកបង្កបញ្ហាដល់សុខភាពមនុស្សបានដែរឬទេ?
គ្រប់គ្នាបានដឹងហើយថាមីក្រូប្លាស្ទិក ដែលជាធាតុល្អិតនិចលប្លាស្ទិកបានរុករានឆ្លងទន្ទ្រានពេញភពផែនដី។ លម្អងមីក្រូប្លាស្ទិកដែលមានទំហំតូចជាង៥មីល្លីម៉ែត្រ និងលម្អងណាណូប្លាស្ទិក ដែលតូចជាងមីក្រូប្លាស្ទិកមួយពាន់ដងទៅទៀត ឬ តូចជាងសរសៃសក់មួយពាន់ដង) បានកើនឡើងជាលំដាប់តាំងពីប៉ុន្មានទសវត្សរ៍ចុងក្រោយមកនេះ។ មូលហេតុធំគឺមនុស្សចោលសំរាមប្លាស្ទិកកាន់តែច្រើនឡើងៗក្នុងបរិមាណជាង៤០០លានតោនក្នុងមួយឆ្នាំៗ ដោយអាចកែច្នៃសំរាមប្លាស្ទិកសម្រាប់ប្រើឡើងវិញ ក្នុងចំនួនដ៏តិចតួចបំផុត។ សំរាមប្លាស្ទិកមួយភាគធំត្រូវរសាត់អណ្តែតក្នុងបរិស្ថាន។ គេប៉ាន់ប្រមាណថា មានសំរាមប្លាស្ទិកប្រមាណជាង១០០លានតោនបានហូរអណ្តែតទៅចាក់បំពុលនៅក្នុងមហាសមុទ្ទ។
តើមីក្រូប្លាស្ទិកឆ្លងចូលក្នុងខួរក្បាលមនុស្សបានយ៉ាងដូចម្តេច?
មីក្រូប្លាស្ទិកបានទៅដល់តំបន់ដែលកម្រឃើញវត្តមានមនុស្ស ដូចជាតំបន់អង់តាកទិក មហាសមុទ្ទ... ហើយការសិក្សាជាច្រើនក៏បានរកឃើញមីក្រូប្លាស្ទិកនិងណាណូប្លាស្ទិក តោងជាប់ក្នុងសរីរាង្គកាយផ្សេងៗរបស់មនុស្សមានជាអាទិ៍ក្នុងសរីរាង្គនៃប្រព័ន្ធរំលាយអាហារ ប្រព័ន្ធផ្លូវដង្ហើម ប្រព័ន្ធបេះដូង ប្រព័ន្ធអរមូន ឬប្រព័ន្ធបន្តពូជ ព្រោះទឹកដែលយើងហូប ខ្យល់ដែលយើងស្រូបសម្រាប់ដកដង្ហើម ចំណីអាហារដែលយើងបរិភោគរាល់ថ្ងៃ សុទ្ធតែបង្កប់ទៅដោយលម្អងមីក្រូប្លាស្ទិកទាំងអស់។
កាលពីដើមកុម្ភៈ២០២៥នេះទៀត ក្រុមអ្នកស្រាវជ្រាវអាមេរិកនៃសាកលវិទ្យាល័យNew Mexique បានចេញផ្សាយលទ្ធផលនៃសិក្សាដែលបញ្ជាក់ថាមីក្រូប្លាស្ទិកបានឆ្លងចូលទៅកកផ្តុំនៅត្រង់ខួរក្បាលមនុស្ស ក្នុងបរិមាណដ៏ច្រើនគួរឱ្យព្រួយបារម្ភ និងច្រើនជាងនៅកន្លែងផ្សេងទៀតនៃរាងកាយ ក្នុងកំរិតពី៧ ទៅ៣០ដង។ ក្នុងមួយសប្តាហ៍ៗ មនុស្សលោក បានលេបលម្អងប្លាស្ទិកចូលក្នុងពោះដោយមិនដឹងខ្លួន ប្រមាណពីរពាន់ធាតុ និងក្នុងបរិមាណជិតមួយស្លាព្រាកាហ្វេ។ នេះជាលទ្ធផលនៃការសិក្សាវិភាគលើខួរក្បាលមនុស្សអនិច្ចកម្មជាច្រើនសិបនាក់នៅរវាង ឆ្នាំ១៩៩៧ដល់ឆ្នាំ២០២៤ ដោយសង្កត់ធ្ងន់ថាបណ្តុំនៃជាតិមីក្រូប្លាស្ទិក នៅក្នុងខួរក្បាលបានកើនឡើង៥០% តាំងពីឆ្នាំ២០១៦មក។ បរិមាណនៃលម្អងធាតុល្អិតមីក្រូប្លាស្ទិកនៅក្នុងខួរក្បាលរបស់អ្នកជំងឺទាំងអស់នោះ គ្មានរាប់ពាក់ព័ន្ធនឹងអាយុនៅពេលស្លាប់ និងភេទ ពូជសាសន៍ ឬមូលហេតុនៃមរណភាពទេ។
ជាងនេះទៅទៀត បើតាមក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកដដែល បរិមាណមីក្រូប្លាស្ទិកមានចំនួនច្រើនខ្លាំង នៅក្នុងខួរក្បាលរបស់អ្នកជំងឺមានរោគភ្លេចភ្លាំង។ ខ្លាំងលើសប្រមាណពីបីទៅ៥ដងបើប្រៀបទៅនឹងខួរក្បាលអ្នកស្លាប់គ្មានជំងឺភ្លេចវង្វេង។
មីក្រូប្លាស្ទិកនិងផលប៉ះពាល់សុខភាព
អ្នកស្រាវជ្រាវមិនទាន់យល់ទេថាតើហេតុអ្វីបានមីក្រូប្លាស្ទិកចូលចិត្តទៅកកផ្តុំនៅលើសរីរាង្គខួរក្បាល ឬហេតុអ្វីបានជាខួរក្បាលហាក់ងាយស្រូបបឺតយកជាតិមីក្រូ-ណាណូប្លាស្ទិក ពពួកPolyethyleneខ្លាំងជាងសរីរាង្គដទៃ។ ប៉ុន្តែសម្រាប់វេជ្ជបណ្ឌិត Nicholas Fabiano ដែលចូលរួមធ្វើអត្ថាធិប្បាយខំមិនលើលទ្ធផលស្រាវជ្រាវអាមេរិកលើកនេះ ការរកឃើញមានកំហាប់ប្លាស្ទិកក្នុងខួរក្បាលមនុស្សដ៏ច្រើន អាចជួយក្រុមគ្រូពេទ្យឱ្យកំណត់សេចក្តីសន្និដ្ឋានបានថា ខួរក្បាលអាចរងផលប៉ះពាល់ ខូចសុខភាព និងកើតរោគភ្លេចភ្លាំង បណ្តាលមកពីមានមីក្រូប្លាស្ទិកច្រើនចូលទៅតោងនៅក្នុងខួរក្បាល។ គេមិនអាចផ្តាច់សម្មតិកម្មដែលថាការស្រូបមីក្រូប្លាស្ទិកជាគ្រោះបង្កឱ្យមានជំងឺភ្លេចភ្លាំងបានឡើយ។
ការពិសោធន៍លើសត្វកណ្តុរបានបង្ហាញឱ្យឃើញថា មីក្រូប្លាស្ទិកអាចជះឥទ្ធិពលអាក្រក់មួយរយៈធំលើការចងចាំទីកន្លែងនិងសមត្ថភាពបញ្ជារបស់ខួរក្បាល។ នៅពេលគេចាក់បញ្ចូលលម្អងមីក្រូប្លាស្ទិកទៅក្នុងកោសិកាខួរក្បាលរបស់សត្វកណ្តុរ ចរន្តឈាមតាមសរសៃឈាមតូចៗចាប់ផ្តើមហូរយឺត។ បើចរន្តឈាមហូរយឺត សមត្ថភាពចងចាំក៏ចាប់ធ្លាក់ចុះ សមត្ថភាពផ្នែកបញ្ជាក៏ហាក់គាំង ដែលជាហេតុធ្វើឱ្យសត្វកណ្តុរពិសោធន៍មានអាការៈចុះថយកម្លាំងកាយ និងធ្វើសកម្មភាពឆ្គង ភាំងៗ។ គេត្រូវរង់ចាំអស់រយៈពេល២៨ថ្ងៃ ទើបឃើញសត្វកណ្តុរចាប់មានសកម្មភាពជាធម្មតាឡើងវិញ។ ប៉ុន្តែនេះជាការសិក្សាពិសោធន៍លើសត្វកណ្តុរ-កណ្តុរមិនមែនមនុស្សទេ។ គេត្រូវបន្តសិក្សាបន្ថែមលើសត្វដែលមានប្រព័ន្ធចរន្តឈាមស្រដៀងនឹងមនុស្សខ្លាំង ទើបអាចធ្វើការសន្និដ្ឋានប្រកបដោយភាពប្រាកដប្រជាបានជាងនេះ។
ឥទ្ធិពលនៃមីក្រូប្លាស្ទិកចំពោះសុខភាពមនុស្សនាពេលអនាគតស្ថិតក្នុងសភាពស្រពិចស្រពិលនៅឡើយ។ គេសង្ស័យថា មីក្រូប្លាស្ទិកនិងណាណូប្លាស្ទិក អាចជ្រៀតជ្រែកដំណើរការរបស់សរីរាង្គជាច្រើន មានជាអាទិ៍សរីរាង្គខួរក្បាល និងប្រព័ន្ធបន្តពូជ។ មីក្រូប្លាស្ទិកនិងណាណូប្លាស្ទិក ទំនងមានសមត្ថភាពជាភ្នាក់ងារបង្កជំងឺមហារីក បង្កស្ត្រេស និងរារាំងសកម្មភាពរបស់អរមូនខ្លះ ព្រមទាំងមានចំណែកបង្កឱ្យមានជំងឺរលាកពោះវៀនផង បើតាមការសិក្សាមួយចំនួនផ្សេងទៀត។ មិនតែប៉ុណ្ណោះ គេបានដឹងទៀតថា មីក្រូប្លាស្ទិកអាចបង្កការរោលរលាក ព្រោះវាអាចទម្លុះរនាំងការពារកោសិកា រាប់ទាំងកោសិកាខួរក្បាលផង ហើយនាំសារធាតុពុលផ្សេងទៀតគេចពីប្រព័ន្ធការពារខ្លួន ចូលទៅដល់គ្រប់កន្លៀតនៃសរីរាង្គកាយមនុស្ស។
បន្លែផ្លែឈើអាចជួយកាត់បន្ថយឥទ្ធិពលអាក្រក់នៃប្លាស្ទិកចំពោះសុខភាព
ប៉ុន្តែលទ្ធភាពការពារសរីរាង្គកាយមនុស្សពីជាតិពុលមីក្រូប្លាស្ទិកនៅតែមាន។ មីក្រូប្លាស្ទិកជាបញ្ហាដែលអ្នកស្រាវជ្រាវត្រូវសិក្សាឱ្យបានស៊ីជម្រៅ។ ការសិក្សាអំពីហានិភ័យនៃមីក្រូប្លាស្ទិកចំពោះសុខភាពអាចជាការបើកផ្លូវឱ្យអ្នកវិទ្យាសាស្ត្របានយល់ថាតើត្រូវប្រយុទ្ធប្រឆាំងនឹងបាតុភូតប្លាស្ទិកយ៉ាងដូចម្តេច។ បាតុភូតបា្លស្ទិកដែលពិភពលោកមិនអាចគេចផុតបានទេ។ មនុស្សជាតិអាចត្រឹមកំរិតនិងកាត់បន្ថយភាពប្រឈមនឹងមីក្រូប្លាស្ទិក ព្រោះប្លាស្ទិកបានរាតត្បាតពេញសព្វទិសទីនៃភពផែនដីទៅហើយ។ ហេតុដូច្នេះបានក្រុមអ្នកស្រាវជ្រាវមិនភ្លេចងាកទៅសិក្សាស្វែងរកវិធីដែលអាចបន្សាប និងបន្ថយផលវិបាកបង្កឡើងដោយប្លាស្ទិកចំពោះសុខភាពទេ។ ការសិក្សាបានរកឃើញថាមានចំណីអាហារខ្លះអាចជួយទូទាត់ផលរំខាននៃប្លាស្ទិកមកលើសរីរាង្គកាយបានខ្លះ។
នោះគឺបន្លែផ្លែឈើ ជាពិសេសបន្លែផ្លែឈើដែលសម្បូរទៅដោយសារធាតុអង់ទីអុកស៊ីដង់ដ៏មានមហិទ្ធិរិទ្ធAnthocyanes។ និយាយឱ្យចំ គឺពពួកបន្លែផ្លែឈើដែលមានសាច់និងសម្បកពណ៌ ក្រហម ស្វាយ និងខៀវ ៖ ក្រូចសាច់ក្រហម ព្រីង ទំពាំងបាយជូរខ្មៅ ត្រប់សណ្តាយ ខ្ទឹមបារាំងស្វាយ ស្ពៃ សាលាដស្លឹកក្រហម ។ល។ និង។ល។ បន្លែផ្លែឈើបីពណ៌នេះ អាចជួយការពារប្រព័ន្ធបន្តពូជមនុស្សពីឥទ្ធិពលអាក្រក់របស់មីក្រូប្លាស្ទិក។ នេះបើតាមលទ្ធផលនៃការសិក្សាដែលពុំទាន់មានលក្ខណៈទូលំទូលាយនៅឡើយទេ។ តែយ៉ាងណាក៏ដោយ ក៏នេះជាហេតុផលថ្មីមួយបន្ថែមទៀត ដែលលើកទឹកមនុស្សគ្រប់វ័យឱ្យទទួលទានបន្លែផ្លែឈើឱ្យបានកាន់តែច្រើនឡើង។ បន្លែផ្លែឈើ ទោះក្នុងទម្រង់និងពណ៌អ្វីក៏ដោយ សុទ្ធតែល្អប្រពៃខ្លាំងណាស់សម្រាប់សុខភាព។
ម្យ៉ាងវិញទៀត ដើម្បីទប់ស្កាត់ឥទ្ធិពលអាក្រក់នៃប្លាស្ទិកចំពោះសុខភាព អ្នកស្រាវជ្រាវបានវិភាគឃើញថា គ្រាន់តែបោះបង់ទម្លាប់ទិញទឹកដបបរិភោគ មកបរិភោគទឹកម៉ាស៊ីន ឬទឹកដាំ ធម្មតា អាចជួយកាត់បន្ថយការលេបជាតិមីក្រូប្លាស្ទិកចូលក្នុងខ្លួនបានពាក់កណ្តាល គឺបានប្រមាណពី៩ម៉ឺនធាតុក្នុងមួយឆ្នាំមកនៅត្រឹម៤ពាន់ធាតុ។ ទឹកសុទ្ធក្នុងដបជ័រ ឬទឹកច្រកដបជ័រ ដែលស្រួលប្រើបំផុត តែយើងក៏ងាយភ្លេចនិងទុកដាក់នៅទីក្តៅ ត្រូវថ្ងៃ អាចបញ្ចេញជាតិពុលមីក្រូប្លាស្ទិកច្រើនខ្លាំងណាស់។
ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រក៏សូមផ្តល់អនុសាសន៍ឱ្យមនុស្សលោកឈប់ប្រើប្រាស់ប្រអប់ស្នោ ប្រអប់ជ័រ ស្បោង ដោយងាកទៅប្រើប្រអប់ធ្វើដែក អ៊ីណុក ឬសាច់កែវ វិញសម្រាប់ដាក់ម្ហូប និងកុំកម្តៅម្ហូបអាហារក្នុងប្រអប់ជ័រ ប្រអប់ស្នោ ប្រអប់ខ្ចប់ម្ហូបស្រាប់ៗ៕

14 Listeners
106 Listeners
3 Listeners
9 Listeners
1 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
0 Listeners
0 Listeners
11 Listeners
1 Listeners
0 Listeners
1 Listeners
30 Listeners