នៅថ្ងៃទី ៦មករានេះ គឺមានរយៈពេលមួយឆ្នាំគត់ ដែលវិមានកាពីតូលនៅទីក្រុងវ៉ាស៊ីនតោនត្រូវវាយចូលលុកលុយ ដោយក្រុមគាំទ្រលោកដូណាល់ ត្រាំ។ រូបភាពហេតុការណ៍ចូលលុកលុយវិមានកាពីតូលដែលជាស្ថាប័នកំពូល របស់អាមេរិកបានធ្វើឲ្យពិភពលោក និងប្រជាជនអាមេរិកាំងភ្ញាក់ផ្អើល និងតក់ស្លុត។ តក់ស្លុត ព្រោះគេបានឃើញ រូបភាពដ៏អាក្រក់មួយក្នុងប្រវត្តិសាស្រ្ត ដែលស្តែងបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យអាមេរិក កំពុងរងការគំរាមកំហែង ចំណែកការបែកបាក់គ្នាក្នុងចំណោមប្រជាជនអាមេរិកាំង មានកាន់តែខ្លាំងឡើង។