Sign up to save your podcasts
Or
គិតមកត្រឹមថ្ងៃទី៧វិច្ឆិកា មានរយៈពេលមួយខែគត់ដែល អ៊ីស្រាអែលបើកការវាយប្រហារសងសឹកក្រុមហាម៉ាស ក្នុងទឹកដីហ្កាហ្សា បន្ទាប់ពីក្រុមនេះបើកការវាយឆ្មក់ចូលទឹកដីអ៊ីស្រាអែល ដោយសម្លាប់មនុស្សប្រមាណ ១៤០០នាក់ និងចាប់ជាចំណាប់ខ្មាំង ជាង២៤០នាក់ កាលពីថ្ងៃទី៧តុលា។ ការវាយប្រហារផ្លូវអាកាស ផ្លូវគោក របស់កងទ័ពអ៊ីស្រាអែលទៅលើទឹកដីហ្កាហ្សា នៅរយៈពេលមួយខែមកនេះ បានសម្លាប់មនុស្សប្រមាណ ១ម៉ឺននាក់។ នេះបើតាមតួលេខផ្តល់ដោយក្រសួងសុខាភិបាលហាម៉ាស។ សង្រ្គាមហ្កាហ្សា ដែលអ៊ីស្រាអែលបានដាក់ទិសដៅ គាស់រំលើងក្រុមហាម៉ាស ប៉ាឡេស្ទីនបានបណ្តាលឲ្យហ្កាហ្សាដែលមានប្រជាជនរស់នៅជាង ២លាននាក់ កំពុងជួបវិបត្តិមនុស្សធម៌ វិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរ។ មួយខែក្រោយអំពើហិង្សាសម្លាប់មនុស្ស របស់ក្រុមហាម៉ាសប៉ាឡេស្ទីនក្នុងទឹកដីអ៊ីស្រាអែល តើអ្វីទៅជាតុល្យការចុងក្រោយ នៃការវាយប្រហារសងសឹករបស់អ៊ីស្រាអែលទៅលើក្រុមហាម៉ាស នៅទឹកដីហ្កាហ្សា?
គិតមកទល់ថ្ងៃអង្គារ ទី៧វិច្ឆិកា សង្រ្គាមហ្កាហ្សាមានរយៈពេល១ខែគត់។ ១ខែគត់ដែលអ៊ីស្រាអែលបើកការវាយប្រហារសងសឹកក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានបញ្ជូនកងកុម្មង់ដូរ ចូលទៅវាយឆ្មក់ សម្លាប់ប្រជាជនស៊ីវិល នៅក្នុងទឹកដី អ៊ីស្រាអែល។ យោងតាមអ៊ីស្រាអែល នៅថ្ងៃទី ៧តុលា សកម្មជនប្រដាប់អាវុធហាម៉ាសជាង ២០០០នាក់ ដែលបានបំផ្លាញជញ្ជាំងព្រំដែនខ័ណ្ឌហ្កាហ្សាជាមួយអ៊ីស្រាអែលចំនួន ២៩កន្លែង បានទទួលបញ្ជាឲ្យទៅបង្កសកម្មភាពភេរវនិយម សម្លាប់ប្រជាជនស៊ីវិលអ៊ីស្រាអែលឲ្យបានច្រើនបំផុត។ ការវាយឆ្មក់របស់កងកម្ម៉ង់ដូរហាម៉ាស ទៅលើទីក្រុងភាគខាងត្បូងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ១៤០០នាក់ ដែលភាគច្រើនជាប្រជាជនស៊ីវិល ចំណែកមនុស្សជាង២៤០ត្រូវពួកហាម៉ាសចាប់ជាចំណាប់ខ្មាំង លាក់ទុកក្នុងទឹកដីហ្កាហ្សា។ ប្រកាសសង្រ្គាមសងសឹកភ្លាមៗទៅលើពួកហាម៉ាស អ៊ីស្រាអែលបដិសេធបទឈប់បាញ់គ្រប់ទម្រង់ ថ្វីបើអ៊ីស្រាអែលរងការដាក់សម្ពាធពីគ្រប់ទិស ដោយសារចំនួនមនុស្សស្លាប់កាន់តែកើនឡើង នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទឹកដីហ្កាហ្សា។
មួយខែបើកសង្រ្គាមហ្ហាហ្សា អ៊ីស្រាអែលនៅតែបដិសេធមិនអនុវត្តបទឈប់បាញ់
មួយខែក្រោយបើកសង្រ្គាមសងសឹក ក្រុមហាម៉ាសប៉ាឡេស្ទីន នៅទឹកដីហ្កាហ្សា អ៊ីស្រាអែលនៅតែប្រកាន់ជំហរតឹងរ៉ឹង មិនព្រមអនុវត្តបទឈប់បាញ់ ដោយនៅតែបន្តជញ្រ្ជំ ទម្លាក់គ្រាប់ ទៅលើទឹកដីហ្កាហ្សា។ នៅយប់ថ្ងៃអាទិត្យឈានចូលដល់ថ្ងៃចន្ទ ដែលជិតដល់គម្រប់រយៈពេល១ខែ គត់នៃសង្រ្គាមសងសឹកក្រុមហាម៉ាសប៉ាឡេស្ទីន អ៊ីស្រាអែលបើកការវាយប្រហារដ៏សន្ធឹក ខ្លាំងជាងពេលណាៗទាំងអស់ ទៅលើទីតាំងរបស់ក្រុមហាម៉ាស នៅក្នុងទឹកដីហ្កាហ្សា។ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីកងទ័ពអ៊ីស្រាអែល ប្រតិបត្តិការយោធាទាំងផ្នែកផ្លូវអាកាស និងជើងគោករបស់អ៊ីស្រាអែល នៅដើមសប្តាហ៍នេះបានសម្លាប់សកម្មជនហាម៉ាស និងបំផ្លាញទីតាំងយោធា កន្លែងស្តុកទុកអាវុធ គ្រាប់រ៉ូក្កែតរបស់ក្រុមហាម៉ាសជាច្រើនកន្លែង។ ប៉ុន្តែ ទូរទស្សន៍ហាម៉ាស ឈ្មោះ Al-Aqsaបានផ្សាយថា ការទម្លាក់គ្រាប់របស់កងទ័ពអ៊ីស្រាអែល នៅយប់ថ្ងៃអាទិត្យ សម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៧៥នាក់។ យោងតាម ក្រសួងសុខាភិបាលហាម៉ាស ដែលជាអ្នកបញ្ចេញផ្សាយតួលេខជនរងគ្រោះនៅហ្កាហ្សារហូតមក ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា នៅមួយខែមកនេះ បានសម្លាប់មនុស្សយ៉ាងតិច ១ម៉ឺននាក់ ដែលនៅក្នុងនោះ ៤ពាន់នាក់ជាកុមារ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែង មន្ទីរពេទ្យ សាលារៀនជាច្រើនកន្លែង រួមទាំងជំរំជនភៀសខ្លួនគ្រប់គ្រងដោយអង្គការសហប្រជាជាតិនៅហ្កាហ្សា។
សង្រ្គាមហ្កាហ្សាមិនត្រឹមបង្កឲ្យមានការបាត់បង់ជីវិតប្រជាជនស៊ីវិលប៉ាឡេស្ទីន ជាពិសេស ជាកុមារ ប៉ុន្តែ វាបានបណ្តាលឲ្យវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ បន្ទាប់ពីមនុស្សជាង ១លាន ៥សែននាក់ ត្រូវបង្ខំឲ្យផ្លាស់ទី បោះបង់ចោលផ្ទះសម្បែង នៅហ្កាហ្សា ដែលរងការទម្លាក់គ្រាប់បែកគ្មានលោះថ្ងៃរបស់កងទ័ពអ៊ីស្រាអែល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គុយទែរស្ក៍ នៅថ្ងៃអង្គារបានទាមទារឲ្យមានបទឈប់បាញ់បន្ទាន់ ព្រោះថា ហ្កាហ្សា ដែលរងការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលកំពុងក្លាយជាវាលកប់ខ្មោចកុមារប៉ាឡេស្ទីន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្កោលទោសផងដែរ ការវាយប្រហាររបស់ក្រុមហាម៉ាស ប្រើទឹកដីលីបង់ ដើម្បីបន្តបាញ់គ្រាប់រ៉ូក្កែត ចូលទឹកដីអ៊ីស្រាអែល។
ពិភពលោកបែកបាក់ ដោយសារសង្រ្គាមហ្កាហ្សា
នៅចំពោះមុខសង្រ្គាមហ្កាហ្សា ពិភពលោកបែកបាក់គ្នា ជាពីរក្រុម ដោយមិនក្រុមការពារបុព្វហេតុប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា ដែលស្លាប់ រងគ្រោះ អត់ឃ្លាន ដោយសារការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល និងមួយក្រុមទៀតជាអ្នកចេញមុខការពារអ៊ីស្រាអែល ក្នុងការប្រើសិទ្ធិការពារខ្លួន នៅក្រោយ រងការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស។
សហគមន៍អន្តរជាតិវិញនៅតែមិនអាចរកចំណុចរួមមួយ ដើម្បីទាមទារឲ្យមានបទឈប់បាញ់នៅហ្កាហ្សា។ ជាក់ស្តែង ទោះអ៊ីស្រាអែលបើកការវាយប្រហារទម្លាក់គ្រាប់លើហ្កាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅតែបរាជ័យ មិនអាចចេញសេចក្តីសម្រេចទាមទារឲ្យមានបទឈប់បាញ់នៅហ្កាហ្សា។ អាមេរិកផ្ទាល់ដែលជាសម្ព័ន្ធរបស់អ៊ីស្រាអែលបានវេតូ ប្រឆាំងសេចក្តីសម្រេច ក្នុងហេតុផលថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន នៅចំពោះមុខការវាយប្រហារភេវរកម្មរបស់ក្រុមហាម៉ាស។ ដោយផ្អែកលើការលើកឡើងរបស់អ៊ីស្រាអែល អាមេរិកប្រាប់ទៅក្រុមប្រឹក្សាសន្តិសុខថា បទឈប់បាញ់នឹងអនុញ្ញាតឲ្យក្រុមហាម៉ាសមានឱកាសប្រមូលកម្លាំងដើម្បីបន្តសង្រ្គាមរ៉ាំរ៉ៃជាមួយអ៊ីស្រាអែល។
ថ្វីបើចេញមុខការការពារអ៊ីស្រាអែល ដែលបដិសេធបទឈប់បាញ់ នៅហ្កាហ្សា ប៉ុន្តែ អាមេរិកដែលរងការរិះគន់ដោយសារធ្វើមិនដឹងមិនឃើញ ចំនួនមនុស្សស្លាប់ដោយសារការទម្លាក់គ្រាប់របស់អ៊ីស្រាអែល បានទាមទារឲ្យអ៊ីស្រាអែលអនុវត្តបទឈប់បាញ់មនុស្សធម៌ ឬយ៉ាងហោចបទឈប់បាញ់តាក់ទិក ដែលមានន័យផ្អាកការប្រយុទ្ធប៉ុន្មានម៉ោង ដើម្បីបើកផ្លូវជម្លៀសមនុស្សចេញពីការប្រយុទ្ធនៅហ្កាហ្សាខាងជើង រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នៅក្នុងកិច្ចប្រជុំក្រុមប្រទេសមហាអំណាចឧស្សាហកម្មG៧ នៅទីក្រុងតូក្យូ នៅថ្ងៃអង្គារនេះ អាមេរិក តាមរយៈរដ្ឋមន្រ្តីការបរទេស លោកអង់តូនី ប្លីងកិន ត្រូវព្យាយាមបញ្ចុះបញ្ចូល ប្រទេសសមាជិកដទៃទៀត ឲ្យគាំទ្របទឈប់បាញ់តាក់ទិកដែលអាមេរិកស្នើទៅភាគីអ៊ីស្រាអែល។
នៅក្រោយចប់សង្រ្គាម អ៊ីស្រាអែលគ្រោងកាន់កាប់ផ្នែកសន្តិសុខនៅហ្កាហ្សា
ទោះរងការដាក់សម្ពាធ ពីសហគមន៍អន្តរជាតិ ការទាមទាររបស់អាមេរិកដែលជាសម្ព័ន្ធមិត្ត និងការគំរាមរបស់ប្រទេសអារ៉ាប់ ដូចជាអ៊ីរ៉ង់ជាដើមដែលបានព្រមានពីការរីករាលដាលទៅជាសង្រ្គាមតំបន់ អ៊ីស្រាអែលនៅតែរឹងទទឹង មិនប្តូរជំហររបស់ខ្លួន។ នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានបញ្ជាក់សាជាថ្មីថា អ៊ីស្រាអែលនឹងមិនអនុវត្តបទឈប់បាញ់ ដាច់ខាត ដរាបណាក្រុមហាម៉ាសមិនដោះលែងចំណាប់ខ្មាំង ជាង ២៤០នាក់ ដែលកំពុងក្រុមហាម៉ាសចាប់យកទៅលាក់ទុកនៅហ្កាហ្សា។
អ៊ីស្រាអែលមិនត្រឹមបដិសេធបទឈប់បាញ់ ប៉ុន្តែ ដោយប្រកាសសន្យាគាស់រំលើង កម្ទេចក្រុមហាម៉ាសឲ្យបាត់មុខពីទឹកដីហ្កាហ្សា ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលអះអាងនៅថ្ងៃអង្គារថា នៅក្រោយចប់សង្រ្គាមវាយប្រហារទៅលើហាម៉ាស អ៊ីស្រាអែលនឹងចូលទៅគ្រប់គ្រងផ្នែកសន្តិសុខនៅហ្កាហ្សា សាជាថ្មីឡើងវិញ បន្ទាប់ពីអ៊ីស្រាអែលដកខ្លួនចេញពីហ្កាហ្សានៅឆ្នាំ ២០០៥។ សម្រាប់នាយកដ្ឋមន្រ្តីអ៊ីស្រាអែល ដោយសារតែហ្កាហ្សាធ្លាក់ក្រោមគ្រប់គ្រងរបស់ក្រុមហាម៉ាស នៅឆ្នាំ ២០០៧ ហ្កាហ្សាលែងស្ថិតក្រោមការគ្រប់គ្រងសន្តិសុខរបស់អ៊ីស្រាអែល ខណៈពេលក្រុមហាម៉ាសប្រែក្លាយទឹកដីហ្កាហ្សាទៅជាមូលដ្ឋានទ័ពដ៏រឹងមាំ ដើម្បីបើកប្រតិបត្តិការធ្វើភេរវនិយមសម្លាប់មនុស្សនៅទឹកដីអ៊ីស្រាអែល។
អ៊ីស្រាអែល និងអាមេរិកកាន់តែឯកោ
សង្រ្គាមសងសឹករបស់អ៊ីស្រាអែល ដែលបានសម្លាប់ប្រជាជនស៊ីវិលប៉ាឡេស្ទីនជារៀងរាល់ថ្ងៃ បានបណ្តាលឲ្យមានរលកបាតុកម្ម កើតឡើងនៅទូទាំងពិភពលោក មិនថា នៅប្រទេសដែលកាន់សាសនាអ៊ីស្លាម ឬនៅប្រទេសសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ដូចជាអាមេរិកជាដើម។ នៅអាមេរិក បារាំង អាល្លឺម៉ង់ បាតុកម្មត្រូវបានរៀបចំជាច្រើនកន្លែង ដើម្បីទាមទារឲ្យអ៊ីស្រាអែលអនុវត្តបទឈប់បាញ់ បើកផ្លូវឲ្យគេនាំជំនួយមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីន។
ចង់ ឬមិនចង់ ការវាយប្រហារដោយមិនសំចៃដៃរបស់កងទ័ពអ៊ីស្រាអែល ទៅលើទឹកដីភាគខាងជើងហា្កហ្សា បានសម្លាប់ប្រជាជនស៊ីវិល រដ្ឋាភិបាលអ៊ីស្រាអែល និងអាមេរិកដែលចេញមុខគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងជំនួយយោធាសម្រាប់អ៊ីស្រាអែល បានរងការរិះគន់ និងនៅឯកោជាងពេលណាៗទាំងអស់។ ដោយសារតែអ៊ីស្រាអែលនៅតែរឹងទទឹងមិនព្រមផ្អាកការវាយប្រហារហា្កហ្សា ដែលបានសម្លាប់ប្រជាជនស៊ីវិលប៉ាឡេស្ទីន ប្រទេសអារ៉ាប់មួយចំនួន ដែលធ្លាប់រាប់រកអាមេរិកនិងអ៊ីស្រាអែលបានដកខ្លួនឃ្លាតឆ្ងាយ និងដកទូតរបស់ខ្លួនចេញពីអ៊ីស្រាអែល។ នៅតាមបណ្តាប្រទេសកាន់សាសនាអ៊ីស្លាម បាតុកម្មប្រឆាំងអាមេរិក និងអ៊ីស្រាអែល បានកើតចំនួនកាន់តែច្រើន។ ចំណែក និន្នាការស្អប់ខឹង ជនជាតិជ្វីហ្វ នៅក្នុងពិភពលោក បានហក់កើនឡើងចំនួន ដោយសារតែសង្រ្គាមអ៊ីស្រាអែលនៅហ្កាហ្សា៕
5
11 ratings

14 Listeners
107 Listeners
3 Listeners
9 Listeners
0 Listeners
1 Listeners
0 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
0 Listeners
9 Listeners
3 Listeners
0 Listeners
0 Listeners
0 Listeners