មិនមែនជាពាក្យចចាមអារាមទៀតទេ ! អ្នកមានឈាមក្រុម O ពិតជាមានគ្រោះកើតជំងឺកូវីដ១៩ ជំងឺសរសៃឈាមបេះដូង តិចជាងអ្នកមានឈាមក្រុម A ក្រុមB និង ក្រុមAB។ ផ្ទុយទៅវិញ អ្នកមានឈាមក្រុមA ងាយរងគ្រោះកើតជំងឺកូវីដ១៩ជាងគេ។ កូរ៉ូណាវីរុសថ្មី Sars-CoV2 ដែលជាភ្នាក់ងារបង្កជំងឺកូវីដ១៩ ហាក់ចូលចិត្តតែទៅតោងកោសិកានៃប្រព័ន្ធផ្លូវដង្ហើម របស់មនុស្សមានឈាមក្រុមA ជាងមនុស្សមានឈាម B និងO។ នេះបើតាមលទ្ធផលនៃការសិក្សាជាង៤០ និងថ្មីចុងក្រោយទើបចេញផ្សាយកាលពីថ្ងៃទី ៣មីនា ២០២១ ដោយក្រុមអ្នកស្រាវជ្រាវអាមេរិកនៅសាកលវិទ្យាល័យHarvard និងEmory។ តើប្រភេទឈាមជះឥទ្ធិពលលើសុខភាពមនុស្សយ៉ាងដូចម្តេច ? ប្រភេទឈាមជាកត្តាហានិភ័យមួយនាំឱ្យងាយឆ្លងជំងឺកូវីដ?