បើតាមការសិក្សារបស់អ្នកស្រាវជ្រាវវេជ្ជសាស្ត្រអេស្ប៉ាញ ចេញផ្សាយក្នុងទំព័រទស្សនាវដ្តីសុខភាព Journal of Clinical Endocrinology & Metabolism នៅថ្ងៃទី ៣០តុលា២០២០ អ្នកជំងឺកូវីដ១៩ ច្រើនតែជាអ្នកមានកង្វះវីតាមីនដេ។ ហើយការខ្វះវីតាមីនដេ ទំនងជាបង្កើនគ្រោះធ្លាក់ខ្លួនឈឺ កូវីដ១៩ ធ្ងន់ធ្ងរ ទៀតផង។ ការសិក្សាក្នុងទ្រង់ទ្រាយធំ ស្តីអំពីឥទ្ធិពលរបស់វីតាមីនដេ ចំពោះជំងឺកូវីដ១៩កំពុងចាប់ផ្តើម។ ក្នុងពេលរង់ចាំលទ្ធផលថាតើវីតាមីនដេ អាចដើរតួនាទីជាអ្នកការពារជំងឺកូវីដ១៩បានយ៉ាងណានោះ អៀង សុខម៉ិញ សូមធ្វើអត្ថាធិប្បាយជូនលោកអ្នកនាងថា តើអ្វីទៅជា វីតាមីនដេ ? វីតាមីនដេ មានតូនាទីយ៉ាងណាខ្លះ ? តើអ្វីជាប្រភពផ្តល់វីតាមីដេ ? កង្វះវីតាមីនដេ អាចបង្កផលវិបាកយ៉ាងណាចំពោះសុខភាពទូទៅ ?