ព្រឹកថ្ងៃចន្ទ ទី១៩មិថុនានេះ លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន បានធ្វើដំណើរទៅដល់ទីក្រុងប៊ែរឡាំង ដើម្បីជួបប្រជុំជាមួយតំណាងរដ្ឋាភិបាលអាល្លឺម៉ង់។ បើទោះបី ចិន និងអាល្លឺម៉ង់ គឺជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់ទៅវិញទៅមក តែទំនាក់ទំនងរវាងមហាអំណាចទាំង២នេះ កាន់តែល្អក់កករ មួយរយៈចុងក្រោយនេះ។ ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលអាល្លឺម៉ង់ បានចេញផ្សាយនូវឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ខ្លួន ដែលក្នុងឯកសារនេះ អាល្លឺម៉ង់បានចាត់ទុកចិនថាគឺជាប្រទេសដែរធ្វើសកម្មាភាពប្រឆាំងនឹងផលប្រយោជន៍ជាតិអាល្លឺម៉ង់។