នៅប៉ុន្មានថ្ងៃក្រោយ រងការរិះគន់ និងថ្កោលទោសខ្លាំងៗ ពីមេដឹកនាំប្រទេសលោកខាងលិច នៅមហាសន្និបាត អង្គការសហប្រជាជាតិ នៅក្នុងរឿង រៀបចំការបោះឆ្នោតប្រជាមតិ ដើម្បីភ្ជាប់យកតំបន់៤របស់អ៊ុយក្រែន មកក្នុងសហព័ន្ធរុស្ស៊ី ប្រមុខការបរទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ម្សិលមិញ បានប្រើវេទិការបស់អង្គសន្និបាតរបស់អង្គការសហប្រជាជាតិ ដើម្បី វាយបកលោកខាងលិចថា ប៉ុនប៉ងបំផ្លាញរុស្ស៊ី។ នៅមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកឡាវ្រូវ Lavrov បានប្រកាសដែរថា រុស្ស៊ីសន្យា នឹងការពារទាំងស្រុងដែនដីអ៊ុយក្រែន ដែលក្លាយជាកម្មសិទ្ធិរបស់រុស្ស៊ី នៅក្រោយ ការបោះឆ្នោតប្រជាមតិ។ តើរុស្ស៊ីមានអំណះអំណាងអ្វីមកនិយាយការពារខ្លួន នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ពីរឿងធ្វើសង្រ្គាមឈ្លានពានរបស់ខ្លួន និងនយោបាយកាត់យកទឹកដីរបស់អ៊ុយក្រែន?