Sign up to save your podcasts
Or
ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃ ដែលគ្មានថ្នាំព្យាបាលឱ្យជាដាច់ទេ។ បើធ្លាក់ខ្លួនឈឺហើយ អ្នកជំងឺត្រូវការប្រើថ្នាំអស់មួយជីវិត ជាមួយនឹងផលវិបាកជាច្រើនមួយគំនរទៀត។ ជាមួយនឹងការរកឃើញថាជំងឺទឹកនោមផ្អែមប្រភេទទីមួយ ទំនងបង្កឡើងដោយវីរ៉ុស អ្នកស្រាវជ្រាវបារាំងសង្ឃឹមថាពិភពលោកនឹងមានថ្នាំបង្ការជំងឺទឹកនោមផ្អែមប្រភេទនេះ នាថ្ងៃអនាគត។
ទឹកនោមផ្អែមជាជំងឺដ៏គួរឱ្យខ្លាចរអារ ព្រោះបើធ្លាក់ខ្លួនឈឺហើយ ត្រូវការការព្យាបាលអស់មួយជីវិតនិងសម្រួលឱ្យមានផលវិបាកដល់សុខភាពជាច្រើនផ្សេងទៀត។ ជំងឺទឹកនោមផ្អែមមានច្រើនយ៉ាង តែមានពីរប្រភេទធំៗដែលគេជួបប្រទះញឹកញាប់ជាងគេ។ នោះគឺជំងឺទឹកនោមផ្អែមប្រភេទទីមួយ និងប្រភេទទីពីរ។ ភាពខុសគ្នារវាងប្រភេទជំងឺទឹកនោមផ្អែមទាំងពីរ គឺយន្តការរបស់លំពែងក្នុងការផលិតអាំងស៊ុយលីន។ នៅក្នុងករណីជំងឺទឹកនោមផ្អែមប្រភេទទីពីរ លំពែងមានដំណើរការជាធម្មតាតែមិនអាចផលិតអ័រមូនអាំងស៊ូលីនប្រកបដោយគុណភាពបាន ឬហេតុអ្វី? ព្រោះតែមានភាពស៊ាំនឹងអាំងស៊ុយលីន។ អ្នកជំងឺត្រូវការអាំងស៊ុយលីនកាន់តែច្រើនឡើង ទើបមានប្រសិទ្ធភាពបំពេញសេចក្តីការរបស់សរីរាង្គកាយបាន។ ទាំងនេះបណ្តាលមកពីធាត់ពេក ស្រួលពេក និងមានរបបអាហារមិនត្រឹមត្រូវ ៖ ផ្អែមពេក ខ្លាញ់ពេក ទើបអាំងស៊ុយលីនមិនអាចចាត់ចែងជាតិស្ករបានត្រឹមត្រូវនាំឱ្យមានជំងឺឡើង។ ចំណែកជំងឺទឹកនោមផ្អែមប្រភេទទីមួយ ដែលឃើញកើតជាញឹកញាប់ខ្លាំងលើអ្នកជំងឺវ័យក្មេង ជាកុមារ ជាក្មេងជំទង់ ឬលើមនុស្សធំខ្លះ គឺបណ្តាលមកពីប្រព័ន្ធការពារខ្លួនមានដំណើរការមិនប្រក្រតី បកមកវាយប្រហារលើជាលិការលំពែងឱ្យឈប់ផលិតអ័រមូនអាំងស៊ុយលី ដ៏ចាំបាច់ខាងចាត់ចែងស្រូបជាតិស្ករ។ នៅពេលលំពែងឈប់ផលិតអាំងស៊ុយលីន អត្រាជាតិស្ករក្នុងឈាមនឹងកើនឡើង គឺនៅពេលនោះហើយដែលជំងឺទឹកនោមផ្អែមប្រភេទទីមួយចាប់លេចឡើង។ អ៊ីចឹងហើយបានជាអ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយ ត្រូវចាក់អាំងស៊ុយលីនរហូត។
វីរ៉ុសCoxsackie B
ពិភពអ្នកវេជ្ជសាស្ត្រមិនដឹងថាតើអ្វីទៅជាប្រភពជំរុញឱ្យប្រព័ន្ធការពារខ្លួនស្រាប់តែមានដំណើរការមិនប្រក្រតីទេ។ អ្នកស្រាវជ្រាវឆ្ងល់នឹងចំណុចនេះខ្លាំងណាស់ និងតាំងពីយូរយារមកហើយ។ គឺទើបតែនៅពេលថ្មីៗនេះប៉ុណ្ណោះ ដែលក្រុមអ្នកវិទ្យាសាស្ត្រអាចទម្លាយចម្ងល់របស់ខ្លួនបាន។ ដើមហេតុដែលនាំឱ្យប្រព័ន្ធការពារខ្លួនមានដំណើរការមិនប្រក្រតីទៅបញ្ឈប់ដំណើរការផលិតអាំងស៊ុយលីនរបស់លំពែង គឺបណ្តាលមកពីការបង្ករោគរបស់វីរ៉ុសឈ្មោះ Coxsackie B។ នេះបើតាមការសិក្សាអន្តរជាតិដឹកនាំដោយគ្រូពេទ្យជំនាញទឹកនោមផ្អែម លោក Roberto Mallone នៅមន្ទីរពេទ្យកូសាំង ក្រុងប៉ារីស ដែលទើបចេញផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Sciences Advance នាខែឧសភា២០២៤។
វីរ៉ុសកុកសាគីបេ គឺជាវីរ៉ុសដែលគេស្គាល់ និងជាវីរ៉ុសដែលឆ្លងលើគ្រប់ក្មេង និងនាំឱ្យក្មេងៗមានអាការៈឈឺក្តៅខ្លួនផ្តាសាយ ហៀរសំបោរ ឬក្អួតរាករូស។ អ្នកជំនាញតាមអង្កេតវីរ៉ុសនេះយូរមកហើយ ព្រោះគេឃើញវា ឆ្លងនៅក្នុងខ្លួនក្មេងដែលខ្សោយងាយរងគ្រោះ មានប្រវត្តិគ្រួសារឈឺ ហើយក្មេងធ្លាក់ខ្លួនមានជំងឺទឹកនោមផ្អែមប្រភេទទីមួយ សុទ្ធតែមានប្រវត្តិធ្លាប់កើតជំងឺបង្ករោគ-រលាក ញយៗខ្លាំង កាលពីប៉ុន្មានឆ្នាំមុន។ តើហេតុអ្វីបានជាវីរុសនេះមានច្រើននៅលើអ្នកជំងឺទឹកនោមផ្អែម?
នៅទីបំផុត អ្នកស្រាវជ្រាវបានរកឃើញដូចការគិតសង្ស័យមែន។ ការវិភាគ នៅក្នុងបន្ទប់ពិសោធន៍បានបង្ហាញឱ្យឃើញថា វីរ៉ុសCoxsackie B មានសមត្ថភាព វាយប្រហារសម្លាប់ ដោយផ្ទាល់ និង ជាពិសេស កោសិកាអ្នកផលិតអាំងស៊ុយលីនរបស់លំពែងតែម្តង។ នៅពេលវីរ៉ុសនេះវាយប្រហារលើកោសិកាលំពែង វាអាចមានសមត្ថភាពធ្វើឱ្យក្មេងធ្លាក់ខ្លួនឈឺជំងឺទឹកនោមផ្អែមប្រភេទទី១បាន ព្រោះដំបូងឡើងវីរ៉ុសនេះបានទៅបង្ករោគលើជាលិកាលំពែង (ធ្វើឱ្យរលាកលំពែង)។ ប្រព័ន្ធការពារខ្លួនរបស់ក្មេងមានជំងឺទឹកនោមផ្អែមប្រភេទទី១ មិនអាចកម្ចាត់មេរោគCoxsackie Bបាន ហើយដោយឃើញមានការរោលរលាកដែលជាតំណាងគ្រោះថ្នាក់ យូរនិងញយពេក ក៏ចាប់ផ្តើមផលិតអង្គបក្សដិបក្ស (អង់ទីក័រ) ការពារខ្លួន ដោយច្រលំ ទៅវាយប្រហារលើកោសិកាល្អវិញ។ ប៉ុន្តែ ជាសំណាងល្អ វីរ៉ុសកុកសាក់គីដែលក្មេងណាក៏ធ្លាប់ឆ្លងនោះ មិនបានធ្វើឱ្យគ្រប់ក្មេងកើតជំងឺទឹកនោមផ្អែម។ គ្រប់ការចម្លងវីរ៉ុសកុកសាក់គីមិនសុទ្ធតែនាំឱ្យមានជំងឺទឹកនោមផ្អែមទេ។ ក្មេងដែលអាចធ្លាក់ខ្លួនមានជំងឺទឹកនោមផ្អែម មកពីប្រព័ន្ធការពារខ្លួនរបស់ពួកគេមានកំរិត មិនអាចការពារខ្លួនពីវីរ៉ុកកុកសាក់គីបាន។ អ្នកស្រាវជ្រាវភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះសម្គាល់ឃើញថាអង់ទីក័ររបស់ពួកគេមានបរិមាណតិច មិនអាចប្រយុទ្ធវីរ៉ុសឈ្នះ ហើយឡាំផូស៊ីតតេរបស់ពួកគេតិចតួចណាស់មានសមត្ថភាពបែងចែងដឹងថាកោសិកាណាមានឆ្លងរោគ កោសិកាណាល្អ។ ដោយសារតែបែបនេះ ទើបក្មេងមានភាពអនុគ្រោះឬសណ្តានឈឺស្រាប់ អាចធ្លាក់ខ្លួនឈឺជំងឺទឹកនោមផ្អែម នៅក្រោយពេលបានឆ្លងវីរ៉ុសកុកសាក់គីនោះ។
ក្តីសង្ឃឹមមានថ្នាំបង្ការជំងឺទឹកនោមផ្អែម
ឥលូវអ្នកស្រាវជ្រាវបានយល់អំពីយន្តការនៃការកកើតជំងឺទឹកនោមផ្អែមប្រភេទទីមួយហើយ ដូច្នេះរបកគំឃើញនេះជាការពាំនាំមកនូវក្តីសង្ឃឹមថ្មី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រកបដោយប្រសិទ្ធភាពបាន ប្រសិនបើគេឆាប់ដឹង និងវែករកឃើញមានហានិភ័យជំងឺទឹកនោមផ្អែមបានតាំងពីដំបូងៗភ្លាម។ ថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញលទ្ធភាពពន្យឺតពេលវេលាបានពីរបីឆ្នាំការឡើងកំរិតជាតិគ្លុយកូសក្នុងឈាមព្រោះខ្វះអាំងស៊ុយលីន។ នោះគឺការចាក់អង់ទីក័រ Teplizumabទៅបំប៉នប្រព័ន្ធការពារខ្លួនឡាំផូស៊ីត Tរបស់ក្មេង។ ការសាកល្បងបំប៉នប្រព័ន្ធការពារខ្លួន អាចបញ្ចៀសឬបង្ហូសពេលវេលាកុំឱ្យក្មេងឆាប់មានជំងឺទឹកនោមផ្អែម បានពីរបីឆ្នាំផង និងជាពិសេសជាការបើកផ្លូវនាំទៅរកថ្នាំបង្ការប្រឆាំងនឹងជំងឺនោមផ្អែមនៅពេលអនាគតខាងមុខតែម្តងផង។
ការសិក្សាគួរទីទុកចិត្តមួយ បញ្ជាក់ថាការបំប៉នប្រព័ន្ធការពារខ្លួនរបស់មនុស្សចាស់ប្រឈមនឹងវីរ៉ុសកុកសាក់គីប្រភេទបេបាន។ ដូច្នេះ មិនទៀងទេ នៅថ្ងៃស្អែក ឬខានស្អែក ពិភពលោកអាចនឹងមានថ្នាំបង្ការប្រឆាំងនឹងវីរ៉ុសកុកសាក់គីប្រភេទបេ សម្រាប់កុមារមួយ ដើម្បីការពារកុំឱ្យមានជំងឺទឹកនោមផ្អែមពេលធំ។ សហគ្រាសឱសថអាមេរិក កំពុងសិក្សាសាកល្បងថ្នាំបង្ការដំបូងគេមួយ។ ការសាកល្បងចាក់លើមនុស្សធំមានសុខភាពល្អផ្តល់លទ្ធផលគួរជាទីគាប់ចិត្ត ដោយបរិមាណអង់ទីក័រប្រឆាំងនឹងវីរ៉ុសបានកើនឡើងយ៉ាងច្រើន។ តាមក្បួន វ៉ាក់សាំងប្រឆាំងកុកសាក់គីប្រភេទបេ មានទម្រង់ដូចថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើង ដែលត្រូវចាក់នៅអាយុ២,៤និង១១ខែ។ សម្រាប់លោកRoberto Mallone ការធ្លាក់ចុះ ឬការលែងមានករណីក្មេងកើតជំងឺទឹកនោមផ្អែមប្រភេទទីមួយក្នុងចង្កោមក្មេងមានហានិភ័យបានទទួលថ្នាំបង្ការ ជាភស្តុតាងចុងក្រោយបំភ្លឺអំពីតួនាទីរបស់វីរ៉ុសក្នុងជំងឺប្រព័ន្ធការពារខ្លួនវាយប្រហារកោសិកាខ្លួនឯង និងជាក្តីសង្ឃឹមធំបំផុតក្នុងការឈានទៅកម្ចាត់ជំងឺទឹកនោមផ្អែមប្រភេទទីមួយសម្រាប់បណ្តាជនទូទៅ៕

14 Listeners
106 Listeners
3 Listeners
9 Listeners
1 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
0 Listeners
0 Listeners
11 Listeners
1 Listeners
0 Listeners
1 Listeners
30 Listeners