ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ាកំពុងឡើងកម្តៅខ្លាំងហិង្សាជាថ្មី។ នៅថ្ងៃសុក្រនេះ អ៊ីស្រាអែលបានបាញ់ផ្លោងលើតំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីន ដើម្បីឆ្លើយតបទៅនឹងគ្រាប់រ៉ុកកែតរបស់ក្រុមប្រដាប់អាវុធហាម៉ាស ដែលចង់សងសឹកនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្រុងហ្សេនីនម្សិលមិញ។ ប្រតិបត្តិការអ៊ីស្រាអែលក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីនក្រោមដែនដីអាណានិគម បានបង្កឱ្យស្លាប់ជនប៉ាឡេស្ទីន៩នាក់ និងរបួស២០នាក់។ ជាមួយការថ្កោលទោស ប្រធានអាជ្ញាធរដែនដីប៉ាឡេស្ទីនបានប្រកាសបិទបញ្ចប់កិច្ចសហការសន្តិសុខជាមួយអ៊ីស្រាអែលតែម្តង។