ទំនាក់ទំនងរវាងកំពូលមហាអំណាចពិភពលោកទាំងពីរ បានឡើងតានតឹងកាន់តែខ្លាំងជាថ្មី។ ក្រោយវត្តមានបាឡុងចារកម្មចិនក្នុងទឹកដែនអាកាសអាមេរិក គេឃើញមានបាឡុង “ចារកិច្ចចិន” មួយទៀត កំពុងហោះលើដែនអាកាសអាមេរិកឡាទីន។ ប្រឈមនឹងស្ថានការណ៍បែបនេះ លោកប្រមុខការទូតអាមេរិកអង់តូនី ប្លីងកិន បានសម្រេចលុបចោលទស្សនកិច្ចនៅប៉េកាំងដែលគ្រោងធ្វើនៅថ្ងៃអាទិត្យទី ៥និង៦កុម្ភៈ២០២៣។ ជាមួយនឹងការទទួលស្គាល់ថា បាឡុងដែលជាប៉េងប៉ោងស្រាវជ្រាវស៊ីវិល បានហោះអណ្តែតចូលដីអាមេរិកដោយអចេតនា ប៉េកាំងបានចោទប្រព័ន្ធផ្សព្វផ្សាយអាមេរិកថាព្យាយាមមួយបង្កាច់ចិន។