នាទីសុខភាពនិងអនាម័យ

បារាំង​ចង់​មាន​​ច្បាប់​កំរិត​ការ​ប្រើប្រាស់​អេក្រង់​របស់​កុមារ


Listen Later

​​ដោយចង់​ដាស់​ស្មារតី​អ្នក​ជា​ឪពុកម្តាយ​ទាំងអស់ឱ្យ​យល់​​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើប្រាស់​អេក្រង់​របស់​ក្មេង ​អាជ្ញាធរ​បារាំង​បាន​បញ្ចូល​អនុសាសន៍​ស្តីពីការ​ប្រើប្រាស់អេក្រង់​ក្នុង​សៀវភៅតាម​ដាន​​សុខភាព​កុមារ​ ចាប់​ពី​ថ្ងៃទី​១​មករា​២០២៥​នេះ​ទៅ។ តើការ​លេង​​ទូរស័ព្ទ ឬ​នៅ​មុខ​អេក្រង់​ តាំង​ពី​តូច ​មាន​​គ្រោះថ្នាក់យ៉ាងណា?

ការ​ប្រើប្រាស់​អេក្រង់ (មើល​ទូរស័ព្ទ មើល​ទូរទស្សន៍ មើល​អាយផេត...) កំពុង​ក្លាយ​ជា​ចំណោទ​​សង្គម​កាន់​តែ​ធំៗឡើង។ នៅ​ប្រទេស​បារាំង ក្មេង​អាយុ​ក្រោម​២​ឆ្នាំ​ នៅ​មុខ​អេក្រង់​រយៈ​ពេល​បីម៉ោង​និង​១១​នាទី​ ជា​មធ្យម​ ក្នុង​មួយ​ថ្ងៃ នៅ​ឆ្នាំ​២០២២។ ដើម្បី​ផ្តល់​ព័ត៌មាន​ជុំ​វិញ​គ្រោះ​ថ្នាក់​របស់​អេក្រង់​ចំពោះ​ទារក​ និង​កុមារ រដ្ឋ​បារាំង​បាន​សម្រេច​ចិត្ត​ ចាប់​ពី​ថ្ងៃទី ១​មករា​២០២៥​នេះ បោះពុម្ព​សារ​ណែនាំ​អំពី​របៀប​ប្រើប្រាស់​អេក្រង់ សម្រាប់​ទារក​​ចាប់​ពី​បី​ខែ​ដល់​វ័យ​ជំទង់ នៅក្នុង​សៀវភៅ​តាម​សុខភាព​របស់​ទារក​តែម្តង។ សៀវភៅ​តាម​ដាន​សុខភាព​ថ្មីដែល​ មាន​ចែក​ជូន​ទារក​កើត​ចាប់​ពី​ថ្ងៃ​ពុធ​ទី ១​មករា២០២៥​នេះ​ទៅ បាន​ចំណាយ​ជា​ច្រើន​ទំព័រ​រំឭក​ឪពុកម្តាយ អំពី​ផលប៉ះពាល់ និង​បម្រាម​កុំ​​ឱ្យ​កូន​ក្មេងអាយុ​ក្រោម​បីឆ្នាំ លេង​​អេក្រង់ ឬ​នៅ​មុខ​អេក្រង់ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​លូត​លាស់​ផ្នែក​ខួរ​ក្បាល​របស់​ក្មេង។

គ្រោះថ្នាក់​​នៃ​អេក្រង់​បាន​ក្លាយ​ជា​ភាព​បន្ទាន់​នៃ​សុខភាព​សាធារណៈ។ ហេតុ​ដូច្នេះ​ហើយ​បានជា​​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល​ម៉ាក្រុង បាន​​ស្នើ​កាលពី​ដើម​ឆ្នាំ​២០២៤ឱ្យ​គណៈកម្មាធិការ​ជំនាញ សិក្សា​អង្កេត​ និង​រៀប​ចំ​គម្រោង​ច្បាប់​ដើម្បី​ឈាន​ទៅ​កំរិត​រយៈ​ពេល​​ប្រើប្រាស់​អេក្រង់​របស់ក្មេង អាយុ​ក្រោម​៦​ឆ្នាំ។

ក្នុង​សម័យ​បច្ចេកវិទ្យា​ឌីជីថល​ដ៏​ទំនើប គេ​មិន​អាច​ហាមឃាត់​ការ​ប្រើប្រាស់​អេក្រង់​បាន​ទេ ប៉ុន្តែ​ដើម្បី​ប្រយោជន៍​សុខភាព​សាធារណៈ អាជ្ញាធរ​ចាំបាច់​ត្រូវ​មាន​វិធានការ​គោល​ ​ សម្រាប់​ឱ្យ​ស្ថាប័ន​អប់រំ-សុខាភិបាល ស្ថាប័ន​ទទួល​បន្ទុក​ថែទាំ​ទារក​ បាន​យល់​ដឹង​កាន់​តែច្បាស់​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើប្រាស់​អេក្រង់​របស់​ក្មេង​ និង​ដើម្បី​ផ្សព្វផ្សាយ​សារ​ការពារ​ បង្ការ​​ហានិភ័យ​បង្ក​ឡើង​ដោយ​អេក្រង់​ចំពោះ​កុមារ ព្រមទាំង​មនុស្សធំ ក្នុង​ទម្រង់​ជា​មគ្គុទេសក៍ចង្អុលប្រាប់​ឪពុកម្តាយ​​​អំពី​របៀប​ប្រើប្រាស់ និង​គ្រប់គ្រង​​អេក្រង់​ឱ្យ​បាន​ត្រឹម​ត្រូវ។

រហូត​មក​ទល់​នឹង​ពេល​នេះ ពុំ​ទាន់​មានទេអនុសាសន៍​ផ្លូវការ​ ថាតើ​ត្រូវ​ធ្វើ​ដូចម្តេចទើប​អាច​ហាមឃាត់​​​ការ​ប្រើអេក្រង់​ហួសហេតុដែល​អាច​ប៉ះពាល់​​​ដល់​លូត​លាស់​របស់​កុមារ​។ ប៉ុន្តែ​អ្នក​ជំនាញ​បាន​យល់​ស្រប​គ្នា​ទាំងអស់ និង​បាន​បញ្ចេញ​មតិ​យោបល់​ដូច​គ្នា​ថា “ក្រោម​អាយុ​៣ខួប ក្មេងមិន​ត្រូវ​ប្រឈម​នឹង​អេក្រង់​ទេ”។ អង្គការសុខភាពពិភពលោក​សំណូមពរ​ឱ្យ​​ហាមផ្តាច់​មិន​ឱ្យ​ក្មេង​ក្រោម​អាយុ​ពីរ​ខួប​មើល​អេក្រង់ទេ។ ពាក្យ​ថា​អេក្រង់គឺ​រាប់​ទាំង ទូរទស្សន៍ ទូរស័ព្ទ អាយផេត អាយផាត់ ស្មាតហ្វូន។ ពោល​គឺ​មិន​ត្រូវ​បណ្តោយ​ក្មេង​ឱ្យ​មើល​វត្ថុ​ទាំងអស់​នេះ​ទេ។ ហេតុអ្វី? ពីព្រោះ​មិនមែនតួ​​អេក្រង់​ទេ​ដែល​​ជា​បញ្ហា។ បញ្ហា​នៅ​ត្រង់​ភាព​អសកម្ម។ ​នៅ​ពេល​ក្មេង​រវល់​វក់​លេង​ ឬមើល​អេក្រង់ ក្មេង​​លែង​មាន​អន្តរកម្ម (សកម្មភាព​ប្រទាក់គ្នា)​​ជាមួយ​ឪពុកម្តាយ​ ជីដូនជីតា បងឬ​ប្អូនហើយ គឺ​ស្លុង​ជាប់​នឹង​អេក្រង់។ ​ក្នុង​វ័យ​នេះ ដើម្បី​លូតលាស់​ ខួរក្បាល​ក្មេង​ត្រូវ​ការ​សកម្មភាពរំញោច​ជាប់​ជា​ប្រចាំ។ បើ​គ្មាន​ការ​ភ្ញោច​ទេ ខួរ​ក្បាល​អាច​នឹង​រង​ផល​ប៉ះពាល់​លូត​លាស់​មិន​បាន​ល្អ​ត្រឹម​ត្រូវ​ទេ។ ក្មេង​នៅ​មុខអេក្រង់​កាន់តែ​ច្រើន កាន់​តែ​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការនិយាយ​ស្តី ក្នុង​ការ​រៀន ក្នុង​ការ​អាន​ ក្នុង​ការ​ផ្ចង់​អារម្មណ៍ ក្នុង​ការ​ដេក ហើយ​មិន​សូវ​ចេះ​ប្រើ​ពាក្យពេចន៍​ទេ។

ការ​សិក្សា ​របស់​ក្រុម​អ្នក​ជំនាញ​បារាំង​ បាន​សង្កេតឃើញ​ទៀត​ថា គ្រាន់​តែ​បើក​ទូរទស្សន៍​ចោល ពេល​កំពុង​ញ៉ាំបាយ ហើយ​ក្មេងគ្រាន់​តែឮ និង​​មិន​ទាំង​ផ្តោច​ភ្នែក​មើល​ផង ក៏​ផល​រំខាន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង​អាច​ធ្វើ​ក្មេង​ក្រ​ចេះ​និយាយ ជាង​ក្មេង​ដែល​គ្មាន​ទូរទស្សន៍​នៅ​ក្បែរ​សោះ។ ម្យ៉ាង​វិញ​ទៀត ​ការ​មើល​ទូរទស្សន៍ ​មើល​​អាយផេត ឬទូរស័ព្ទ​ដៃ​ ពេល​កំពុង​​បាយ នឹង​ធ្វើ​ឱ្យ​ក្មេង​ញ៉ាំបាយដោយ​បង្ខិត​បង្ខំ ដោយ​មិន​ទំពារ ដោយ​បៀម​ភ្លេច​ ឬ​លេប​ចូល​ទាំង​មិន​ដឹង​រសជាតិ ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​បញ្ហា​រំលាយ​អាហារ ​ឈឺ​ពោះនិងទល់លាមក។ ជា​ចុងក្រោយ គ្រប់​អេក្រង់សុទ្ធ​តែ​បញ្ចេញពន្លឺ​ពណ៌​ខៀវ ដែល​រំខាន​ខ្លាំង​ណាស់​ដល់​ប្រព័ន្ធ​អរមូន​មេឡាតូនីន។ ដូច​មនុស្ស​ចាស់​ដែរ ក្មេង​ណា​ដែល​មើល​អេក្រង់​នៅ​ពេល​ល្ងាច ពី​ព្រលប់ មុន​ចូល​ដំណេក នឹង​ពិបាក​ដេក ក្រលង់លក់​ណាស់ ហើយ​លក់​មិន​ស្កប់​ស្កល់​ល្អ​ទេ។ បើ​ក្មេង​ដេក​មិន​គ្រប់គ្រាន់ ឬ​មិន​ត្រឹម​ត្រូវ​ ការលូតលាស់​ក៏​មិន​សូវ​ល្អដែរ។

នៅក្នុង​របាយការណ៍​ ដែល​បាន​ប្រគល់​ជូន​ប្រធានាធិបតី​បារាំង​ កាលពី​ថ្ងៃទី​៣០​មេសា​២០២៤ គណៈកម្មាធិការ​ជំនាញបាន​រៀប​រាប់​អំពី​ទិដ្ឋភាព​ក្មេង​សម័យ​មហា​ឌីជីថល​ និងផលវិបាក​ចំពោះ​សុខភាព​ ការ​លូត​លាស់ និង​អនាគត​របស់​ក្មេង​ទាំងនោះ​ ព្រមទាំង​ផលវិបាក​សម្រាប់​សង្គមជា​ទូទៅ។ អេក្រង់​រួម​ចំណែក​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​ ដល់​ការ​ខាត​ម៉ោង​ដំណេក ដល់កង្វះ​សកម្មភាពកាយសម្បទា និង​សមត្ថភាព​គំឃើញ​របស់​ភ្នែក តែ​ជួយ​​​​បង្កើន​ភាព​ស្ពឹក​ស្រពន់​ ជំងឺ​ធាត់​ជ្រុល​ចុក​ខ្លាញ់។ ពុំ​ទាន់​មាន​ការ​ទទួល​ស្គាល់​តាម​បែប​វិទ្យាស្ត្រ​ អាការៈ​ញៀន​អេក្រង់ទេ ប៉ុន្តែ​ការ​ជក់​មើល​អេក្រង់ លេង​បណ្តាញ​សង្គម ជា​កត្តា​ហានិភ័យ​បន្ថែម​មួយ​ទៀត សម្រាប់កុមារ​និង​​ក្មេងជំទង់​​ដែល​មាន​និស្ស័យ​បាក់ទឹកចិត្ត​និង​ជំងឺ​​ថប់​បារម្ភស្រាប់។

ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើប្រាស់អេក្រង់​ហួសហេតុ គណៈកម្មាធិការ​បាន​លើក​​អនុសាសន៍​២៩​ចំណុច​ ជូន​រដ្ឋាភិបាល មាន​អាទិ៍

  • គ្មាន​អេក្រង់​សោះ​ចំពោះ​កុមារ​ក្រោម​អាយុ​បី​ខួប
  • មុន​អាយុ​៦​ឆ្នាំ មិនគួរ​មាន​ ឬអាច​​លេងអេក្រង់​​ម្តង​ម្កាល​ជាមួយ​​ម៉ែឪ
  • គ្មាន​ទូរស័ព្ទកាន់​រហូតដល់​អាយុ​១១​ឆ្នាំ
  • គ្មាន​ទូរស័ព្ទ​ភ្ជាប់​អ៊ីនធ័រនែត​រហូត​ដល់​អាយុ​១៣​ឆ្នាំ
  • មិនលេង​បណ្តាញ​សង្គម​រហូត​ដល់​អាយុ​១៥​ឆ្នាំ រួច​បន្ត​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​មនុស្ស​ធំ
  • កាត់​បន្ថយ​​ការ​ប្រើ​ទូរស័ព្ទ​និង​ទូរទស្សន៍​នៅ​តាម​មន្ទីរ​សម្ភព
  • ស្នើ​ហាមឃាត់​មិន​ឱ្យ​មាន​ទូរទស្សន៍​និង​កុំ​ព្យូទ័រ​នៅ​តាម​ទារកដ្ឋាន និង​សាលា​មតេយ្យ៕
...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

San Sochea Official by San Sochea

San Sochea Official

1 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024年度英文爆火流行音乐51首︱热门歌曲推荐 by 1号风尘子

2024年度英文爆火流行音乐51首︱热门歌曲推荐

4 Listeners