នៅថ្ងៃព្រហស្បតិ៍ ទី២៥ សីហា ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុងផ្តើមទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃនៅក្នុងប្រទេសអាល់ហ្សេរី។ ទស្សនកិច្ចនេះបានធ្វើឡើងតាមការអញ្ជើញរបស់ប្រធានាធិបតីអាល់ហ្សេរីលោកអាប់ឌែលម៉ាហ្ស៊ីដ ទេពប៊ូន។ គួរបញ្ជាក់ថា នេះជាទស្សនកិច្ចលើកទី២ របស់លោកម៉ាក្រុងក្នុងនាមជាប្រធានាធិបតីទៅកាន់អាល់ហ្សេរី។ តាមរយៈទស្សនកិច្ចលើកនេះ លោកម៉ាក្រុងសង្ឃឹមបើកទំព័រថ្មីនៅក្នុងទំនាក់ទំនងរវាងបារាំង និងអាល់ហ្សេរីដែលកំពុងបន្តរកាំរកូសដោយរឿងអតីតកាល។