នៅក្នុងប្រទេសបារាំង ប្រធានាធិបតីលោកអេម៉ានុយអែល ម៉ាក្រុងទទួលជួបនាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោកអូឡាហ្វ ស្ហុលស៍នៅក្នុងវិមានអេលីហ្សេនាថ្ងៃពុធ ទី២៦ តុលា។ កម្មវត្ថុនៃជំនួប គឺដើម្បីផ្តល់សន្ទុះឡើងវិញនូវទំនាក់ទំនងទ្វេភាគីដែលបានស្គាល់ភាពរកាំរកូសខ្លាំងនារយៈពេលចុងក្រោយនេះ។ បន្ទាប់មក ការព្យាយាមផ្តល់សន្ទុះឡើងវិញនូវម៉ាស៊ីនអឺរ៉ុបក៏ជាកម្មវត្ថុនៃជំនួបរវាងលោកម៉ាក្រុង និងលោកស្ហុលស៍ដែរ ពិសេសនៅក្នុងបរិបទនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។