Sign up to save your podcasts
Or
ទិវាពិភពលោកប្រឆាំងនឹងថ្នាំជក់ ឆ្នាំ២០២៥ ផ្តោតប្រធានបទទៅលើឥទ្ធិពលអាក្រក់នៃឧស្សាហកម្មថ្នាំជក់ទៅលើយុវវ័យ។ ដើម្បីទាក់ទាញក្មេងឱ្យជក់ ឧស្សាហកម្មបានប្រើក្លិន ប្រើរសជាតិបន្ថែម កែច្នៃប្តូរទម្រង់ ផ្លាស់របៀបជក់ បង្កើតផលិតផលបារីអេឡិចត្រូនិកថ្មីៗ ប្លែកៗ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ការជក់បារីអេឡិចត្រូនិកបានកើនឡើងនៅទូទាំងពិភពលោក ក្នុងចំណោមក្មេងជំទង់និងក្មេងទើបពេញវ័យ។ តើបារីអេឡិចត្រូនិកជាអ្វី ? អាចបង្កគ្រោះថ្នាក់ដល់សុខភាព និងនាំឱ្យញៀនដូចបារីធ្វើពីថ្នាំជក់ដែរទេ?
បង្កើតឡើងនៅឆ្នាំ២០០៦ នៅប្រទេសចិនដោយHon Lik បារីអេឡិចត្រូនិកផលិតឡើងក្នុងទម្រង់ជាស្រដៀងនឹងបារីបូរាណ ក្នុងគោលការណ៍តែមួយ គឺបឺតបង្ហុយផ្សែង ដែលបានមកពីដុតកម្តៅល្បាយរាវ ក្នុងសីតុណ្ហភាពស្រទន់ត្រឹមប្រមាណ៦០អង្សា។ ល្បាយរាវក្នុងបារីអេឡិចត្រូវនិក ឬហៅកាត់ថាល្បាយអេឡិចត្រូនិកនេះ មានសមាសធាតុផ្សំច្រើនមុខខ្លាំងណាស់ ដោយអាចមានទាំងជាតិនីកូទីនមួយដែរផង។ ចំណែកក្លិនក៏មានច្រើនប្លែកៗគ្នា។ បច្ចុប្បន្ននេះបារីអេឡិចត្រូនិក (E-cigarette) មានរសជាតិ និងក្លិនជាង៧៧០០មុខ កំពុងធ្វើចរាចរណ៍ និងមានឈ្មោះហៅប្លែកៗគ្នាច្រើន។ នៅប្រទេសកម្ពុជា គេច្រើនហៅខ្លីថាវ៉ាប់។
គ្រោះថ្នាក់នៃបារីអេឡិចត្រូនិក
កាន់តែពេញនិយម គ្រោះថ្នាក់នៃបារីអេឡិចត្រូនិកចំពោះសុខភាព ក៏ត្រូវបានរកឃើញកាន់តែច្រើនឡើងៗដែរ។
ការសិក្សាថ្មីដំបូងរបស់សកលវិទ្យាល័យManchester បានរកឃើញថា ការបឺតបារីអេឡិចត្រូវនិក អាចបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងជាងជក់បារីបូរាណទៅទៀត។ អ្នកប្រព្រឹត្តការជក់បារីអេឡិចត្រូនិក មានហានិភ័យខ្លាំងនឹងកើតជំងឺភ្លេច ជំងឺបេះដូង និងជំងឺខូចសរីរាង្គ។ វេជ្ជបណ្ឌិត Maxime Boidin អ្នកទទួលខុសត្រូវលើការសិក្សា ស្តីអំពីឥទ្ធិពលរយៈពេលយូរនៃការបឺតបារីអេឡិចត្រូនិក ចំពោះសុខភាព បានពន្យល់ថា អ្នកជក់បារីធម្មតា ត្រូវដើរចេញទៅក្រៅដើម្បីជក់ អស់មួយដើមត្រូវអុជជក់មួយដើមទៀត។ ប៉ុន្តែសម្រាប់អ្នកបឺតបារីអេឡិចត្រូនិក គេអាចបឺតមួយខ្សឺតហើយមួយខ្សឺតទៀត តគ្នា នៅកន្លែងណាក៏បានជាហេតុធ្វើឱ្យគេពិបាករាប់បរិមាណនៃការជក់ណាស់។ ម្យ៉ាងទៀត បើតាមលោកវេជ្ជបណ្ឌិតដដែល បារីអេឡិចត្រូនិក ជាល្បាយនៃធាតុរ៉ែនិងផលិតផលគីមី ព្រមទាំងសារធាតុបន្ថែមក្លិននិងរសជាតិសិប្បនិម្មិត ដែលអាចបង្កឱ្យមានការរលាក និងកំណើនកោសិកាសេរី ធ្វើឱ្យយន្តការការពារខ្លួនចុះខ្សោយ។ ជាផលវិបាក បើតាមលោកវេជ្ជបណ្ឌិតMaxime Boidin ការបឺតល្បាយអេឡិចត្រូនិកនឹងធ្វើឱ្យផ្ទៃខាងក្នុងនៃសរសៃអាទែមានរបួស មានដំបៅ ហើយកោសិកាល្អងាប់។ នៅពេលមានស្នាមមានរបួស សរសៃឈាមអាទែច្បាស់ជាគ្មានសមត្ថភាពរលាស់ រីករួម ជារោគសញ្ញានាំទៅមានជំងឺសរសៃឈាមបេះដូងធ្ងន់ធ្ងរ។ ឯលំហូរចរន្តឈាមទៅចិញ្ចឹមសរីរាង្គ និងខួរក្បាលក៏លែងត្រឹមត្រូវគ្រប់គ្រាន់ វិបត្តិខួរក្បាលចុះខ្សោយ អន់បញ្ញាស្មារតីពោលគឺការភ្លេចភ្លាំងនឹងលេចឡើង។ សម្រាប់ក្រុមអ្នកស្រាវជ្រាវនេះ បារីអេឡិចត្រូនិក គួរតែស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងហ្មត់ចត់បំផុតពីអាជ្ញាធរ និងអាចប្រើប្រាស់បានតាមរយៈវេជ្ជបញ្ជា ក្នុងរយៈពេលដ៏ខ្លី សម្រាប់ជួយផ្តាច់ការញៀនបារី។
បារីអេឡិចត្រូនិកនឹងក្លាយជាអាវុធមុខពីរ។
បារីអេឡិចត្រូនិកអាចញៀនដូចជក់បារីបូរាណ?
ត្រូវបានគេចាត់ទុកកាលពីដំបូង ថាជម្រើសមួយ សម្រាប់ផ្តាច់បារី ផ្តាច់ភាពញៀននឹងជាតិនីកូទីន បារីអេឡិចត្រូនិកកំពុងពេញនិយមកាន់តែខ្លាំងឡើងក្នុងស្រទាប់យុវវ័យជាក្មេងជំទង់និងក្មេងទើបធំពេញវ័យ ដែលជាវ័យងាយរងគ្រោះខ្លាំង។ និន្នាការនេះបានក្លាយជាក្តីបារម្ភពិតនិងយ៉ាងជាក់ស្តែងសម្រាប់សុខភាពសាធារណៈ ព្រោះបារីអេឡិចត្រូនិកអាចជាឱកាសស្រូបបឺតយកជាតិដ៏គ្រោះថ្នាក់ ដែលធ្វើប៉ះពាល់ដល់ខួរក្បាល។ ហើយខួរក្បាលក្មេង ក្នុងវ័យជំទង់ ជាខួរក្បាលកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់នៅឡើយ និងងាយទទួលភាពញៀនពីជាតិនីកូទីនខ្លាំងណាស់។ ដូច្នេះ បុគ្គលដែលចាប់ផ្តើមបឺតបារីអេឡិចត្រូនិកនៅវ័យជំទង់ប្រឈមនឹងហានិភ័យញៀននីកូទីនខ្ពស់ជាងអ្នកចាប់ផ្តើមជក់នៅវ័យចំណាស់ខ្លាំងឆ្ងាយណាស់។
អ្នកជំនាញសុខភាពបានដឹងយ៉ាងច្បាស់ ថាជាតិនីកូទីនជះឥទ្ធិពលអាក្រក់ខ្លាំងណាស់លើលូតលាស់នៃខួរក្បាលរបស់ក្មេងជំទង់ ដោយអាចធ្វើឱ្យក្មេងមានវិបត្តិផ្ចង់អារម្មណ៍ វិបត្តិក្នុងការសិក្សា ហើយយូរៗទៅជាតិនីកូទីនអាចប៉ះពាល់ដល់បញ្ញាញាណរបស់ក្មេងទៀត។ បើតាមស្ថាប័នសុខភាពសាធារណៈបារាំង ការជក់បារីអេឡិចត្រូនិកអាចធ្វើឱ្យក្មេងជំទង់កើតរោគរលាកផ្លូវដង្ហើម ព្រមទាំងបង្កើនហានិភ័យកើតជំងឺរលាកសួតស្រួចយ៉ាវ និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាច្រើនផ្សេងទៀត នៅពេលយូរទៅ។
ក្រៅពីអាចបើកផ្លូវនាំឆ្ពោះទៅរកការជក់បារីមែនទែន បារីអេឡិចត្រូនិកអាចបង្កប់នូវគ្រោះថ្នាក់ខ្លាំងកាន់តែទៀត ដែលនាំក្មេងឱ្យធ្លាក់ក្នុងអន្លង់គ្រឿងញៀន កញ្ឆាសំយោគ។ សារធាតុកញ្ឆាសំយោគត្រូវបានឃើញមានប្រើកាន់តែច្រើនឡើងៗជាល្បាយរបស់បារីអេឡិចត្រូនិក។ ដូច្នេះការជក់បារីអេឡិចជាតំណាងគ្រោះថ្នាក់ចំពោះសុខភាពកាន់តែខ្លាំង ប្រសិនបើមានសារធាតុសំយោគនេះមែន។
នៅប្រទេសបារាំង បារីអេឡិចត្រូនិកគ្មានលក់នៅតាមឱសថស្ថានទេ ហើយក៏មិនបានទទួលការអនុញ្ញាតឱ្យលក់នៅតាមទីផ្សារដែរ។ បារីអេឡិចត្រូនិកប្រើម្តងបោះចោល ឬPuff ដែលអាចមានផ្ទុកជាតិនីកូទីនដល់ទៅ២មីល្លីក្រាម ត្រូវបានហាមឃាត់នៅតាមបណ្តាប្រទេសមួយចំនួន មានជាអាទិ៍អូស្ត្រាលី ឬបារាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងការជក់បារីអេឡិចត្រូនិកផង និងការពារបរិស្ថានផង។
ការស្រូបផ្សែងបារីអេឡិចត្រូនិកពីគេ អាចជាគ្រោះថ្នាក់ ?
ផ្សែងបារីបូរាណសម្លាប់អ្នកមិនជក់ តែបានស្រូបផ្សែងពីគេ ចំនួនជាង៦សែននាក់ក្នុងមួយឆ្នាំៗ។ មានន័យថាផ្សែងបារី អាចបង្កគ្រោះថ្នាក់ដល់សុខភាពដល់ស្រូបផ្សែងបារីយ៉ាងខ្លាំងដែរ និងយ៉ាងខ្លាំងជាពិសេសចំពោះស្ត្រីមានផ្ទៃពោះនិងកុមារ ព្រោះអ្នកមិនជក់នោះបានស្រូវផ្សែងនៃចំហេះហុយចេញពីការដុតស្លឹកថ្នាំជក់តែម្តង។ ចំណែកផ្សែងចេញពីបារីអេឡិចត្រូនិកវិញ មិនមែនជាផ្សែងហុយចេញពីការចំហេះទេ។ ដូច្នេះការស្រូបផ្សែងបារីអេឡិចត្រូនិក សម្រាប់ផ្តាច់បារី មិនបង្កគ្រោះថ្នាក់ដូចស្រូបផ្សែងបារីធម្មតាទេ ព្រោះបារីអេឡិចត្រូនិកសម្រាប់ផ្តាច់ភាពញៀនបារី គ្មានផ្ទុកសារធាតុជ័រថា និងសារធាតុMonoxyde de Carboneទេ។
ប៉ុន្តែបើជាបារីអេឡិចត្រូនិក e-cigarettes របស់ក្មេងៗវិញ ដ៏ពេញនិយមវិញ វាអាចបញ្ចេញផ្សែងមានផ្ទុកជាតិនីកូទីន ធាតុល្អិតនិចលតូចឆ្មារៗ ព្រមទាំងសារធាតុងាយបង្កភាពរលាក។ ដោយមូលហេតុនេះ គេមិនអាចអះអាងបានថាការស្រូបផ្សែងបារីអេឡិចត្រូនិកគ្មានគ្រោះថ្នាក់បានទេ។ ម្យ៉ាងទៀត បើទោះបីជាផ្សែងបារីអេឡិចត្រូនិក មិនខាប់ជាប់ដូចផ្សែងបារីបូរាណ ហើយងាយរលាយរសាត់បាត់ក្នុងបរិយាកាសក៏ដោយ ក៏មិនត្រូវទ្រាំស្រូបនឹងផ្សែងនេះដែរ។ ដូច្នេះជាថ្មីម្តងទៀត សូមជក់បារីអេឡិចត្រូនិកឱ្យឆ្ងាយពី ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ៕

14 Listeners
104 Listeners
4 Listeners
9 Listeners
0 Listeners
1 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
0 Listeners
8 Listeners
3 Listeners
0 Listeners
0 Listeners
0 Listeners
12 Listeners
2 Listeners
0 Listeners
0 Listeners
3 Listeners