លោកចូ បៃដិនត្រូវអញ្ជើញទៅដល់ក្រុងសេអ៊ូល នៅរសៀលថ្ងៃសុក្រទី ២០ ឧសភា ក្នុងក្របខ័ណ្ឌនៃការបំពេញទស្សនកិច្ចមួយជុំនៅអាស៊ី ជាលើកទីមួយ ក្នុងនាមជាប្រធានាធិបតីអាមេរិក។ លោក បៃដិន នឹងជួបប្រធានាធិបតីកូរ៉េខាងត្បូងថ្មីលោក យូន ស៊ុកយោល ដែល មានយុទ្ធសាស្ត្រខិតរកអាមេរិកខ្លាំង ខុសពីប្រធានាធិបតីមុន រួចបន្តដំណើរទៅប្រទេសជប៉ុន ដើម្បីដឹកនាំបើកជំនួបចតុភាគីអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី។ ជាទស្សនកិច្ច ដែលអាមេរិកចង់បញ្ជាក់វត្តមាននិងការយកចិត្តទុកដាក់លើអាស៊ី តែអាចនឹងត្រូវកូរ៉េខាងជើងស្វាគមន៍តាមរយៈការបាញ់សាកល្បងនុយក្លេអ៊ែរផង។