Sign up to save your podcasts
Or
ប្រមាណ២ឆ្នាំមកនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បានរីកសាយភាយនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគេគិតថា ទៅថ្ងៃអនាគតដ៏ខ្លី គេនឹងប្រើបច្ចេកវិទ្យានេះជាទូទៅ ដើម្បីផលិតមាតិកា អត្ថបទ និងរូបភាពនានា។ ភាពល្បីរន្ទឺមួយរំពេចនេះ បានញ៉ាំងឲ្យក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ទទួលបានការបោះទុនវិនិយោគ យ៉ាងច្រើនសន្ធឹក។ តែជាមួយគ្នានេះ មានមតិអ្នកជំនាញខ្លះលើកឡើងថា ការសំរុកបោះទុនវិនិយោគលើបញ្ញាសិប្បនិម្មិត វាប្រៀបបីដូចដុំប៉ោងមូល តែធាតុពិតគឺវាប្រហោងក្នុង ព្រោះថាគិតត្រឹមពេលនេះ ការបោះទុននេះមិនទាន់ទទួលបានប្រាក់ចំណេញនៅឡើយទេ។
កាលពី២ឆ្នាំមុន ក្រុមហ៊ុន Open AI ដែលបានបង្កើតកម្មវិធីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ChatGPT នៅមិនទាន់មានមនុស្សទូទៅស្គាល់ទេ។ បន្ទាប់ពីបានប្រកាសប្រមូលថវិកាវិនិយោគបាន ៦៦០០លានដុល្លារ ពេលនេះក្រុមហ៊ុន Open AI មានតម្លៃដល់ទៅ ១៥៧ពាន់លានដុល្លារ។ ត្រឹមតែ២ឆ្នាំ Open AI បានក្លាយជាក្រុមហ៊ុននាំមុខគេបំផុត ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហើយបានរុញច្រានក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ឲ្យសម្រេចចិត្តវិនិយោគលើបច្ចេកវិទ្យានេះ បើទោះបីជាពុំទាន់មានសង្ឃឹមថាបានប្រាក់ចំណេញមកវិញ។
តើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត គឺជាបដិវដ្តន៍ទំនើបថ្មីនៃបច្ចេកវិទ្យាដែលគ្រប់គ្នាមិនអាចរំលងបាន ឬវាគ្រាន់តែជាការផ្អើលឈូរឆមួយរយៈ ប៉ោងធំតែប្រហោងក្នុង?
សម្រាប់អ្នកជំនាញនៅការិយាល័យ Wedbush ជាមួយនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងរវាង១២ ទៅ១៨ខែទៀត គឺបដិវត្តន៍ឧស្សាហកម្មទី៤ នឹងធ្វើដំណើរមកដល់ហើយ នៅក្នុងវិស័យផលិតឧបករណ៍សឺមីកុងឌុកទ័រ កម្មវិធីបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ អ៊ិនធ័រនិត និងទូរស័ព្ទស្មាតហ្វូនជាដើម។ ChatGPT គឺជាចំណុចចាប់ផ្តើមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដូចកាលជំនាន់ទូរស័ព្ទ iPhone ចេញដំបូង ដែលបានរុញសន្ទុះបដិវត្ត ក្នុងវិស័យទូរស័ព្ទដៃទំនើបដូច្នោះដែរ។ គឺ Open AI ដែលបានបើកផ្លូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មានដូចជា Nvidia Microsoft និង Google ជាដើម សម្រេចកំណត់អាទិភាព យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមកប្រើប្រាស់។
លោក Dan Ives អ្នកជំនាញនៅ Wedbush លើកឡើងថា នៅរវាង៣ឆ្នាំទៅមុខទៀតនេះ គ្រប់ក្រុមហ៊ុនទាំងអស់ នឹងចំណាយប្រាក់សរុប ប្រមាណ១០០០ពាន់លានដុល្លារ នៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ លោកពន្យល់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបង្កើត (AI Generative) គឺត្រូវការចំណាយប្រាក់ច្រើនណាស់ តួយ៉ាង ដើម្បីសរសេរអត្ថបទ ផលិតរូបភាព និងបង្កើតទិន្នន័យផ្សេងៗទៀត។ ទន្ទឹមគ្នានេះ ដើម្បីធ្វើឲ្យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបង្កើត អាចដំណើរការទៅបាន គឺត្រូវការឲ្យមានហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាថ្មី ស៊ីថាមពលច្រើន និងត្រូវការវិស្វករមានជំនាញកាន់តែខ្ពស់។
គួរកត់សំគាល់ថា ក្រុមហ៊ុនធំៗជាច្រើនបានចាប់ផ្តើមចំណាយប្រាក់ច្រើនពាន់លានដុល្លារ វិនិយោគក្នុងវិស័យបញ្ញាសិប្បនិម្មិត។ ជាក់ស្តែងក្រុមហ៊ុន Microsoft បានចំណាយ១៣ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុន Open AI ព្រមទាំងប្រកាសវិនិយោគ១៥ពាន់លានដុល្លារបន្ថែមទៀត ក្នុងឆ្នាំនេះ នៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅប្រទេសផ្សេងទៀត ដូចជានៅអាល្លឺម៉ង់ និងឥណ្ឌូណេស៊ីជាដើម។ Google វិញ បានបញ្ចេញប្រាក់១៣ពាន់លានដុល្លារដែរ ក្នុងត្រីមាសទី២ឆ្នាំនេះ ចំណាយទៅលើឧបករណ៍គ្រឿងបរិក្ខាបច្ចេកវិទ្យាទំនើប។ ទំហំចំណាយដ៏ធំនេះ បានឆ្លុះបញ្ចាំងអំពីតម្រូវការ ក្នុងការមានទីតាំងស្តុកទិន្នន័យ និងម៉ាស៊ីនថ្មីទំនើបមានកម្លាំងកាន់តែខ្លាំង។
ក៏ប៉ុន្តែ បើផ្អែកតាមរបាយការណ៍របស់ ធនាគារ Golman Sachs ចេញផ្សាយកាលពីខែមិថុនា គឺការចំណាយទាំងអស់នេះ មិនទាន់បានហុចលទ្ធផលចំណេញថវិកាអ្វីទេ គិតត្រឹមពេលនេះ។ ផលវិជ្ជមានគឺមានតែ ធ្វើឲ្យអ្នកជំនាញអភិវឌ្ឍកម្មវិធី អាចធ្វើការមានប្រសិទ្ធភាពជាងមុនតែប៉ុណ្ណោះ។ លោក Rob Enderle លើកឡើងថា គ្រប់អ្នកវិនិយោគគិតតែពីស្រែកថា ត្រូវតែវិនិយោគលើបញ្ញាសិប្បនិម្មិត តែធាតុពិតមានអតិថិជនតិចណាស់ ដែលត្រូវការទិញបច្ចេកវិទ្យានេះទៅប្រើនៅពេលនេះ។ អ្នកជំនាញរូបនេះអះអាងថា ៨០%នៃគម្រោងប្រើប្រាស់បញ្ញាសិប្បនិម្មិត ត្រូវបានបិទបញ្ចប់ជាមួយនឹងភាពបរាជ័យ។
យ៉ាងណាក៏ដោយ លោកស្រី Grace Harmon អ្នកវិភាគទីផ្សារនៅ Emarketer បានលើកឡើងថា សម្រាប់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មិនទាន់សម្លឹងចង់បានប្រាក់ចំណេញមកវិញនៅឡើយទេ។ គេប្រឹងវិនិយោគ គឺដោយសារខ្លាចដើរយឺតជាងគេ ក្នុងថ្ងៃអនាគត។
ដោយឡែក លោក Michael Mansard នាយកក្រុមវិភាគនិងស្រាវជ្រាវ Subscribed Institute បានលើកឡើងថា រឿងបញ្ញាសិប្បនិម្មិតប៉ោងប្រហោងក្នុង ឬមិនប្រហោងក្នុង គឺវាមិនសំខាន់ទេក្នុងពេលនេះ។ អ្វីដែលសំខាន់ គឺអ្នកវិយោគក្នុងវិស័យនេះ គេសំឡឹងឃើញសក្តានុពលរបស់វា។ ទន្ទឹមគ្នានេះ លោកពន្យល់ថា ក្រុមហ៊ុនបច្ចេកវិទ្យាដែលរកស៊ីក្នុងបញ្ញាសិប្បនិម្មិត ត្រូវតែរកផ្លូវ គូសវាសគម្រូសេដ្ឋកិច្ចថ្មី ដើម្បីអាចរស់បន្ត នៅពេលដុំប៉ោងផ្អើលមួយរយៈនេះ វាធ្លាយធូរអស់ខ្យល់ទៅ។ ឧទារហណ៍ជាក់ស្តែង ផ្អែកតាមកាសែត New York Times ក្រុមហ៊ុនOpen AI ដែលបានចាប់ផ្តើមយកប្រាក់ពីអ្នកប្រើប្រាស់ធម្មតានោះ នឹងខាតប្រាក់ចំនួន៥ពាន់លានដុល្លារនៅឆ្នាំនេះ ព្រោះរកចំណូលបានតែ ៣៧០០លានដុល្លារប៉ុណ្ណោះ។
ដូចគ្នាដែរ លោកស្រី Carolina Milanesi អ្នកវិភាគឯករាជ្យបានលើកឡើងថា វាច្បាស់ណាស់ថាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នឹងរីកសុះសាយមនុស្សប្រើជាទូទៅប្រចាំថ្ងៃ។ ក៏ប៉ុន្តែដើម្បីអាចប្រកួតប្រជែងយកឈ្នះគេបាន គឺក្រុមហ៊ុនអ្នកផលិតបច្ចេកវិទ្យានេះ ត្រូវតែហ៊ានវិនិយោគហ៊ានចំណាយនៅពេលនេះ។ ទីផ្សារវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត គឺវាមិនខុសពីច្បាប់ធម្មជាតិនោះទេ ពោលគឺ “អ្នកណាអ្នកខ្លាំងអ្នកនោះឈ្នះ”៕
5
11 ratings

14 Listeners
44 Listeners
108 Listeners
3 Listeners
9 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
0 Listeners
9 Listeners
3 Listeners
0 Listeners
0 Listeners
0 Listeners
0 Listeners