នាទីសុខភាពនិងអនាម័យ

ប៉េង​ប៉ោះ​ ជា​ថ្នាំ​បង្ការ​ជំងឺ​លើស​ឈាម​និង​ប្រូស្ត្រាត


Listen Later

ប៉េងប៉ោះ មាន​គុណប្រយោជន៍​ផ្នែក​អាហារូបត្ថម្ភ​ខ្លាំងណាស់​ ព្រោះ​វា​​សម្បូរ​ទៅ​ដោយ​វីតាមីនសេ និង​ សារធាតុ​អង់ទី​អ៊ុកស៊ីដង់ លីកូប៉ែន ដ៏​ចាំ​បាច់​សម្រាប់​សុខភាព។ មាន​ការ​សិក្សា​ជា​ច្រើន​ណាស់ ដែល​រក​ឃើញ​អំពី​គុណវិសេស​នៃ​ផ្លែប៉េងបោះ។ របក​គំឃើញ​ចុងក្រោយ​ បាន​បញ្ជាក់​អំពី​គុណប្រយោជន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ប្រូស្តាត និង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់។ តើ​ត្រូវ​ទទួល​ទាន​ប៉េង​ប៉ោះ ក្នុង​ទម្រង់​ណា? និង​​ប៉ុន្មានផ្លែ​ក្នុង​ថ្ងៃ​ទើប​ទទួល​ផលល្អ​សម្រាប់​សុខភាព?

អម​ដោយ​អន្តរាគមន៍​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត François Desgrandchamps គ្រូពេទ្យ​ជំនាញ​វះកាត់​ប្រព័ន្ធផ្លូវ​​ទឹក​នោម។​

ជា​ផ្លែចុះ​ចេញ​ពី​ដើម​រុក្ខជាតិ ប៉េងប៉ោះត្រូវ​បាន​គេ​ចាត់​ទុក ជា​បន្លែមិនមែន​ជា​ផ្លែ​ឈើទេ។ ប៉េងប៉ោះ​​​មានច្រើន​ប្រភេទ​ណាស់ ដល់​ទៅ​ជាង​១០០ពូជ​ឯណោះ៖ លឿង​ ក្រហម បៃតង ខ្មៅ មូល ទ្រវែង តូច ធំ ល្អិត ថ្លោស ផ្លែ​ជា​ចង្កោម ជា​កញ្ចុំ ឬ​ទោល...។ ជា​បន្លែ​ដែល​ងាយ​បរិភោគ​ ងាយ​យក​មកកែច្នៃ​​ធ្វើ​ជា​ម្ហូប ឬ​ក៏​អាច​ទទួល​ទាន​ជា​អន្លក់​ ជា​ញាំ ជា​ផ្លែ​ស្រល់ ឆៅ ឆ្អិន ទាំង​ខ្ចី​ទាំង​ចាស់​និង​ទុំ។

ប៉េងប៉ោះ​ជួយបញ្ចុះ​សម្ពាធ​ឈាម?

ស្រួល​ដាំ​ស្រួល​ដុះ​ និង​មាន​រសជាតិ​ជូរ​-ផ្អែមឆ្ងាញ់​តាម​ត្រូវ​ការហើយ ​​ផ្លែប៉េង​ប៉ោះមាន​គុណប្រយោជន៍​សម្រាប់​​​សុខភាព​ខ្លាំងណាស់​​។ សម្បូរ​វីតាមីន​អា សេ និង​កា ប៉េងប៉ោះ​មិន​មែន​ជា​​បន្លែដ៏​សាមញ្ញ​ទេ​ តែ​ជា​បណ្តុំ​អាហារូបត្ថម្ភ​សំខាន់ៗ​ចាំបាច់​សម្រាប់​សរីរាង្គកាយ ​​​ដែល​មាន​តួនាទី​ការពារសុខភាព​ខ្លាំងណាស់ ដូច​ជា​ជួយ​បេះ​ដូង ជួយ​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​កើត​ជំងឺ​សរសៃ​ឈាម​បេះ​ដូង និង​ជួយចាត់​ចែង​​បញ្ចុះ​​សម្ពាធ​ឈាម។

​​អ្នក​ស្រាវជ្រាវ​អេស្ប៉ាញ បាន​ដឹកនាំ​ការ​​សិក្សា​​លើ​អ្នក​មាន​ហានិភ័យ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​​ខ្ពស់ ពោល​គឺ​ងាយ​មាន​គ្រោះ​ថ្នាក់​ដាច់​ឬ​ស្ទះ​សរសៃ​ឈាម​បេះ​ដូង និង​ខួរក្បាល​ខ្លាំង ដោយ​ផ្តោត​ទៅ​លើ​ការ​​ពិសា​ប៉េងប៉ោះ។ ​​​ លទ្ធផល​ចេញ​មក​អស្ចារ្យ​ខ្លាំងណាស់។ អ្នក​ដែល​ទទួល​ទាន​ប៉េងប៉ោះ​ច្រើន ច្រើន​ខ្លាំងមែនទែន​ ​ជា​ប្រចាំ និង​គ្រប់​ទម្រង់ទាំងអស់​នោះ មាន​សម្ពាធ​ឈាម​ទាប​ជាង​អ្នក​មិន​សូវ​ចិត្ត​បរិភោគ​ផ្លែប៉េងប៉ោះ។ សម្ពាធ​ឈាមអ្នក​ញ៉ាំ​ប៉េងបោះច្រើន​ខ្លាំង បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​គឺ​រហូត​ដល់​ទៅ​៣៦%។ ហេតុអ្វី​ទៅ? ព្រោះ​ប៉េងប៉ោះ​មានផ្ទុក​ជាតិ​ប៉ូតាស្យូម​ច្រើន។ គេ​បាន​ដឹង​ហើយ​ថា​ ​ជាតិ​ប៉ូតាស្យូមមិន​ថា​នៅ​ក្នុង​គ្រប់​បន្លែផ្លែឈើ​ណា​ទេ សុទ្ធ​តែដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​​ជួយ​ចាត់​ចែង​សម្ពាធ​ឈាម​ឱ្យ​បាន​ប្រសើរ​ឡើង។ ​ដូច្នេះ​ប៉េងប៉ោះ​គឺ​ជា​សម្ព័ន្ធមិត្ត​ដ៏​ល្អ​របស់​អ្នក​ជំងឺ​លើស​ឈាម។ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​ត្រូវ​តែ​ប្រឹង​ពិសា​ប៉េងប៉ោះ។

ប៉េងប៉ោះ​ជួយការពារប្រូស្តាត?

​​ជាង​នេះ​ទៅ​ទៀត អាហារូបត្ថម្ភ​​ដ៏​សម្បូរ​បែប​ជា​ពិសេសជាងគេមួយ​ទៀត​របស់​ប៉េងប៉ោះ​​ ជា​ជាតិវីតាមីន​សេ និង​លីកូប៉ែន ដែល​ជា​អង់ទីអុកស៊ីដង់​ ដ៏​ប្រពៃ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក។ ការ​សិក្សា​ចុង​ក្រោយ​ទើប​ចេញ​ផ្សាយ​នាពេល​ថ្មីៗ​នេះ បាន​បង្ហាញឱ្យ​ឃើញ​​ថាលីកូប៉ែន​របស់​ប៉េងប៉ោះមាន​សមត្ថភាព​ការពារ​ជំងឺ​មហារីក​ប្រូស្តាត​ទៀត​។ 

បើ​តាម​ប្រសាសន៍​របស់​លោកសាស្ត្រាចារ្យ François Desgrandchamps គុណប្រយោជន៍​នៃ​ជាតិ​លីកូប៉ែន​របស់​​ផ្លែប៉េងប៉ោះ​ធ្លាប់​បាន​លាត​ត្រដាង​តាំងពី​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ហើយ​ថ្មីៗ​នេះ ពោលគឺ​កាលពី​ខែមុន ការ​សិក្សា​ដ៏​វែង​អន្លាយ​មួយ​បាន​​ចេញ​ផ្សាយ​ថា ការបរិភោគ​ផ្លែប៉េងប៉ោះ​កាន់​តែ​ច្រើន​កាលណា​ គេ​អាច​កាត់​គ្រោះ​កើត​ជំងឺ​មហារីក​ប្រូស្តាត​បាន​កាន់​តែ​ច្រើន​ទៅ​តាម​នោះ ហើយ​មិន​ងាយ​ស្លាប់​ដោយ​ជំងឺ​មហារីក​ប្រូស្តាត​ទេ។ ការ​សិក្សាដ៏​សាមញ្ញ​​មួយ​ទៀត ដែល​​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំងបំផុត​​ទៀតនោះ គឺ​ការ​សិក្សា​ប្រៀបធៀបលើ​​ក្រុម​អ្នក​ជំងឺ​ត្រូវ​វះកាត់​ដោយ​ជំងឺ​មហារីក​ប្រូស្តាត​ពីរក្រុម៖ មួយក្រុម​បរិភោគ​ទឹក​ប៉េងបោះ​ខាប់​ដែល​មាន​កំហាប់​ជាតិ​លីកូប៉ែន ចំនួនមួយ​កែវបន្ថែម​ក្នុង​មួយ​ថ្ងៃ ជា​រៀង​រាល់​ថ្ងៃ។ ហើយ​មួយ​ក្រុម​ទៀត​បរិភោគអាហារ​ធម្មតា។ បី​សប្តាហ៍​ក្រោយ​មក គ្រូពេទ្យ​ធ្វើ​ការ​វះកាត់​ពួកគេ។ លទ្ធផល​នៃការ​វះកាត់​ខុស​គ្នាឆ្ងាយ​ណាស់។ ដុំ​សាច់​មហារីក និង​ភាព​កំណាច​របស់​មហារីក​ប្រូស្តាត ព្រមទាំង​កំរិត ​PSA ដែល​ជា​​អត្រា ​កំណត់​ជំងឺ​មហារីក​ប្រូស្តាត (បាន​មក​ពី​ការ​វិភាគ​ឈាម) ធ្លាក់​ចុះ​​​១៧%​ សម្រាប់​អ្នក​បាន​ទទួល​ទាន​ទឹកប៉េងប៉ោះ​រាល់​ថ្ងៃ​។”

​លោក​សាស្ត្រាចារ្យ សូម​ណែនាំឱ្យ​ជ្រើសរើស​​បរិភោគ​ផ្លែប៉េងបោះ​ឱ្យ​បាន​រាល់​ថ្ងៃ។​ ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា គេ​ត្រូវ​បរិភោគផ្លែ​ប៉េងប៉ោះ​ស្រស់​ច្រើន​ណាស់ ដល់​ទៅ​ប្រមាណ​ជាង​មួយ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃឯណោះ​ ​ទើប​អាច​ស្រូប​យក​ជាតិ​លីកូប៉ែន​បាន​គ្រប់​គ្រាន់​សម្រាប់​ការពារ​ខ្លួន។ របៀប​បរិភោគ​រាល់​ថ្ងៃ​ផ្តល់​ជាតិ​លីកូប៉ែន​ ​បាន​ប្រមាណ​៥មីលី្លក្រាម​តែប៉ុណ្ណោះក្នុង​មួយ​ថ្ងៃ។ គឺ​តិចខ្លាំងណាស់។ ដើម្បី​មាន​ប្រសិទ្ធភាព ត្រូវ​បរិភោគ​​ជាតិ​លីកូប៉ែន​ចំនួន​១៥​មីល្លីក្រាម​ ក្នុង​មួយ​ថ្ងៃ។ ដូច្នេះ​ប្រការ​ដែល​ល្អ​បំផុតនោះ​ គឺ​​ត្រូវជ្រើសរើស​ទទួល​ទាន​ផ្លែប៉េងប៉ោះ​ឆ្អិន។ ចំអិន​ប៉េងប៉ោះ​ បង្ខះ​ជាតិ​ទឹក​ (ដែល​មាន​ដល់​៩០%​) ឱ្យ​ក្លាយ​ជា​ទៅ​កំហាប់​ទឹក​ប៉េងប៉ោះរហូត​ឡើង​ពណ៌​ក្រហម​ល្អ​ ព្រោះ​ពណ៌​ក្រហម​នេះ​ជា​ជាតិ​អង់ទីអុកស៊ីដង់​ដែល​មាន​តួនាទី​ការពារសរីរាង្គ​យើង។​ រួច​លាយ​ជាមួយ​ប្រេង​អូលីវ​បន្តិច​ទៅ អ្នក​នឹង​ទទួល​ទាន​វា​បាន​យ៉ាង​ស្រួល និង​គ្រប់​គ្រាន់ហើយ។ គេ​អាច​រក​ថ្នាំ​បំប៉ន​មាន​ជាតិ​លីកូប៉ែនលេប​បន្ថែម​​ក៏​បាន​។ តែបើពិបាក​ពេក​ ​អស់​លោក​បុរស​ អាច​ពិសា​គីឆុបKetchup មួយ​ស្លាបព្រាបាយ​​ក្នុង​មួយ​ថ្ងៃ​ក៏​បាន ដើម្បី​ការពារ​ប្រូស្តាតគាត់។”

​​ជា​សរុប​ប៉េងប៉ោះ​មាន​លក្ខណៈសម្បត្តិ​៥​ល្អ​៥​យ៉ាង​ ដែល​អ្នក​គួរ​ជ្រើសរើស​បរិភោគ​រាល់​ថ្ងៃ៖ បន្ថែម​ពី​លើ​អត្រា​ដ៏​ខ្ពស់​នៃ​វីតាមីនសេ លីកូប៉ែន ៩០%​នៃ​ផ្លែប៉េងប៉ោះ ជា​ជាតិ​ទឹក។ ដូច្នេះ​ការ​ទទួល​ទាន​ផ្លែប៉េងប៉ោះជា​បំពេញ​​​សេចក្តី​ត្រូវ​ការនៃ​ជាតិ​ទឹក​​​​ប្រចាំ​ថ្ងៃរបស់​សរីរាង្គកាយ​បាន​យ៉ាង​ងាយ។ មាន​ផ្ទុក​កាឡូរី​តិច​ ប៉េងប៉ោះ​ជា​ជម្រើស​ដ៏​ប្រពៃ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់។ ប៉េងប៉ោះជា​អាហារដែល​ទៅ​ភ្ញោច​បំប៉ន​ផ្លូវ​លាមក​ឱ្យ​បទ​ជើង​ស្រួល និងធ្វើ​ឱ្យ​​ឆាប់​ឆ្អែត ព្រោះ​​​មាន​សារធាតុ​សរសៃ​ច្រើន។

តើត្រូវ​ជ្រើសរើសប៉េងប៉ោះ​យ៉ាងដូចម្តេច?

មាន​ច្រើន​ពណ៌ ប៉េងប៉ោះ​នីមួយៗ​​មាន​ផ្ទុក​វីតាមីន​មិន​​ដូច​គ្នា​ទេ។ ប៉េងប៉ោះ​លឿង មាន​រសជាតិ​ស្រទន់​ជាង​គេ មិន​សូវ​ជូរ និង​មាន​វីតាមីន​អា​ តិច​តួច។ ប៉េងប៉ោះ​ដែលមាន​វីតាមីន​អា​ច្រើន​ជាង​គេ​មែន​ទែន គឺ​ប៉េងប៉ោះ​ពណ៌​លឿង​ទុំ (មាន​ច្រើន​លើស​ប៉េងប៉ោះ​ដទៃ​ដល់​ទៅ​១០​ដង​) ហើយ​មាន​ផ្ទុក​ជាតិ​បេតាការ៉ូតែន​ ដែល​សរីរាង្គ​ស្រូប​បំប្លែង​ទៅ​ជា​វីតាមីន​អា នៅ​ទទួល​ទាន​ចូល​ទៅ និង​ជួយ​ដល់​ភ្នែក។ ចំណែក​ប៉េងប៉ោះ​ពណ៌​ក្រហម ដែល​គេជួប​ញឹកញាប់​និង​​បរិភោគ​ច្រើន​ជាង​គេ​វិញ ល្អ​ខ្លាំង​ត្រង់​លក្ខណៈ​ទុំ​ក្រហម​វាតែម្តង ព្រោះ​ពណ៌​ក្រហម​នៃ​ប៉េងប៉ោះ​នេះ​ជា​សារជាតិ​លីកូប៉ែន។ ដូច​បាន​លើក​មក​ពី​ខាង​ដើម លីកូប៉ែន ជា​សារធាតុ​​អង់ទីអុកស៊ីដង់​ដ៏​ប្រពៃ​មាន​នាទី​ជា​ការ​ពារ​ប្រយុទ្ធ​ប្រឆាំង​នឹងសារធាតុ​​មហារីក៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

San Sochea Official by San Sochea

San Sochea Official

1 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024年度英文爆火流行音乐51首︱热门歌曲推荐 by 1号风尘子

2024年度英文爆火流行音乐51首︱热门歌曲推荐

4 Listeners