នាទីសុខភាពនិងអនាម័យ

ផល​ប៉ះពាល់​នៃ​សង្គ្រាម​ទៅ​លើ​សុខភាព​ផ្លូវ​ចិត្ត


Listen Later

ក្នុងអំឡុង​​សង្គ្រាម​​នៅ​អាហ្វហ្កានីស្ថាន មាន​ករណី​​​ទាហាន​​អាមេរិកសម្លាប់​ខ្លួន​ ជា​មធ្យម​ម្នាក់​ក្នុង​មួយ​ថ្ងៃ​ នៅ​ឆ្នាំ​២០១២។ នៅ​អ៊ីស្រាអែល មាន​ទាហាន​ច្រើន​នាក់​ណាស់ ជួប​​​វិបត្តិ​ផ្លូវ​ចិត្ត និង​​យ៉ាង​ហោច​៤២​នាក់​បាន​ធ្វើ​អត្តឃាត គិត​ចាប់​តាំង​ពី​សង្គ្រាម​បាន​​ផ្ទុះ​ឡើង​នៅហ្កាហ្សា ដោយ​មានជំងឺ​បាក់ស្បាត។ តើ​អ្វី​ទៅ​ជាជំងឺ​បាក់ស្បាត?​

ក្នុង​មួយ​​ឆ្នាំៗ មាន​មនុស្ស​រាប់​លាន​នាក់បាន​ជួប​ស្ថានភាព​អាក្រក់​បន្ទាន់ ដូច​យ៉ាង​ជម្លោះ​ប្រដាប់​អាវុធ និង​មហន្តរាយ​ធម្មជាតិ។ វិបត្តិ​ទាំង​នេះ ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ជីវិត​គ្រួសារ ​ ដោយ​ធ្វើ​ឱ្យ​មាន​ការ​ព្រាត់​ប្រាស ដោយ​ធ្វើ​ឱ្យ​បាត់​បង់​ជីវិត​ បាត់​បង់​មធ្យោបាយ​និង​សេវា​ចាំបាច់​សម្រាប់​ជីវិត ព្រមទាំង​បង្ក​ផល​វិបាក​​ដល់​សុខភាព​ផ្លូវ​ចិត្ត​ដែល​មិន​គួរ​មើល​រំលងទេ។

អ្នក​ឆ្លង​កាត់​សង្គ្រាម​ ជម្លោះ​ប្រដាប់​អាវុធ ឬ​គ្រោះ​មហន្តរាយ​ធំៗ​ តែង​ដិតដាម​​ដោយ​អារម្មណ៍មិន​ល្អ ខ្វល់​ខ្វាយអោប​ទុក្ខ​កង្វល់ ហើយនឹង​រំសាយទៅ​វិញ​​បន្តិច​ម្តងៗ​ទៅ​តាម​ពេលវេលា និង​ភាព​ប្រសើរ​ឡើង​នៃ​ស្ថានការណ៍​។ តែ​​មួយភាគតូច​ បាន​ធ្លាក់​ខ្លួន​មាន​វិបត្តិ​សុខភាព​ផ្លូវ​ចិត្ត​តែ​ម្តង​​ ក្នុង​ទម្រង់​ជា​ជំងឺ​បាក់​ទឹក​ចិត្ត​ ឬ​ជំងឺ​បាក់​ស្បាត Trouble de Stress post Traumatique(TSPT) ជា​ភាសាបារាំង ឬ​ជា​ភាសាអង់គ្លេស Post traumatic stress disorder (PTSD)។

បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាពពិភពលោក ក្នុង​ចំណោម​អ្នក​ឆ្លង​កាត់​សង្គ្រាម និង​ជម្លោះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​១០​ឆ្នាំ​ចុងក្រោយ​នេះ ៥​នាក់ មាន​ម្នាក់​ធ្លាក់​ខ្លួន​មានជំងឺ​ថប់​បារម្ភ បាក់​ទឹក​ចិត្ត បាក់ស្បាត វិបត្តិបាយប៉ូឡា ឬ​ជំងឺវិកលចរិក។ អង្គការ​សុខភាព​ពិភពលោក​បាន​សម្គាល់​ឃើញ​ទៀត​ថា ​ ប្រជាពលរដ្ឋ​រស់​លើ​ផែន​ដីប្រមាណ​៧០%​​ តែង​បាន​​ជួបហេតុការណ៍​ដែល​នាំ​ឱ្យ​មាន​ភាព​តក់​ស្លុត​ យ៉ាង​ហោច​ណាស់​ក៏​ម្តង​ក្នុង​មួយ​ជីវិត​របស់​ខ្លួន។ ប៉ុន្តែការ​​ធ្លាក់ខ្លួន​ឈឺ​ កើត​ជា​រោគ​ចិត្ត រហូត​ក្លាយ​ជា​ជំងឺ​បាក់ស្បាត ជា​ករណី​ភាគ​តិច ក្នុង​ចំនួន​​ប្រមាណ​តែ​៥,៦%​ប៉ុណ្ណោះ។ ជា​សរុប​ ៣,៩%​នៃ​ប្រជាជន​នៅ​លើ​ពិភពលោក​បច្ចុប្បន្ន មានបាក់​ស្បាត។ នេះ​បើ​តាម​របាយការណ៍​អង្គការ​សុខភាពពិភពលោក​ដដែល ដោយ​លម្អិត​ថា ការ​ធ្លាក់​ខ្លួន​មាន​វិបត្តិ​បាក់​ស្បាត អាស្រ័យ​ទៅ​លើ​ប្រភេទ​ព្រឹត្តិការណ៍ដែល​គេ​បាន​ឆ្លង​កាត់។ បើ​ជា​ជម្លោះ​ហិង្សា​ឬ​សង្គ្រាម នោះ​ប្រូបាប៊ីលីតេធ្លាក់​ខ្លួន​មាន​ជំងឺ​បាក់ស្បាត​ ​កើន​ឡើង​ខ្ពស់​ដល់​ទៅ​បី​ដង​ និង​ខ្ពស់​ខ្លាំង​មែនទែន ចំពោះ​ជន​រងគ្រោះ​អំពើ​ហិង្សារំលោភ​បំពាន​​ផ្លូវ​ភេទ។

ថ្វីបើ​ស្ត្រី​ងាយ​រងគ្រោះ​ធ្លាក់​​បាក់​ស្បាត​ជាង​បុរស។ ទាហានធ្លាប់​ប្រឡូក​ក្នុង​​សមរភូមិ​សង្គ្រាម​ ក៏ប្រឈម​ខ្លាំង​នឹង​គ្រោះ​​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ និង​ជំងឺ​បាក់ស្បាត​ដែរ នៅ​ពេល​ត្រលប់​មក​វិញ។ ជា​ឧទាហរណ៍​ជាក់ស្តែង នៅ​ប្រទេស​អ៊ីស្រាអែល បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​បារាំង តាំង​ពី​ផ្ទុះ​សង្គ្រាម​នៅ​ហ្កាហ្សា​មក មាន​ទាហាន​អ៊ីស្រាអែល​យ៉ាង​ហោច​៤២​នាក់ បាន​ធ្វើ​អត្តឃាត ដោយ​មាន​ជំងឺ​ផ្លូវ​ចិត្ត ស្លុត​ បាក់​ស្បាត។ ក្នុង​ពេល​កំពុង​ធ្វើ​សង្គ្រាម​នៅ​អាហ្វហ្កានីស្ថាន មាន​ទាហាន​អាមេរិក​សម្លាប់​ខ្លួន​ស្ទើរ​ជារៀង​រាល់​ថ្ងៃ (ជា​មធ្យម​ម្នាក់​​ក្នុង​មួយ​ថ្ងៃ​)នៅ​ឆ្នាំ​២០១២ ។ ​ទាហានអាមេរិក​​មាន​បញ្ហា​ផ្លូវ​ចិត្ត ដែល​បាន​​បញ្ជូន​ត្រលប់​មក​ស្រុក​កំណើត​វិញ មាន​ចំនួន​ច្រើន​ជាង​ទាហាន​រង​របួសដល់​ទៅ​ពីរ​ដង​នៅ​គ្រា​នោះ។ ​អ្នក​ជំនាញ​សុខភាព​បាន​យល់​យ៉ាង​ច្បាស់​អំពី​ផល​ប៉ះពាល់​នៃ​​សង្គ្រាមទៅ​លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​សាធារណជន​ ក៏​ដូច​ជាទាហាន។

​លោកសាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត Patrick Clervoy គ្រូពេទ្យ​ឯកទេស​ចិត្តវិទ្យា នៅ​មន្ទីរ​ពេទ្យ​យោធា ក្រុង​ទូឡុង​ប្រទេស​បារាំង​ ៖ “សង្គ្រាម​គឺ​ជា​អ្វី​ដែលធ្វើ​ឱ្យ​ឡើង​​ស្ត្រេស​ខ្លាំងបំផុត ហើយ​ជា​ការ​ប្រឈម​ដ៏​យូរនឹង​​​​ស្ត្រេស​ ដែល​ផ្លូវ​ចិត្ត​ឬ​​ខួរ​ក្បាល​របស់​យើង​ពិបាក​ទ្រាំណាស់។ ​​ខួរក្បាលមនុស្ស​​ម្នាក់ៗ​សុទ្ធ​តែ​មាន​កំរិតសមត្ថភាព​របស់​ខ្លួន ក្នុង​ការយល់ដឹង​ វិភាគ ​ពិចារណា​ និង​​បញ្ចេញ​ប្រតិកម្ម​ល្អ​ត្រឹម​ត្រូវ សមស្រប​ទៅ​តាម​កាល។ តែ​នៅ​ពេល​ឡើង​ស្ត្រេស​ដល់​កំរិតកំពូល​​ណា​មួយ ខួរក្បាល​លែង​មានអានុភាពគ្រប់​គ្រង​បាន​ ទើប​​លេច​បញ្ហា​ផ្លូវ​ចិត្ត​ឡើង”។

តើ​អ្វី​ទៅ​ជា​ជំងឺ​បាក់ស្បាត?

មាន​បញ្ហា​ផ្លូវ​ចិត្ត​ ចេះ​តែ​ភ័យ​ខ្លាច តក់​ស្លុត​ ក្រោយ​ជួប​ហេតុការណ៍គួរ​ឱ្យ​​​រន្ធត់​តក់​ស្លុត​ខ្លាំង ជា​អាការៈ​ធម្មតា។ មនុស្សទូទៅ​​ តែង​មានអារម្មណ៍​ភ័យ​ស្លុត​ខ្លាំង នៅ​ពេល​រងគ្រោះ​ដោយ​ផ្ទាល់ ​ឬ​ជួប​​ព្រឹត្តិការណ៍​អាក្រក់​គួរ​ឱ្យ​តក់​ស្លុតដោយ​ផ្ទាល់ និង​បន្តភ័យ​ខ្លាច​ទៀត​ទោះ​ហេតុការណ៍​អាក្រក់​ ​ដូច​យ៉ាង​ សង្គ្រាម គ្រោះថ្នាក់ចរាចរណ៍ គ្រោះ​មហន្តរាយ​ធម្មជាតិ​ ឬ​អំពើ​ហិង្សា​ផ្លូវភេទ កន្លង​ផុត​ទៅ​ក៏​ដោយ។ សម្រាប់​មនុស្ស​ភាគ​ច្រើន ភាព​តក់​ស្លុត​ ភ័យខ្លាច​ នឹង​រលត់រលាយ​​ទៅ​តាម​ពេល​វេលា​ តែ​មនុស្ស​មួយ​ភាគ​តូច ការ​ភ័យ ស្លុត បានក្លាយ​ជា​​បញ្ហា ​សុខភាព ជា​ជំងឺ​​​ផ្លូវ​ចិត្ត​ ដែល​អាចអូស​បន្លាយ​​​ខែ ​ដល់​រាប់​ឆ្នាំ​ រហូត​ប៉ះពាល់​ដល់​សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ទាំង​ក្នុង​ជីវិត​ឯកជន ការងារ និង​សង្គម។ ​វិបត្តិ​ផ្លូវ​ចិត្ត​ភ័យ​ខ្លាច ខុស​ពី​​​​ជំងឺ​បាក់​ស្បាត។

​លោក​សាស្ត្រាចារ្យ Patrick Clervoy​ ​៖ “ការ​ភ័យ​ ការ​ខ្លាច ការ​​ស្លុត​រន្ធត់​ ជា​អាការៈ​ដែល​​កើត​​ឡើងភ្លាម​នៅ​ក្នុង​​ហេតុការណ៍អាក្រក់​ខ្លាំង​ណាមួយ​។ ឯ ​​ជំងឺ​បាក់ស្បាត ដែល​​បណ្តាល​មក​ពី​ការ​ភ័យ​ខ្លាច តក់​ស្លុតពេក គឺ​ផលវិបាក​ ដែល​លេច​ឡើង​នៅ​ក្រោយពេល​ជួប​​ហេតុការណ៍​អាក្រក់។ ​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​បាក់ស្បាត គឺ​វិបត្តិ​ដំណេក ដេក​មិន​លក់ និងមើល​​​ឃើញតែ​​រូបភាពនៃព្រឹត្តិការណ៍​​អាក្រក់នោះ​​ដដែលៗ។ នៅ​ពេល​ថ្ងៃ អ្នក​ជំងឺ​បាន​ដឹង​ខ្លួន​យ៉ាង​ច្បាស់ ថា​រឿង​ហេតុ​បាន​កន្លង​ផុត ហើយ​គេ​បានមក​ដល់​ទី​សុខ​ស្ងាត់​ ប៉ុន្តែអារម្មណ៍​ចេះ​តែ​ជំរុញ​ឱ្យ​នឹកស្រមៃ​ដល់​ហេតុការណ៍​នោះភ្លាម។ នឹក​ឃើញ​ភ្លាម ​​អ្នក​ជំងឺ​នៅ​តែ​មាន​អារម្មណ៍​ដូច​កំពុង​ស្ថិត​លើ​សមរភូមិ​សង្គ្រាម នៅ​កន្លែង​កើត​ហេតុ​ នៅ​កន្លែង​រងគ្រោះ​មែនទែន ហើយ​ក៏​ចាប់​ ភ័យ ញ័រខ្លួន​ បែក​ញើស ដក​ដង្ហើម​ស្ទើរ​មិនដល់​គ្នា ​បេះដូង​លោត​ញាប់ឡើងៗ ...។ នៅពេល​យប់ អ្នក​ជំងឺ​យល់​សប្តិ​ឃើញ​រូបភាព​រងគ្រោះ​ដដែល​នេះ ដូច​​នៅ ​ពិតៗ ទើប​ត្រូវ​ភ្ញាក់​ទាំង​ស្លុតភ័យ​ ទាំង​បែក​ញើស​សស្រាក់។​ មិន​សម្រាក​ឱ្យ​បាន​ពេញលេញ អ្នក​ជំងឺ​ធ្លាក់​ខ្លួន​ហត់​អស់​កម្លាំងយ៉ាង​​ខ្លាំង​។ មាន​ន័យ​ថា បើ​ទោះ​បី​ជា​បាន​មក​ដល់​កន្លែង​សន្តិភាព​ហើយ​ក៏​ដោយ​ ក៏​​ខ្លួន​ប្រាណ​និង​ខួរ​ក្បាល​ពួក​គាត់​មិនព្រម​សម្រាក​ដែរ”។

​អ្នក​មាន​ជំងឺ​បាក់ស្បាត ច្រើន​តែ​មាន​អាការៈ​សញ្ញា​បែប​បាក់​ទឹក​ចិត្ត ថប់​កង្វល់ ងាយ​ធ្លាក់​ក្នុង​គ្រោះ​ប្រព្រឹត្ត​គ្រឿង​ញៀន គ្រឿង​ស្រវឹង​ និង​ងាយ​គិត​ចង់​បញ្ចប់​ជីវិត។

ដូច​ជា​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ផ្សេង​ទៀត​ដែរ ជំងឺ​បាក់ស្បាត បណ្តាល​មក​ពី​កត្តា​ជា​ច្រើន ដែល​អាច​ជា​កត្តា​សង្គម ផ្លូវ​ចិត្ត​និង​ជីវសាស្ត្រ។ ជន​ណា​ក៏​អាច​ធ្លាក់​ខ្លួន​មាន​ជំងឺ​បាក់ស្បាត​បាន​ដែរ ក្រោយ​ជួប​ហេតុការណ៍​រន្ធត់​ខ្លាំង។​ ប៉ុន្តែ​អ្នក​ជួប​ហេតុការណ៍​ម្តង​ហើយ ងាយ​បាក់​ស្បាត​ជា​ថ្មី។ ជំងឺ​បាក់ស្បាត អាច​ព្យាបាល​ជា​។ ជិត​៤០%​នៃ​អ្នក​ជំងឺ​បាក់ស្បាត នឹង​បាន​ជា​មក​នៅ​រវាង​តែ​មួយ​ឆ្នាំ។ បច្ចុប្បន្ន​មាន​ថ្នាំ​ច្រើនមុខ​ មាន​ប្រសិទ្ធភាព​ខ្លាំង​ប្រឆាំង​នឹង​ជំងឺ​បាក់ស្បាត​នេះ។ ​ប៉ុន្តែ បើ​តាម​អង្គការ​សុខភាព​ពិភពលោក នៅក្នុង​ប្រទេស​ក្រីក្រ​និង​មធ្យម មាន​អ្នក​ជំងឺ​តែ​មួយ​ភាគ​បួន​ប៉ុណ្ណោះ បាន​ទៅ​ស្វែង​រក​ការព្យាបាល ព្រោះ​ភាគ​ច្រើន​មិន​ដឹង​ថា​ជំងឺ​នេះ​អាច​ព្យាបាល​បាន។ ប្រទេស​គ្មាន​សេវា​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​ត្រឹម​ត្រូវ និង​គ្មាន​ពេទ្យ​ជំនាញ​ប្រកប​ដោយ​គុណភាព៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
TED Talks Daily by TED

TED Talks Daily

11,145 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

109 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

2 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

4 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

Learning English For Work by BBC News

Learning English For Work

43 Listeners

抖音热歌排行榜精选千首合辑|最好听热门歌单 by 煌煌星上兔

抖音热歌排行榜精选千首合辑|最好听热门歌单

47 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

T.w留声机 by 电子止痛药

T.w留声机

7 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners