នាទីសុខភាពនិងអនាម័យ

បន្លែ​ជ្រក់-ត្រាំ ជា​អាហារ​ល្អ​សម្រាប់​សុខភាព?


Listen Later

ម្ហូប​អាហារ​ទទួល​ទាន​ ក៏​មាន​ប្រជាប្រិយភាព​ឡើង​ចុះដែរ។ ត្រសក់​ជ្រក់ ត្រសក់ត្រាំ ល្ហុងត្រាំ ស្ពៃ​ជ្រក់ ជ្រក់​បន្លែ​គ្រប់មុខ គីមឈី... វិធី​ត្រាំ​ឬ​ជ្រក់​បន្លែ​ដើម្បី​ទុក​បរិភោគ​បាន​យូរថ្ងៃ​​ កំពុង​ពេញ​និយម​ឡើង​វិញ​ ដោយ​គេ​ជឿ​ថា​អាហារ​ប្រភេទ​នេះ​​អាច​ជួយ​បង្កើន​បាក់តេរី​ល្អ​នៅក្នុង​ពោះ។ តើ​អាហារ​​ជ្រក់ បន្លែ​ត្រាំ មាន​គុណសម្បត្តិ​និង​គុណវិបត្តិ​យ៉ាងណា​ចំពោះ​សុខភាព?

ជា​របៀប​រក្សា​ទុក​ មាន​ធ្វើ​នៅ​ក្នុងស្ទើរ​​គ្រប់​វប្បធម៌គ្រប់​តំបន់ បន្លែ​ត្រាំ បន្លែ​ជ្រក់ កំពុង​ក្លាយ​ជា​អាហារ​ដ៏ពេញ​និយម​ ជា​ថ្មី តាំង​ពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​​នេះ។ ខ្មែរ​ធ្វើ​ជ្រក់ ​ត្រសក់​ជ្រក់ ត្រសក់​ត្រាំ ល្ហុង​ត្រាំ ស្ពៃ​ជ្រក់ ជ្រក់​បន្លែ​គ្រប់​មុខ ម្ទេសត្រាំ កូរ៉េ​ធ្វើ​គីម​ឈី បារាំង​ធ្វើ​ស៊ូក្រូត ... គ្រឿង​ត្រាំ គ្រឿង​ជ្រក់​ គ្រឿង​ផ្អាប់​ទាំង​អស់​នេះ មនុស្ស​លោក​ចេះ​ធ្វើ​តាំង​ពី​យូរយារ តាំង​ពី​សម័យ​មិន​ទាន់​មាន​ទូរទឹកកក។ ការ​ត្រាំ​ ការធ្វើ​ជ្រក់ ជា​វិធី​សាស្ត្រ​ នៃ​ការ​​រក្សា​ទុក​អាហារបែប​បូរាណ ​តាម​ដំណើរ​​ធម្មជាតិ ដោយ​យក​បន្លែ​ទៅ​ត្រាំ​ឬ​ទៅ​ប្រលាក់ផ្អាប់​​​ក្នុង​ទឹក​អំបិល។ ចុះតាម​បែប​វិទ្យាសាស្ត្រ​និង​គីមី​វិទ្យា​វិញ តើ​របៀប​រក្សា​ទុក​បន្លែ​ឱ្យ​បាន​យូរ តាម​រយៈ​ការ​ត្រាំ ឬដោយ​ធ្វើ​ជ្រក់ ហៅ​តាម​របៀប​ខ្មែរ ​ មានគុណប្រយោជន៍​យ៉ាងណាចំពោះ​សុខភាព?

បើ​តាម​ការ​ពន្យល់​របស់​លោក Rafael Haumont សាស្ត្រាចារ្យ​និង​ជាអ្នកឯកទេស​​ស្រាវជ្រាវម្ហូប​តាម​បែប​វិទ្យាសាស្ត្រ​ (គីមីវិទ្យា) ​វិធី​ត្រាំ​បន្លែ ជា​របៀប​រក្សា​ទុកបន្លែ​​​ឱ្យ​បាន​យូរ​ ដោយ​មិន​ឆ្លង​កាត់​ការ​ចំអិន​​លើ​ភ្លើង​សម្លាប់​មេរោគ។ ​ម្ហូប​​មិនប្រើកំដៅល្អ​ខ្លាំង​ណាស់បើ​គិត​ពី​គុណប្រយោជន៍​ផ្នែក​សុខភាព ព្រោះ​វា​អាច​រក្សា​វីតាមីន​របស់​បន្លែ​នោះ​បាន​ស្ទើរ​ទាំង​ស្រុង។ វីតាមីន​ខ្លាច​ភ្លើង​និង​កម្តៅណាស់ ជាពិសេស​វីតាមីន​សេ។ សម្រាប់​លោក​សាស្តាចារ្យ Haumont ​ត្រាំ​ឬ​ជ្រក់​បន្លែជា​វិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ខ្ជះខ្ជាយ​អាហារ គោរព​បរិស្ថាន​ សន្សំសំចៃ​ថវិកា និង​ល្អ​សម្រាប់​សុខភាព​ទៀត។

វិធី​​ត្រាំ​​​អាហារ​ មាន​ច្រើន​យ៉ាង​ និង​ច្រើន​មុខ​ដែល​អាចផ្តល់​លទ្ធផល​ប្លែកគ្នា​ខ្លាំង ទៅ​តាមការ​លាយ​​គ្រឿង​ផ្សំ​ ​ដោយ ត្រូវ​ការ​តែ​បន្លែ ទឹក អំបិល និង​ក្រឡស្អាត​មួយ​អាច​បិទ​ជិត រួច​ទុក​ដាក់​ក្នុង​ទីកន្លែង​ត្រជាក់ ស្ងួត​​មិន​ត្រូវ​ថ្ងៃជា​ការ​ស្រេច។ ជា​គោល​ការណ៍​ ការ​ត្រាំផ្អាប់​អាហារ​ក្នុង​ទឹក​អំបិល​ដើម្បី​រក្សា​ទុក​បាន​យូរ មានដំណើរ​​តែ​មួយ​ដូច​គ្នា គឺប្រើ​បាក់តេរី​ឱ្យ​​ បំប្លែង​​។ យន្តការ​​​ត្រាំ​ផ្អាប់​នេះ ​អាច​នាំ​ឱ្យ​ជាតិ​ស្ករ​ឬ​អាមីដុង​ឱ្យ​បំប្លែង​ទៅ​​​ជា​អាល់កុល និង​​ពីអាល់កុល​ទៅ​ជា​ទឹក​ខ្មេះ ឬ​ពី​ស្ករ​ទៅ​ជា​អាស៊ីតឡាទិក (​ជូរ)។ ក្នុង​ករណី​ត្រាំ​ឬ​ជ្រក់​បន្លែ គេ​ឱ្យទុក​ឱ្យ​​​បាក់តេរី​បំប្លែង​​ជាតិ​ស្ករ​របស់​បន្លែ ផ្លែឈើ ឱ្យ​​ទៅ​ជា​អាស៊ីតឡាក់ទិក ដើម្បីប្តូរ​សណ្ឋាននិង​រសជាតិ​បន្លែ​ ហើយ​​ជួយ​រក្សា​អាហារ​ឱ្យ​ទុក​បាន​យូរ តាម​រយៈ​ការ​​​ជំរុញ​បាក់តេរី​ល្អ​​ឱ្យ​លូត​លាស់​ និង​រារាំងកម្ចាត់​​បាក់តេរី​អាក្រក់។ ​ គឺ​អំបិល​និ​ងការ​ផ្អាប់​បំប្លែង​ទៅ​ជា​អាស៊ីត​ឡាក់ទិក​ជាតិ​ជូរ​នេះ​ហើយ​ដែលធ្វើ​ឱ្យ​បន្លែ​​មាន​រសជាតិ​ជូរអែមដ៏​សែន​ឆ្ងាញ់។ បើ​ជា​អំបិល​តែ​ឯង ឬ​ផ្អាប់​តែ​ឯង មិន​គ្រប់​គ្រាន់​ទេ។​

សូម​បញ្ជាក់​ថា គ្រប់​បន្លែ​ ផ្លែឈើ​ទាំង​អស់​សុទ្ធ​តែ​មាន​មីក្រូ​សរីរាង្គ​ ដូច​ជា​បាក់តេរី មេ ឬ ផ្សិត រាប់​ពាន់​លាន​។ ទោះ​បី​ជា​លាង​សម្អាត​យ៉ាង​ដូចម្តេច​ក៏​មិន​អស់ដែរ។ តែយើង​ក៏​​ត្រូវ​ការ​ឱ្យ​នៅ​សល់​​បាក់តេរី​ខ្លះ​ដែរ ដើម្បី​ជួយ​បំប្លែង​ជាតិ​ស្ករ​ fructoses glucose Saccharose របស់​បន្លែ​ផ្លែឈើ ទៅ​ជា​អាស៊ីតឡាក់ទិក ដែលបើ​ទុក​កាន់​តែ​យូរ ​​អាហារ​​​កាន់​តែ​ជូរ និង​​ជួយ​ញែករើស​ទុក​​បាក់តេរី​ល្អ​ៗ ហើយ​កម្ចាត់​បាក់តេរី​ដែល​មិន​ល្អ​ចេញ។ ​បាក់តេរី​​​មិន​មែនសុទ្ធ​តែ​​ជា​​​​សត្រូវ​​របស់​មនុស្ស​លោក​ ដូច​ការ​គិត​ពីមុន​ទេ។ បាក់តេរី​មាន​ល្អ​ មាន​អាក្រក់។ វេជ្ជសាស្ត្រ​ទើប​រក​ឃើញ​គុណសម្បត្តិ​នៃ​បាក់តេរី​សម្រាប់​សុខភាព។

មាន​ន័យ​ថា ការ​បរិភោគ​បន្លែ​ត្រាំ​ឬ​ជ្រក់​ ជា​ប្រភពនាំ​​បាក់តេរី​ធម្មជាតិ​ល្អៗ ទៅ​​ជួយ​បង្កើន​លំនឹង​ដល់​ពពួក​មីក្រូសរីរាង្គ​​ (Microbiote) ​នៅ​ក្នុង​ពោះវៀន។ នៅពេល​មាន​លំនឹងមីក្រូប៊ីយ៉ុង ដំណើរការ​​រំលាយ​អាហារ​ក៏ល្អ សុខភាព​​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​លែង​សូវ​មាន​បញ្ហា។ បើ​តាមការ​ពន្យល់​របស់​លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជំនាញ​ផ្នែក​ក្រពះពោះវៀន​ នៅក្នុង​ខ្លួន​មនុស្ស​យើង​មាន ​ក្រុម​​មីក្រូ​សរីរាង្គ​ដូច​ជា​​​បាក់តេរីផ្សិតវីរុស ​ដែល​ហៅ​តាម​ភាសាបច្ចេកទេសថា​​​មីក្រូប៊ីយ៉ុត​រស់​ផ្តុំ​គ្នា​​​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ (ពី​មាត់​ទៅ​ទ្វាធំ) ក្នុង​ចំនួន​​រាប់ពាន់​កោដិ​លាន​ ឬ​ស្មើ​នឹង​ប្រមាណ​មួយ​គីឡូ​កន្លះ​ឯណោះ។ មីក្រូប៊ីយ៉ុត​នេះ​មាន​ភារកិច្ចរំលាយ​អាហារ ផលិត​វីតាមីន ប្រព័ន្ធការពារខ្លួន​ ប្រឆាំង​ឬ​បង្ក​ការ​រលាក​។ មីក្រូប៊ីយ៉ុតក៏​មាន​អន្តរកម្ម​ផងដែរ​ជាមួយ​សរីរាង្គកាយ​ទាំងមូល​ គឺជាមួយប្រព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធមេតាបូលិក ទឹកនោមផ្អែម សម្ពាធ​ឈាម​ ថ្លើម ខួរក្បាល​និង​សន្លាក់។ល។ ហេតុ​ដូច្នេះហើយ​បាន​នៅពេល​មីក្រូប៊ីយ៉ុត​ក្នុង​ពោះ​មាន​លំនឹង​ យើង​ក៏​ស្រួល​ខ្លួន​ខ្លាំង។

​​​បរិមាណ​នៃមីក្រូ​សរីរាង្គ​មាន​ជីវិត​ ​Probiotique ​​​(បាក់តេរី​ល្អ) និង​ចំនួន​បាក់តេរី​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ពោះ​វៀន ហើយ​ផ្តល់​ផល​ល្អ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ អាស្រ័យទៅ​លើ​កត្តា​ច្រើន​យ៉ាង​ទៀត មាន​ជា​អាទិ៍​ប្រភេទ​អាហារដែល​យក​ទៅ​ត្រាំ។ ​បន្លែផ្លែឈើ​នៃ​ពពួកមាន​​​​សារធាតុ​សរសៃ​ច្រើន ផ្តល់​គុណប្រយោជន៍​ កាន់​តែ​ខ្លាំង។

​ដោយសារ​សកម្មភាព​របស់​បាក់តេរី​ បន្លែ​ត្រាំ​ឬ​បន្លែ​ជ្រក់​ ក្លាយ​ជា​អាហារ​ដែល​ងាយ​រំលាយ បើ​ប្រៀប​ធៀប​ទៅ​នឹ​ង​បន្លែ​ស្រស់ ព្រោះ​បាក់តេរី​បាន​ធ្វើ​ការ​ជំនួស​ខ្លះ ដោយ​បាន​បំបែក​មូលេគុលជាតិ​ក្លុយកូសនិង​ហ្កាឡាតូស(ស្ករ) និ​ងអាមីដុង​ធម្មជាតិ​របស់​បន្លែ​នោះ។

ការ​ត្រាំ​ជ្រក់​ឱ្យ​ឡើង​ជាតិ​អាស៊ីត​ជូរ​នេះ មាន​សកម្មភាព​​ជាសារធាតុធម្មជាតិជួយ​​​​រក្សា​ទុកឱ្យ​បាន​យូរ​​ផង ​បង្កើន​រសជាតិ​ផង​ និង​​ជួយ​ឱ្យ​បន្លែ​នៅមាន​សណ្ឋាន​ល្អ​ទន់​ស្រួយ​មានជីវ​ជាតិ​ផ្អែម​ប្រៃ​ជូរអែម  ហើយមាន​អាហារូបត្ថម្ភ​កាន់​តែ​សម្បូរបែប​ជា​ពិសេស​តែ​ម្តង។ ​នៅ​ពេល​ត្រាំ​ឬ​ជ្រក់ បន្លែ​ខ្លះ​ឡើង​គុណភាព​ផ្នែក​អាហារូបត្ថម្ភ​ ​និង​កាន់​តែល្អ​សម្រាប់​សុខភាព​ ព្រោះសកម្មភាព​ត្រាំ​និង​ជ្រក់​ផ្អាប់​បន្លែ​បាន​ដំឡើង​​ជាតិ​​វីតាមីន និង​រ៉ែ ហើយ​ធ្វើ​ឱ្យ​ជាតិ​វីតាមីន​និង​រ៉ែ​ទាំងអស់​នោះ​ឱ្យងាយ​​ជ្រាប​ចូល​ក្នុង​សរីរាង្គកាយ​ទៀត។ សមាសធាតុ​ធម្មជាតិ​ខ្លះ ដូច​ជា​អាស៊ីត​ហ្វីទិក ក្នុង​សណ្តែក​ រាប់​ទាំង​សណ្តែក​សៀង​ផង អាច​រារាំង​ដំណើរការ​ស្រូបយក​​ជីវជាតិ​រ៉ែ​ដែក​និង​សង្កសី។ ប៉ុន្តែបើ​យក​បន្លែ​នោះ​ទៅ​​​ត្រាំ ការ​​ផ្អាប់ ឬ​​ដាក់​មេ​ បណ្តុះ​បាក់តេរី​ល្អ​ទៅ សមាសធាតុ​ធម្មជាតិ​ប្រឆាំង​នឹង​ការ​ស្រូប​ជីវជាតិ​បាន​រលាយ​បាត់ ទើប​អ្នក​ទទួល​ទាន​អាច​ទាញ​យក​ប្រយោជន៍​ផ្នែក​អាហារូបត្ថម្ភពី​​បន្លែ​បាន​យ៉ាង​ពេញ​លេញ។ និយាយ​ជា​រួម បាក់​តេរី​ល្អ​ក្នុង​បន្លែ​ត្រាំ​ ជួយ​ពោះវៀន​ឱ្យ​មាន​សមត្ថភាព​ស្រូប​យក​និ​ងផលិត​វីតាមីន​Bនិង​K។

អ្នក​វិទ្យាសាស្ត្រដែល​​យល់កាន់​តែ​ច្រើនឡើងៗជា​លំដាប់​ ​អំពីដំណើរការ​និងឥទ្ធិពល​​របស់​ក្រពះពោះ​វៀន​ ​ សម្គាល់​ឃើញ​ថា​របប​អាហារ​ត្រាំ​និង​ផ្អាប់​ មាន​​ដើរ​តួនាទី​សំខាន់​ខ្លាំង​ណាស់​​ ​ក្នុង​ការ​ជួយ​សម្រួល​អារម្មណ៍​និង​ឥរិយាបថ​មនុស្ស។ បាក់តេរី​ប្រូប៊ីយូទិក​ខ្លះ ដូច​ជា​Lactobacillis helveticus និង​Bifidobacteria​ ដែល​គេតែង​ឃើញ​មាន​ច្រើន​និង​ជា​ញឹកញយ​ក្នុង​អាហារ​ផ្អាប់​ត្រាំ​ អាច​ជួយ​សម្រួល​អាការៈ​សញ្ញា​ខ្វល់​ខ្វាយ​និង​បាក់​ទឹក​ចិត្ត ឱ្យ​បាន​ប្រសើរ​ឡើង។ បាក់តេរី​ Lactobacillis casei shirota អាច​មាន​ឥទ្ធិពល​លើ​ការ​ផលិត​អ័រមូន​ក័រទីហ្សុលCortisol និង​កាត់​បន្ថយ​រោគ​សញ្ញា​ស្ត្រេស។

ជាង​នេះ​ទៅ​ទៀត ក្នុង​ក្របខ័ណ្ឌ​នៃរបប​អាហារ​ត្រឹម​ត្រូវ​ មាន​លំនឹង​ ការ​បញ្ចូល​អាហារ​​ត្រាំ​ផ្អាប់​ មួយ​ក្រាម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ អាច​ជួយទ្រទ្រង់​មុខ​ងារ​របស់​ប្រព័ន្ធការពារ​ខ្លួន និងកាត់​បន្ថយ​ហានិភ័យ​ឆ្លង​រោគ​បាន​ទៀត។ ​ការ​សិក្សា​ជា​ច្រើន​បាន​លើក​ឡើង​ថា​ ​បាក់តេរី​ល្អ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ អាច​ជួយ​ជា​ប្រយោជន៍​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​។ ថ្វី​បើ​គេ​ត្រូវ​ការសិក្សាស៊ីជម្រៅ​​បន្ថែម​ទៀត​ ក៏​ដោយ ក៏​ការ​សិក្សា​ខ្លះ​បាន​សរសេរ​ថា​បាក់តេរី​ខ្លះ​អាច​សម្រួល​ឱ្យ​ស្រក​ខ្លាញ់​ពោះ​និង​ចុះ​គីឡូ។

ប៉ុន្តែ​សូម​ប្រយ័ត្ន! អាហារ​ផ្អាប់​មិន​ប្រាកដ​ថា​សុទ្ធ​តែ​ល្អ​សម្រាប់​សុខភាព​ទេ។ សូមកុំល្មោភ​​ពិសា​អាហារ​ជ្រក់​និង​ត្រាំ​ច្រើន​ហួសហេតុ​ពេក​។ តែ​មួយ​ឬ​ពីរ​ស្លាបព្រាបាយគ្រប់​គ្រាន់​នឹង​ទាញ​យក​គុណប្រយោជន៍​ពី​បន្លែ​ផ្អាប់​នោះ​បាន​ហើយ។ សូម​លាយ​បន្លែ​ត្រាំ​ឬ​ជ្រក់​ជាមួយ​បន្លែ​និង​អាហារ​ផ្សេង​ទៀត។ ចំពោះ​អ្នក​មាន​ជំងឺ​និង​អាការៈ​លើស​ឈាម មិនគួរ​​ពិសា​អាហារ​ត្រាំ​ផ្អាប់​ឬ​ជ្រក់​នេះ​ទេ ព្រោះ​កំហាប់​ជាតិ​អំបិលក្នុង​​បន្លែ​ត្រាំ​/ជ្រក់​ មាន​កំរិត​​ខ្ពស់​ខ្លាំង​។ អ្នក​ងាយ​រំខាន​ដោយ​សារធាតុ​​Histamine និង​ពូកែ​ឆ្អល់​ពោះ ក៏​មិន​គួរ​ទទួលទាន​របស់​ផ្អាប់​ត្រាំ​នេះ​ដែរ។ អ្នក​ងើប​ពី​ឈឺ អ្នកមាន​ប្រព័ន្ធ​ការពារ​ខ្លួន​ខ្សោយ អ្នក​មិន​ធ្លាប់​ទទួល​ទាន​របស់​ត្រាំ​ផ្អាប់ សូម​ទទួល​ទាន​ដោយ​ប្រយ័ត្នប្រយែង និង​ក្រោម​ការ​តាមដាន​របស់​គ្រូពេទ្យ​។ សូម​លាង​កែវ លាង​ដៃ​ឱ្យ​បាន​ស្អាត​ និង​មាន​អនាម័យ​ខ្ពស់​បំផុត ក្នុង​ការ​ធ្វើ​ជ្រក់ ត្រាំ​បន្លែ​ ផ្អាប់​អាហារ​នេះ រួច​ទុក​ដាក់​ដោយ​បិទ​ឱ្យ​ជិត​កុំ​ឱ្យ​ចូល​ខ្យល់។ ចំណែក​ក្បួន​ត្រាំ ក្បួន​ជ្រក់​វិញ លោក​អ្នក​អាចធ្វើ​តាម​ទម្លាប់​ពីជីដូន​ជីតា​មក ដោយ​ដាក់​ទឹក​អង្ករ ឬ​ដាក់​ស្ករ​ថែម​ឱ្យ​ឆាប់​កាច់។ ប៉ុន្តែ​ចំពោះ​អំបិល​វិញ សូម​ប្រើ​ក្នុង​កំរិត​១ទៅ២%​នៃ​ទម្ងន់​បន្លែ។ ឧទាហរណ៍​ ស្ពៃ​១គីឡូ​ អំបិល​គ្រួស​ក៏​បាន​អំបិលម៉ដ្ឋ​ក៏​បាន ចំនួន​២០ក្រាម លាយ​ទឹក​ស្អាត​ ហើយ​ដាំ​ឱ្យ​ពុះ​ទៀត​កាន់​តែ​ប្រសើរ៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

104 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

4 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

San Sochea Official by San Sochea

San Sochea Official

2 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

មួយពាន់គំនិតសាមកុក by ហួត សេងគៀ

មួយពាន់គំនិតសាមកុក

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

3 Listeners