ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បញ្ជូននាវាចម្បាំង​ទៅ​អាមេរិកឡាទីន តើអ្វីជា​ចេតនា​ពិតប្រាកដរបស់​លោកដូណាល់ ត្រាំ


Listen Later

តាំងពីថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ទី​២៦​តុលាម្សិលមិញ ប្រធានាធិបតី​របស់ប្រទេស​វ៉េណេស៊ុយអេឡា នៅ​មិន​សុខស្រណុកចិត្ត​ឡើយ នៅពេល​ឃើញ​អាមេរិក​បញ្ជូន​គ្រឿងសព្វាវុធជាបន្តបន្ទាប់​មកដាក់​​​ក្បែរ​វ៉េណេស៊ុយអេឡា។ នៅក្នុង​សេចក្តីប្រកាស​កាលពីថ្ងៃអាទិត្យ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​វាយតម្លៃថា វត្តមាន​របស់​នាវាដឹកយន្តហោះចម្បាំង​ដ៏ធំមហិមា​របស់អាមេរិក​នៅប្រទេស​កោះទ្រីនីតេ អេ តូបាហ្គោ Trinité-et-Tobago ដើម្បី​ធ្វើ​សមយុទ្ធ មាន​លក្ខណៈញុះញង់។ មេដឹកនាំ​វ៉េណេស៊ុយអេឡា នៅបាន​អះអាងទៀតថា​ ទើបចាប់ខ្លួន​ក្រុម​ទាហាន​ស៊ីឈ្នួល​ដែល​ធ្វើការ​ឲ្យ​ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA។

នាវាដឹកយន្តហោះចម្បាំង​របស់អាមេរិកUSS Gravelyរួមទាំងកងពល​ទាហាន​ជើងទឹក​​មួយអង្គភាព​បានទៅដល់​ប្រទេស Trinité-et-Tobagoនៅក្នុង​ក្របខ័ណ្ឌ​សមយុទ្ធ​រវាង​អាមេរិក​និងប្រទេស​កោះមួយនេះ​នៅ​សមុទ្រ​ការ៉ាអ៊ីប។

ប៉ុន្តែ ចំពោះ​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា វត្តមាន​របស់នាវាចម្បាំង​របស់​អាមេរិក​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​វ៉េណេស៊ុយអេឡា គ្មាន​បំណងអ្វីផ្សេង ក្រៅតែពី​ការចង់​បង្ហាញសាច់ដុំ​ ដាក់​សម្ពាធ និង​ញុះ​ញង់​វ៉េណេស៊ុយអេឡា​នោះទេ។

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោក​នីកូឡា​ ម៉ាឌូរ៉ូ​បាន​តាមដាន​មិន​ដាក់​ភ្នែក​វត្តមាន​កងទ័ពអាមេរិក​នៅ​ក្បែរមាត់ទ្វារ​របស់​វ៉េណេស៊ុយអេឡា។ ​នៅថ្ងៃសៅរ៍ លោក​បាន​ចោទ​អាមេរិក​ថា​កំពុង​បង្កើត​សង្រ្គាម​មួយ​មិនចេះចប់ ចំណែកនៅថ្ងៃអាទិត្យម្សិលមិញ លោក​ម៉ាឌូរ៉ូ​បាន​បរិហា​សមយុទ្ធ​យោធាដ៏គ្រោះថ្នាក់ ​ដែលអាមេរិក និងTrinité-et-Tobagoដែលជា​​ប្រទេស​ជិតខាងរបស់​វ៉េណេស៊ុយអេឡា​ត្រូវ​ធ្វើ​រួមគ្នា​ពីថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣០​តុលា។

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​បាន​ប្រកាស​តាំងពីថ្ងៃព្រហស្បតិ៍​ថា នឹង​បញ្ជូន​នាវា​ដឹកយន្តហោះចម្បាំង USS Gravelyទៅ​Trinité-et-Tobagoដើម្បីធ្វើសមយុទ្ធ​ក្នុងក្របខ័ណ្ឌ​នៃ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជួញដូរ​គ្រឿងញៀន​នៅសមុទ្រ​ការ៉ាអ៊ីប។

នៅសមុទ្រ​ការ៉ាអ៊ីបនេះ អាមេរិក​បានបញ្ជូនរួចហើយ នាវាចម្បាំង​ចំនួន​៧គ្រឿង និង​មួយគ្រឿង​ទៀត​នៅ​ឈូង​សមុទ្រ​ម៉ិកស៊ិក នៅក្នុងប្រតិបត្តិការ​វាយកម្ចាត់ទូក​ដឹកគ្រឿង​ញៀន​ដែលរដ្ឋបាល​អាមេរិក​ចោទថា មានប្រភពចេញពី វេណេស៊ុយអេឡា។

នៅមួយរយៈចុងក្រោយនេះ លោកដូណាល់ ត្រាំ​បាន​ប្រកាស​ធ្វើសង្រ្គាមប្រឆាំង​បណ្តាញ​ក្រុមជួញដូរគ្រឿង Fentanyl ដែលលោក​ចាត់ទុក​ថា ជា​គ្រោះថ្នាក់ដ៏ធំ​​សម្លាប់​ប្រជាជន​អាមេរិក។ នៅថ្ងៃទី​១៦​តុលាកន្លងទៅ លោកបាន​​បញ្ជា​ឲ្យ​នាវាចម្បាំង​អាមេរិក​ដែលត្រូវ​បាន​ពង្រាយនៅសមុទ្រ​ការ៉ាអ៊ីប បាញ់​កម្ទេច​ទូកមួយគ្រឿង​ដែល​អាមេរិក​អះអាងថា មាន​ដឹក​គ្រឿងញៀន Fentanyl ។ ប៉ុន្តែ ចំពោះអ្នកជំនាញ គ្រឿងញៀន​ Fentanyl ផលិតភាគច្រើននៅប្រទេស​​ម៉ិកស៊ិក​ និងនាំចូលទៅ​ទឹកដីអាមេរិក​ តាមរយៈព្រំដែន​ដីគោក។ បើ​គ្រឿង​​​ញៀន Fentanyl មិន​ផលិត​នៅ​អាមេរិកឡាទីន ហើយ​ វ៉េណេស៊ុយអេឡា​ក៏មិនមែនជា​ប្រភព​នាំចេញ​គ្រឿង​ញៀន​ទៅ​អាមេរិក បើប្រៀបធៀបនឹង​កូឡុំប៊ី ប៉ុន្តែ ហេតុអ្វីបានជា​រដ្ឋបាល​លោកដូណាល់ ត្រាំ រករឿង រហូត​ចោទប្រកាន់​ប្រធានាធិបតី​វ៉េណេស៊ុយអេឡាថា ជា​មេក្រុមជួញដូរ​គ្រឿង​ញៀន​ទៀតនោះ?

​សប្តាហ៍មុននេះ លោក​ដូណាល់ ត្រាំ​នៅបានអះអាងថា លោក​បាន​​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់អាមេរិក CIAធ្វើ​សកម្មភាព​នៅវ៉េណេស៊ុយអេឡា ព្រោះថា គ្រឿង​ញៀន​មាន​ប្រភពចេញពីវ៉េណេស៊ុយអេឡា​ ប៉ុន្តែ មេដឹកនាំ​វ៉េណេស៊ុយអេឡា បដិសេធ​ទាត់ចោល​ការចោទប្រកាន់ និងថា អាមេរិក​ក្រោមរដ្ឋបាល​លោកដូណាល់ត្រាំ​រកលេស​បង្កើតសង្រ្គាម​ ដាក់សម្ពាធ​លើ​របបដឹកនាំរបស់វ៉េណេស៊ុយអេឡា។

បើតាម​ប្រធានាធិបតី​នីកូឡា ម៉ាឌូរ៉ូ​​ វេណេស៊ុយអេឡា​ទើប​ចាប់បាន​ក្រុមទាហាន​ស៊ីឈ្នួល​ឲ្យ​ទីភ្នាក់ងារ​ស៊ើបការសម្ងាត់អាមេរិកCIA នៅថ្ងៃអាទិត្យទី​២៦​តុលា។ នៅក្នុង​សេចក្តីប្រកាសព័ត៌មាន​ មេដឹកនាំ​វ៉េណេស៊ុយអេឡា​បាន​អះអាងថា ក្រុមទាហាន​ស៊ីឈ្នួល​ដែល​បម្រើការ​ឲ្យ​CIA​មានគម្រោង​ការ​វាយប្រហារចេញពី​ទឹកដី​វ៉េណេស៊ុយអេឡា ឬ​ក្នុង​តំបន់​ដែនទឹកដោយប្រើ​ទង់ជាតិ​ក្លែងក្លាយ​។ គោលបំណង​របស់ក្រុមនេះ​ គឺបង្កើតរូបភាព​វាយប្រហារ​ឈ្លានពាន​របស់វ៉េណេស៊ុយអេឡា​ទៅលើ​ប្រទេស​ជិតខាង ដែល​នឹង​ជៀសមិនផុត ញុះញង់​ឲ្យ​ផ្ទុះសង្រ្គាម​រវាង​ប្រទេស​ជិតខាង និង​ការអន្តរាគមន៍យោធា​របស់អាមេរិក​នៅវ៉េណេស៊ុយអេឡា។

ជាថ្មីម្តងទៀត ក្រៅតែពី​បរិហារថ្កោលទោស​សកម្មភាពយោធា​ដ៏គ្រោះថ្នាក់​ តាមរយៈ​ពង្រាយ​នាវាចម្បាំង និងការធ្វើសមយុទ្ធ នៅ​ក្បែរ​ដែនទឹក​របស់​វ៉េណេស៊ុយអេឡា ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក​នីកូឡា ម៉ាឌូរ៉ូ​ចោទប្រកាន់​វ៉ាស៊ីនតោន​ថា បាន​យក​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជួញដូរគ្រឿងញៀន​នៅ​សមុទ្រ​ការ៉ាអ៊ីប​មក​ធ្វើជា​លេស​ នៅក្នុង​​គោលដៅឈានទៅ​ផ្លាស់ប្តូរ ផ្តួលរំលំ​របបដឹកនាំ​នៅ​វ៉េណេស៊ុយអេឡា និង​ដណ្តើម​យក​​ធនធាន​ប្រេង​របស់​ប្រទេស​អាមេរិកឡាទីនមួយនេះ៕

 

 

 ​

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
Learn Chinese | ChineseClass101.com by ChineseClass101.com

Learn Chinese | ChineseClass101.com

148 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners