ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បោះឆ្នោតប្រធានាធិបតី​អាមេរិក​៖ តើមានអ្វីខុសគ្នាខ្លះ នៅក្នុងការសន្យា​រ​វាង​​បេក្ខជនធំៗទាំង​២?


Listen Later

ថ្ងៃទី​៥វិច្ឆិកា​ គឺជាថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក ខណៈដែលពេលនេះ​​ ​នៅតាមរដ្ឋខ្លះ គឺ​គេ​បានចាប់ផ្តើម​បោះឆ្នោតជាបណ្តើរៗហើយ​។ ការស្ទាបស្ទង់មតិ​បង្ហាញ​ថា បេក្ខជន​ធំៗទាំង​២ គឺលោក​ដូណាល់ ត្រាំ និ​ងលោកស្រី កាម៉ាឡា ហារីស ស្ថិតនៅប្រកៀក​ប្រកិត​គ្នា​ខ្លាំងណាស់។ បេក្ខជនទាំង​២ កំពុងតែប្រឹងប្រែង​ធ្វើការឃោសនា ទាក់ទាញការគាំទ្ររៀងៗខ្លួន។ តើការសន្យា​នយោបាយ របស់​លោកដូណាល់ ត្រាំ និងរបស់​លោកស្រីកាម៉ាឡា ហារីស មានភាពខុសគ្នាអ្វីខ្លះ?

ការឃោសនាបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ កំពុងប្រព្រឹត្តិទៅ​យ៉ាងសកម្ម​ នៅ​ដំណាក់​កាលចុងក្រោយ មុននឹងថ្ងៃបោះឆ្នោតធំ​មកដល់ គឺថ្ងៃទី​៥វិច្ឆិកា​។ គ្រប់ពាក្យ​សំដីសន្យា​ទាំងអស់ រវាង​​លោក​ដូណាល់ ត្រាំ និង​លោក​ស្រី កាម៉ាឡា ហារីស គឺវាហាក់ដូចជា​ផ្ទុយបញ្ច្រាសគ្នា​សឹងទាំងស្រុង មិនថាសេដ្ឋកិច្ច​ សង្គមកិច្ច អន្តោប្រវេសន៍ ឬបរិស្ថាន​។ តើបេក្ខជនធំទាំង២នាក់នេះ បាន​សន្យា​អ្វីខ្លះ​ ហើយថាតើវាមានលក្ខណៈខុសគ្នាបែបណាខ្លះ​?

សេដ្ឋកិច្ច

នៅក្នុងសំណុំរឿង​សេដ្ឋកិច្ច​ វាគឺជាអ្វី​ដែល​ប្រជាជនអាមេរិក​ទន្ទឹងតាមដានបំផុត ព្រោះវា​ជាបន្ទាត់គូសដៅ​កត្តាជីវិតរបស់ពួកគេ​។ ផ្អែកតាមតួលេខចុងក្រោយរបស់ក្រសួង​ពាណិជ្ជកម្មអាមេរិក ផ្សាយ​កាលពីថ្ងៃទី​៣១តុលា​​ គឺអត្រាផរណា បានធ្លាក់​មកត្រឹម​២,១% នៅខែកញ្ញា​​ បន្ទាប់ពីបានកើនឡើងខ្ពស់​ប្រមាណ​៣ឆ្នាំជាប់។ ពោលវាសឹងតែ​ធ្លាក់ទាប​​ដល់​កម្មវត្ថុ​ ដែលរដ្ឋាភិបាល​លោកចូ បៃដិន​បានកំណត់២%។ តែទោះជាយ៉ាងនេះក្តី បញ្ហា​អតិផរណា ទំនិញឡើងថ្លៃ ត្រូវបាន​លោកដូណាល់ ត្រាំ យកទៅ​ស្រែកបន្លឺ ស្តីបន្ទោសការដឹកនាំរបស់​គណបក្សប្រជាធិបតេយ្យ។

ដើម្បីជួយសេដ្ឋកិច្ច​ លោកដូណាល់ ត្រាំ បានប្រកាស​ថា លោក​នឹង​កាត់បន្ថយ​អត្រាប្រមូលពន្ធ​លើប្រាក់ចំណូល របស់​​ប្រជាជន​អាមេរិក​ និង​របស់​​សហគ្រាស។ លោក​បានសន្យាទៀតថា បើលោកជាប់ឆ្នោត គឺលោក​នឹងតំឡើងពន្ធនាំចូល ​ចន្លោះពី​១០ទៅ​២០% លើទំនិញ​បរទេសសឹងគ្រប់មុខ។ ហើយចំពោះទំនិញនាំចូល​ពីចិនវិញ លោកដូណាល់ ត្រាំ សន្យាដំឡើងពន្ធ​យ៉ាងអន់​បំផុត​ក៏​៦០%ដែរ​។ លោកដូណាល់ ត្រាំអួតទៀតថា លោក​នឹងធ្វើឲ្យសហរដ្ឋអាមេរិក​ ក្លាយជាមហាអំណាចធំបំផុត​នៃ​វិស័យ​​លុយឌីជីថល​​។

ចំណែក​លោកស្រីកាម៉ាឡា ហារីស វិញ លោកស្រីបាន​ជ្រើសរើសយកផ្លូវកណ្តាល ដើម្បីជួយ​ជីវភាព​ប្រជាជនអាមេរិក​​​​ដែល​មានជីវភាពមធ្យម។ លោកស្រី​កាម៉ាឡា ហារីស សន្យា​ថានឹងបន្តគោលនយោបាយ​ប្រមូលពន្ធ​ច្រើនពីអ្នកមាន​ធូរធាខ្លាំង ក្នុងអាណត្តិ​​លោកចូ បៃដិន​ តែដោយ​បន្ទាបអត្រាប្រមូលពន្ធបន្តិច​។ លោកស្រី​បាន​សន្យាដាក់ចុះនូវ​វិធានការសង្គមកិច្ចមួយចំនួនដែរ ដើម្បីជួយជីវភាព ដូចជាការ​ផ្តល់ឥណទាន​ពន្ធរដ្ឋទៅឲ្យ​ក្រុមគ្រួសារដែលទើបតែមាន​កូន​កើត ការជួយជាហិរញ្ញវត្ថុ​ដើម្បីបាន​ក្លាយជា​ម្ចាស់កម្មសិទិ្ធផ្ទះ និង​ការជួយចាប់ផ្តើម​បើកក្រុមហ៊ុន ឬមុខរបររកទទួលទានជាដើម​។

បើស្តាប់មួយភ្លែត ការសន្យា​របស់លោ​កដូណាល់ ត្រាំ គឺមានភាពទាក់ទាញខ្លាំងណាស់ សម្រាប់ប្រជាជនអាមេរិក​ទូទៅ។ តែផ្ទុយទៅវិញ ផ្អែកតាមអ្នកជំនាញសេដ្ឋកិច្ច ការសន្យា​​កាត់បន្ថយ​ការប្រមូលពន្ធក្នុងស្រុករបស់​លោកដូណាល់ ត្រាំ នឹងធ្វើឲ្យរដ្ឋអាមេរិក បាត់បង់ប្រាក់ចំណូលច្រើនសន្ធឹក។ វិធានការសន្យាដោយ​លោកដូណាល់ ត្រាំ និងធ្វើ​ឲ្យ​​ថវិការដ្ឋសហព័ន្ធ​អាមេរិក​​ជួបឱនភាព ចន្លោះពី៣៦០០ពាន់​លានដុល្លារ ទៅ​៦៦០០ពាន់លានដុល្លារ ក្នុង​រយៈពេល​១០ឆ្នាំ​។ អ្នកជំនាញ​លើកឡើងទៀតថា តែផ្ទុយទៅវិញ ការសន្យា​របស់​លោកស្រីកាម៉ាឡា ហារីស គឺ​វានឹងជួយសន្សំ​ប្រាក់ ជួយកាត់​បន្ថយ​​​ឱនភាពថវិកាជាតិអាមេរិក​ប្រមាណ​ជា​៤០០ពាន់​លានដុល្លារ​ ក្នុងរយៈពេល១០ឆ្នាំ​។

អន្តោប្រវេសន៍

សំណុំរឿងគ្រប់គ្រងអន្តោប្រវេសន៍ គ្រប់គ្រងព្រំដែន វាគឺជាស្នូលធំបំផុត​នៃ​ការឃោសនារបស់​លោក ដូណាល់ ត្រាំ។សម្តីជេរប្រមាថ ចោទប្រកាន់ទៅលើជនអន្តោប្រវេសន៍ តែងតែត្រូវបាន​លោក​ដូណាល់ ត្រាំ ស្រែក​បន្លឺជាប្រចាំ​លើវេទិកាឃោសានា។ ជាក់ស្តែង លោក​បាន​និយាយថា ពួកអន្តោប្រវេស​ន៍​គឺ​ជាអ្នកមកបំពុលឈាម​បរិសុទ្ធ របស់ជនជាតិអាមេរិក។ កាលពីអាណត្តិមុន លោក​ដូណាល់ ត្រាំបាន​សន្យា​ធ្វើរបងជញ្ជាំងតាមបណ្តោយ​ព្រំដែនជាមួយ​ប្រទេសមិកស៊ិក។ តែលើកនេះ លោក​បានសន្យាធ្វើខ្លាំងជាងមុនទៀត​ គឺសន្យាបើកប្រតិបត្តិការ​ចាប់​បណ្តេញ​​ជនអន្តោប្រវេសខុសច្បាប់ ចេញពីទឹកដីសហរដ្ឋអាមេរិក ឲ្យ​បានចំនួន​ច្រើនបំផុត​ក្នុងប្រវត្តិសាស្ត្រ​។

ខាងលោកស្រី​ កាម៉ាឡា ហារីសវិញ លោកស្រី បានសន្យាថាអាណត្តិលោកស្រី នឹងសន្យារឹតបន្តឹង​ការ​អនុវត្តច្បាប់ ការយាមល្បាត និងការ​រារាំងការលួ​ចឆ្លងព្រំដែន​ របស់អន្តោប្រវេសន៍​ខុសច្បាប់។ ដោយ​មិនប្រើភាសាខ្លាំង ដៀលជេរ ចោទប្រកាន់ដូចលោកដូណាល់ ត្រាំ លោកស្រី​កាម៉ាឡា ហារីស បាន​លើកឡើងថា អ្នកដែលចូល​មកក្នុងទឹកដីអាមេរិកដោយខុសច្បាប់ ត្រូវដឹងថាខ្លួន​នឹងត្រូវប្រឈមនឹង​ផល​វិបាក។

សិទ្ធិរំលូតកូន​

សំណុំរឿងមួយទៀត ដែលពុះចែក​គ្នារវាងបេក្ខជនបក្សសាធារណរដ្ឋនិងបក្ស​ប្រជាធិបតេយ្យ គឺបញ្ហាសិទ្ធិរំលោតកូន​។​ សំណុំរឿងនេះ បានបង្ហាញ​ឲ្យ​ឃើញ​អំពី​ទស្សនវិស័យ​២ផ្ទុយគ្នាស្រឡះ រ​វាងបេក្ខជនទាំង​២។​ ការបោះឆ្នោតលើកនេះ គឺជាការបោះឆ្នោត​លើកទី​១ហើយ បន្ទាប់ពី​តុលាការកំពូលអាមេរិកបាន​សម្រេច​កាលពីខែមិថុនា​ឆ្នាំ​២០២២ លុបចោល​ការធានាការពារដោយច្បាប់សហព័ន្ធ នូវសិទ្ធិរំលូតកូនរបស់ស្ត្រី​។ តាំងពីពេលនោះមក មានរដ្ឋយ៉ាងហោច​២០ហើយ​ ដែលបាន​ធ្វើច្បាប់ហាមឃាត់មួយ​ផ្នែកឬទាំងស្រុង​នូវការ​រំលូតកូន​។

លោកដូណាល់ ត្រាំ បាន​អះអាងថា លោកមានមោទនភាពណាស់ ដែល​បានបើកផ្លូវ​ឲ្យ​តុលាការកំពូលអាមេរិក អាចប្រគល់សិទ្ធិសម្រេចទៅ​ឲ្យរដ្ឋនីមួយៗ ក្នុងការ​អនុញ្ញាតថាស្រ្តីអាចមានសិទ្ធិរំលូតកូនឬក៏អត់។ តែទន្ទឹមគ្នានេះ លោក​បានទទួលស្គាល់ថា មាន​រដ្ឋខ្លះធ្វើជ្រុលហួសហេតុពេក។ លោកអះអាងទៀតថា បើលោកឈ្នះឆ្នោត​ គឺរដ្ឋបាល​​លោក​នឹងការពារស្ត្រី​។

ដោយឡែក លោកស្រីកាម៉ាឡា ហារីស បានយកការតស៊ូ​ប្រយុទ្ធ​ដើម្បី​ឲ្យ​ស្ត្រីមានសិទ្ធិ​អាចរំលូតកូន ធ្វើជា​ការតស៊ូនយោបាយ ដែល​លោកស្រីត្រូវតែ​ប្រជែងយកឈ្នះលោកដូណាល់ ត្រាំ​ឲ្យ​បាន​។ លោកស្រីកាម៉ាឡា ហារីស បានចោទថា​លោកដូណាល់ ត្រាំ នឹង​ធ្វើច្បាប់ហាមឃាត់មិន​ឲ្យស្ត្រីអាចទទួលបាន​នូវឱសថមួយចំនួន ដែលគេប្រើដើម្បីរំលូតកូន​។​ ដោយ​លើកឡើងពីសិទ្ធិ​ស្ត្រី ក្នុងការ​​សម្រេចលើរូបរាងកាយខ្លួន​​ លោកស្រីកាម៉ាឡា ហារីស បាន​សន្យា​ថា​លោកស្រីនឹងស្នើ​ច្បាប់សហព័ន្ធ ដើម្បីធានា​ការពារឲ្យស្ត្រី​អាមេរិក​ អាចមានសិទ្ធិរំលូតកូន ដោយស្របច្បាប់ និងដោយសុវត្ថិភាព​បំផុត​។

នយោបាយ​ការបរទេស

នៅក្នុងសំណុំរឿងនយោបាយ​ការបរទេសវិញ សង្គ្រាមធំៗ២ គឺសង្គ្រាមអ៊ុយក្រែន និងសង្គ្រាមនៅដើមបូព៌ា ក៏​បានបង្ហាញ​ឲ្យ​ឃើញ​នូវភាពខុសគ្នាដែរ នៃការសន្យា​នយោបាយ​ រវាង​លោកដូណាល់ ត្រាំ និង​លោកស្រី កាម៉ាឡា ហារីស។ ក្នុងសំណុំរឿងអ៊ុយក្រែន ដូចយើងធ្លាប់បានដឹងកន្លងមកហើយ ថាលោក​ដូណាល់ ត្រាំ បានរិះគន់​រដ្ឋបាល​លោកចូ បៃដិន ថាបានយកប្រាក់របស់​ប្រជាជនអាមេរិក​ទៅចាយ​បង្ហិន ក្នុងការជួយ​ទំនុកបំរុងអ៊ុយក្រែន​។ ដោយ​មិនបញ្ជាក់ថាដោយ​វិធីណា លោកដូណាល់ ត្រាំ អះអាងថា បើលោកឈ្នះឆ្នោតលោក មិនថាវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ឬនៅដើមបូព៌ា គឺលោក​​ដោះស្រាយ​​បាន​ភ្លាមមួយរំពេច។

នៅក្នុងសំណុំរឿងសង្គ្រាម​អ៊ុយក្រែន លោកស្រី កាម៉ាឡា ហារីស បានអះអាងថា រដ្ឋបាល​លោកស្រីនឹងបន្តប្តេជ្ញា​​ឈរនៅខាងអ៊ុយក្រែន ជួយអ៊ុយក្រែន ដែលរងការវាយ​ប្រហារឈ្លានពានពីរុស្ស៊ី​។ ក្នុងន័យ​មួយផ្លែផ្កាទៅ​ឲ្យ​លោកត្រាំ លោកស្រីកាម៉ាឡា ហារីស បាន​លើកឡើងថា លោក​ស្រីនឹងមិន​ជោរធ្វើខ្លួនស្និទ្ធស្នាល រាប់អាន​​ចាក់ចេកចាក់ស្ករ ជាមួយពួកមេដឹកនាំផ្តាច់ការឡើយ​។​ ហើយ​ក្នុងសំណុំរឿងអ៊ីស្រាអែលប៉ាឡេស្ទីនវិញ ថ្វីបើ​លោក​ស្រីកាម៉ាឡា ហារីស មានជំហរ​ទទួលស្គាល់សិទ្ធិ​ការពារខ្លួនរបស់អ៊ីស្រាអែល តែ​លោកស្រីបាន​ថ្លែងផងដែរ អំពីសេចក្តីទុក្ខវេទនា​ដ៏សែនទារុណ​របស់ប្រជាជនស្លូតត្រង់ប៉ាឡេស្ទីន។

អាកាសធាតុ​​

ទាក់ទិននឹងបញ្ហា​បរិស្ថានអាកាសធាតុវិញ សហរដ្ឋអាមេរិក គឺជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ច្រើនជាងគេ​លំដាប់ទី​២ ទូទាំងពិភពលោក​ បន្ទាប់ពីចិន​។​ តែផ្ទុយទៅវិញ ជាការកត់សំគាល់ បេក្ខជនឈរឈ្មោះទាំង២ ហាក់ដូចជាមិនសូវ​និយាយ​ឃោសនា​អ្វីច្រើនទេ ស្តីពីបញ្ហាអាកាសធាតុ។​

យើងបានដឹងរួចមកហើយ ថាលោកដូណាល់ ត្រាំ គឺជាមនុស្ស​ដែល​ជឿថាមានវិបត្តិអាកាសធាតុ ឬផែន​ដីឡើងកំដៅអ្វីទេ បើទោះបីមានរបាយ​ការណ៍វិទ្យាសាស្ត្រអះអាងយ៉ាងណាក៏ដោយ​។ លោកដូណាល់​ ត្រាំ បាន​សន្យាលោក​នឹង​លុបចោល​នូវ​ជំនួយហិរញ្ញវត្ថុ ក្នុងវិស័យ​ថាមពលកកើតឡើងវិញ និង​លើរថយន្តអគ្គិសនី។ លោកត្រាំ សន្យាទៀតថា លោកនឹងដកអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុសាជាថ្មី ហើយថាលោក ​​នឹងបើកដៃឲ្យក្រុមហ៊ុន​​អាមេរិក​ជីកខួងប្រេងមួយអស់ដៃ។

ដោយឡែក លោកស្រីកាម៉ាឡា ហារីស សន្យាថាលោកស្រី នឹងបន្តគោលនយោបាយ​របស់​លោកចូ បៃដិន ឲ្យសហរដ្ឋអាមេរិកធ្វើជាក្បាលម៉ាស៊ីនអន្តរជាតិ ក្នុង​ការដោះស្រាយវិបត្តិអាកាសធាតុ​ តាមរយៈការធ្វើអន្តរកម្មថាមពល កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

13 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

11 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

តោះនិយាយ - Podcast by TeamTosLeng

តោះនិយាយ - Podcast

0 Listeners