ថ្ងៃអាទិត្យទី២៥កញ្ញា ប្រជាជនអ៊ីតាលីបានចូលរួមបោះឆ្នោតសភា និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី នៅក្នុងបរិបទវិបត្តិសេដ្ឋកិច្ច ជីវភាពកាន់តែលំបាក។ យោងតាមលទ្ធផលបឋម នៅព្រឹកថ្ងៃចន្ទនេះ គឺគណបក្សស្តាំនិយមជ្រុល “ហ្វាស៊ីសថ្មី” ដែលដឹកនាំដោយលោកស្រី ចរចា ម៉េឡូនី ដែលបានសំឡេងឆ្នោតនាំមុខ ហើយនឹងអាចឈានទៅបង្កើតរដ្ឋាភិបាលចម្រុះជាមួយសម្ព័ន្ធបក្សស្តាំអភិរក្សនិយម។ វាគឺជាលើកទីមួយហើយសម្រាប់អ៊ីតាលី បន្ទាប់ពីរបបហ្វាស៊ីសរបស់មេដឹកនាំផ្តាច់ការ មូសូលីនី បានដួលរលំនៅឆ្នាំ១៩៤៥ ដែលរដ្ឋាភិបាលនឹងត្រូវដឹកនាំ ដោយក្រុមនយោបាយស្តាំនិយមជ្រុល ហ្វាស៊ីសសម័យថ្មី បែបនេះ។