នៅថ្ងៃអាទិត្យ ទី១៤ឧសភា នៅតួកគី នឹងមានការបោះឆ្នោតសភា និងបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី។ លោកអ៊ែរដូហ្កាន់ ប្រធានាធិបតីចប់អាណត្តិ ឈរឈ្មោះសាជាថ្មី ក៏ប៉ុន្តែ ការបោះឆ្នោតលើកនេះ ហាក់ដូចជាមានភាពស្រពេចស្រពិលខ្លាំងណាស់ សម្រាប់អនាគតនយោបាយរបស់លោកអ៊ែរដូហ្កាន់។ ក្រុមគណបក្សប្រឆាំងជាច្រើនបក្ស បានរួមកម្លាំងគ្នាបង្កើតសម្ព័ន្ធតែមួយ បញ្ជូនឈ្មោះបេក្ខជនតែមួយ ដើម្បីប្រមូលសន្លឹកឆ្នោត។ ហើយនៅថ្ងៃសុក្រទី១២ឧសភា ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត ស្រាប់តែមានបេក្ខជនម្នាក់ បានប្រកាសបោះបង់ចោលការប្រកួតថែមទៀត។