មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ ចាប់ផ្តើមជាផ្លូវការពីថ្ងៃអង្គារទី ១៩ ដល់ថ្ងៃទី ២៦កញ្ញា នៅទីក្រុងញូវយ៉ក។ មហាសន្និបាតដែលមានការចូលរួមពីប្រមុខរដ្ឋាភិបាល និងមេដឹកនាំប្រទេសយ៉ាងតិច ១៤៥ប្រទេស ត្រូវកត់សំគាល់ដោយវត្តមានចូលរួមផ្ទាល់ជាលើកទី១ របស់ប្រធានាធិបតីអ៊ុយក្រែន លោកវ្លូឌីមៀ ហ្សេឡេនស្គី។ ដោយសារសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន សុន្ទរកថារបស់ប្រធានាធិបតី អ៊ុយក្រែននឹងអាចលុបបិទបាំងជិតបញ្ហាសំខាន់ៗមួយចំនួនទៀតរបស់ពិភពលោក ដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិត្រូវផ្តោតពិភាក្សា ដូចជាភាពក្រីក្រ ការអប់រំ និងការប្រែប្រួលអាកាសធាតុ។