នាទីសុខភាពនិងអនាម័យ

បត់ជើង​តូចញយ​ពេល​យប់ ជា​អាការៈ​គួរ​ឱ្យ​បារម្ភ?


Listen Later

បត់​ជើង​តូច (នោម) ជា​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​របស់​មនុស្ស​គ្រប់​រូប។ ប៉ុន្តែ​បើមួយ​ថ្ងៃ​ៗ​ ត្រូវ​​បត់​ជើង​តូចរាប់​សិប​ដង​ ក៏​មិន​ល្អ​ដែរ។ ឈឺ​នោម​ញយ​ខុស​ប្រក្រតី រហូត​ស្ទើរ​ចាត់​ទុក​ជា​ជំងឺ អាច​ជា​បញ្ហា​ធ្ងន់ នៅ​ត្រង់​ផ្លោកនោម ឬ​ មាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង។ តើ​ដូច​ម្តេច​ដែល​ហៅ​ថានោម​ញយ ជា​ជំងឺ? ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ?

មនុស្ស​មាន​សុខភាព​ល្អ​​ត្រូវ​បត់ជើង​តូច​ប៉ុន្មានដងមួយ​ថ្ងៃ? តើ​ជា​ករណី​ធម្មតា​ឬ​ដែល​យើង​ត្រូវ​ងើប​ជា​ច្រើន​ដង​ដើម្បី​ទៅ​បន្ទប់​ទឹក នៅ​ពេល​យប់? ចុះ​​បើ​ប្រឹង​ទប់​ តើ​ល្អ​ទេ? ថ្ងៃ​នេះ​កម្មវិធី​សុខភាព​សូម​ជម្រាប​ជូន​អំពី​ប្រព័ន្ធ​បត់​ជើង​និង​ជំនឿ​ទាំង​ឡាយ​ទាក់​ទង​នឹង​ការ​បត់​ជើង​តូច។

​៨ម៉ោង​បាន​ទៅ​បត់ជើង​តូច​មួយ​ដង ឬ​ទៅ​បត់​ជើង​តូច​ស្ទើរ​ជា​រៀង​២០នាទី​ម្តង ពិតជា​មិនធម្មតា​ទេ​! ​ការបត់​ជើង​តូច​អាស្រ័យ​ទៅ​លើ​អាហារ​និង​ទឹក​ដែលយើង​​បរិភោគ​ចូល​រាល់​ថ្ងៃ។ ប៉ុន្តែ​បើ​យើង​ផ្តល់​ជាតិ​សើម​ដល់​សរីរាង្គកាយ​ ដោយ​ត្រឹម​ត្រូវ​ តាម​ក្បួន​ខ្នាត​​  ពោល​គឺ​ទទួល​ទាន​ទឹក​មួយ​លីត្រ​កន្លះក្នុង​មួយ​ថ្ងៃ នោះ​យើង​នឹង​ទៅ​បត់​ជើង​តូច​ប្រមាណ​៤​ទៅ​៦​ដង​ក្នុង​មួយ​ថ្ងៃ ឬ​ត្រូវ​នឹង​ប្រមាណ​២ទៅ​៣​ម៉ោង​ម្តង ព្រោះ​ប្លោក​នោមមនុស្ស​​អាច​ផ្ទុក​ទឹក​បាន​ប្រមាណ​៤០០​មីល្លីត្រ​តែ​ប៉ុណ្ណោះ។

ឈឺ​បត់​ជើង​ជា​អាការៈ​ឈឺ​បន្តិច​ម្តងៗ​ដេញ​ឡើង​ជា​រហូត។ ឱ្យ​តែ​មាន​ដក់​ទឹកនោម​ក្នុង​ប្លោក​បន្តិច យើង​ចាប់​មាន​អារម្មណ៍​ថា​ឈឺចង់​ទៅ​បត់​ជើង​ភ្លាម។ នៅ​ពេល​ចង់​ខ្លាំង​និង​ទ្រាំលែង​បាន នោះ​មាន​ន័យ​ថា​បរិមាណ​ទឹក​នោម​ឡើង​ពេញ​ប្លោក​ហើយ។

​ប្រឹង​ទប់នោម​ ​អាច​ផ្តល់​ផល​អាក្រក់​យ៉ាងណា?

បើប្រឹង​ទប់ យើង​អាច​ជំនះ​បាន និង​មិន​លេច​ដាក់​ខោ​ខ្មាសគេ​មែន ប៉ុន្តែ​ទង្វើ​បែប​នេះ​នឹង​ធ្វើ​ខូច​ប្លោក​នោម​ទៅ​ថ្ងៃ​ក្រោយ។ ប្លោកនោម​ ជាថង់​សាច់​ដុំ បើ​ពេញ​ខ្លាំង​និង​ច្រើន​ជ្រុល​នោះ​ប្លោក​នឹង​រីក​ធំ។ ហើយ​បើ​រីក​ធំយូរៗ និងញយៗ​ពេក ប្លោកនោម​នឹង​យារ រួចលែង​សូវ​​កន្ត្រាក់​ល្អ។ ដូច្នេះ​យន្តការ​ប្លោកនោម​នឹងមាន​ដំណើរការ​មិន​ល្អ ហើយ​មិន​សូវ​មាន​កម្លាំង​ធាក់​​បញ្ចេញ​ចេញ​ម​កក្រៅ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ប្រឹង​ទៅ​នោម ទាំង​មិន​ទាន់​ឈឺ​ដើម្បី​​​បង្ការ​កុំ​ឱ្យ​រាន់​ខ្លាំង​ទាន់ ក៏​មិន​ល្អ​ដែរ។ គ្រូពេទ្យ​ជំនាញ​ក៏​មិន​ណែនាំ​ឱ្យ​ធ្វើ​ដូច្នេះ​ដែរ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ប្លោកនោម​ធ្លាប់ ឆាប់​មាន​សំរើប​ដាស់​ឱ្យ​ឈឺ​នោម ឱ្យ​តែ​ផលិត​ទឹក​នោម​បាន​បន្តិច។ យូរៗ​ទៅ ប្រព័ន្ធ​បញ្ចេញ​ទឹក​នោម​ដើរ​ខុស​ចង្វាក់ ជំរុញ​ឱ្យ​ទៅ​ចង់​បត់​ជើង​ភ្លាម​ និង​យ៉ាង​បន្ទាន់។

​នោម​ញយ​នៅ​ពេល​យប់ ជា​ជំងឺ?

បត់​ជើង​តូចជា​តម្រូវ​ការ​​ធម្មជាតិ ​តែ​បើ​ទៅ​ញយ​ឥត​ឈប់​នៅ​ពេល​ថ្ងៃ​ ពិត​ជា​រំខាន​ខ្លាំងណាស់ នៅ​ពេល​ធ្វើ​ដំណើរ​ឆ្ងាយ​ឬ​កំពុង​បំពេញ​ការងារ​នានានិង​កាន់​តែ​រំខាន​ខ្លាំង​ទៀតនៅ​ពេល​យប់។ បើតាម​​ប្រសាសន៍​របស់​​​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Thierry Lebret ឯកទេស​វះកាត់​ប្រព័ន្ធទឹក​នោម​ នៅ​មន្ទីរពេទ្យ​Foch ក្បែរ​ក្រុង​ប៉ារីស “​ការ​ទៅ​បត់​ជើង​តូច ដែលគេ​​ចាត់​ទុក​ថា ញឹក​ ឬ​ញយ​ហួស​ហេតុផល គឺ​នៅ​ពេល​យប់ អ្នក​ត្រូវ​ភ្ញាក់លើស​ពី​​ពីរ​ដង​ដើម្បី​ទៅ​នោម។ សម្រាប់​ពេល​ថ្ងៃ ការ​​​បត់​ជើងតូច​ ​ចាប់​ពី​៧​ដង​ឡើង​ទៅ​ក្នុង​ថ្ងៃ​ (១២ម៉ោង) អាច​ចាត់​ទុក​ថា​ ញយ​ដែរហើយ។ ការ​ឈឺ​បត់​ជើង​​ញយ និង​ញាប់​ពេក អាច​ជា​សញ្ញា​ដាស់​​បង្ហើប​ឱ្យ​ដឹង​ថាអាច​​មាន​ជំងឺ​រ៉ាំរ៉ៃ​លាក់​កប់​ក្នុង​ខ្លួន មាន​ជា​អាទិ៍ ​ជំងឺ​​ប្រព័ន្ធសរសៃ​​ប្រសាទ ព្រោះ​ប្លោក​នោម​ ស្ថិត​ក្រោម​ការ​បញ្ជា​របស់​សរសៃ​ប្រសាទ​។ ដូច្នេះ​ប្រសិន​បើ​​​មាន​ជំងឺ​អ្វី​មួយកើត​ឡើង​នៅ​​នឹង​​​ប្រព័ន្ធ​សរសៃ​ប្រសាទ នោះ​ផល​រំខាន​អាច​នឹ​ង​ធ្លាក់​ដល់​ប្លោក​នោម ដោយ​ធ្វើ​ឱ្យ​ប្លោកនោម​កន្ទ្រាក់​យ៉ាង​អនាធិបតេយ្យ​ មិន​ដឹង​​ពេល​វេលា​ និងមិន​អាច​គ្រប់​គ្រងបាន​ ទើប​ចេះ​តែ​ចង់​ទៅ​បត់ជើង​តូច​ឥតឈប់។ ​នោម​ញយ​ ក៏​អាច​ជា​​សញ្ញា​រោគ​នៃ​ជំងឺ​​ទឹកនោម​ផ្អែមដែរ។ អ្នក​​ជំងឺ​ទឹក​នោមផ្អែម ផលិត​ទឹក​នោម​ក្នុង​បរិមាណ​ច្រើន​ជាង​មនុស្ស​ធម្មតា​ ទើប​មាន​ទឹកនោម​ដក់​ក្នុងប្លោក​ច្រើន ដែល​ត្រូវ​តែ​ទៅ​បញ្ចេញ​ចោល​ញយ​ដែរ”។

ហេតុអ្វី​នោម​ញយ​នៅពេលយប់?

ដូច្នេះ ងើប​បត់​ជើង​តូច​ម្តង​ឬ​ពីរ​ដង​ក្នុង​មួយ​យប់ គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ និង​មិនមែន​ជា​សញ្ញា​នៃ​ជំងឺ​អ្វី​មួយ​ឡើយ។ ប៉ុន្តែ​បើ​ញយ​ជាង​នេះ ទើប​អាច​ចាត់​ទុក​ជា​បញ្ហា ដែល​ត្រូវ​រួស​រាន់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ អាការៈ​នោម​យប់​ញយ​នេះ​ មាន​ឈ្មោះ​ថា Nycturie និង​ចាប់​លេច​ឡើង​ញយ ទៅ​តាម​វ័យ។ បើ​តាម​គ្រូពេទ្យ​ឯកទេស​ប្រព័ន្ធ​ទឹកនោម​ ចាប់​ពី​អាយុ​៤៥​-៥០​ឆ្នាំឡើង​ទៅ​ តម្រង​នោម​ចាប់​​ប្តូរ​ផ្លាស់ និង​មាន​និន្នាការ​ផលិត​ទឹក​នោម​ច្រើន​នៅពេល​យប់ ជាង​នៅ​ពេល​ថ្ងៃ។ ចូល​ដល់​វ័យ​នេះ មនុស្សប្រុស​ក៏​ដូច​មនុស្ស​ស្រី​ ច្រើន​តែ​ជួបអាការៈ​នោម​ញយ​​ដូចគ្នា តែ​បុរស​ចំណាស់​ច្រើន​មាន​បញ្ហា​ខ្លាំង​ជាង។

សម្រាប់​មនុស្ស​ប្រុស ប្រូស្តាត​ដែល​​​​រីក​ធំ​ទៅ​តាម​ អាយុ អាច​នឹង​ទៅ​រារាំង​មិន​ឱ្យ​ប្លោក​នោម​ធាក់​បញ្ចេញ​ទឹកនោមឱ្យ​​អស់​ពី​ប្លោក ទើប​ធ្វើ​ឱ្យ​ពួកគាត់​ត្រូវ​ឈឺ​នោម​ញយ​និង​នោម​មិន​អស់​នៅ​ពេល​យប់។ គេ​សង្កេត​ឃើញ​ថា ពាក់កណ្តាល​នៃ​បុរស​ចំណាស់​ចាប់​ពីអាយុ​៧០​ឆ្នាំ​ឡើង​ទៅ មាន​ជំងឺ​នោម​ញយ​ពេល​យប់។ ចំណែក​ស្ត្រី​វិញ នោម​ញយ​ច្រើន​បណ្តាលម​កពីមូលហេតុ​ច្រើន ដូច​ជា​ការ​ចុះ​ទន់​ខ្សោយ​នៃ​ជាលិកា​ទ្រទ្រង់តំបន់​​ត្រគាកក្រោយ​ការ​សម្រាល​កូន​ និងការ​ចុះ​ថយ​នៃ​បរិមាណ​អរមូន​Œstrogène ក្រោយ​អស់​រដូវ។ ​ការ​នោម​ញយក៏​អាច​​​បណ្តាល​មក​ពី​ផ្លោក​នោម​សកម្មជ្រុល មាន​ន័យ​ថា ផ្លោក​នោម​កន្ទ្រាក់​ ដោយ​គ្មាន​ការ​បញ្ជា​ ដោយ​មូលហេតុ​ច្រើន ជួន​ដោយ​បញ្ហា​ប្រព័ន្ធ​ប្រសាទ ជួន​ដោយ​បញ្ហា​នៅ​នឹង​ប្លោក​នោម។

​សារ​ដ៏​សំខាន់​បំផុត​ដែល​ត្រូវ​ចងចាំ​ទុក​នោះ​គឺ​ ប្រសិន​បើ​អ្នក​នោម​ញយ​ក្នុង​ពេល​យប់ ដោយ​បញ្ចេញ​ទឹក​នោម​ក្នុង​បរិមាណ​តិច​ ដូច​នោម​មិន​អស់ ទើប​ជា​ករណី​មិន​ធម្មតា និង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ។ ផ្ទុយ​ទៅ​វិញ​ បើ​អ្នកមាន​ទម្លាប់​ថ្មី ​ងើប​នោម​ញយ​​ព្រោះ​ប្លោកនោម​ពេញ​ខ្លាំង​ ហើយ​អ្នក​បញ្ចេញ​ទឹក​នោម​ច្រើន  សូម​សាកល្បង​ប្តូរ​ផ្លាស់​ទម្លាប់​រស់​នៅ​ និង​របប​អាហារ​ ដោយ​ត្រូវ​បរិភោគ​ទឹក​តិច​ ចាប់​ពី​រសៀល​ទៅ​ និងឆាប់​​ទទួល​ទាន​អាហារ​ល្ងាច​។ ​ចៀសវាងមិន​​ពិសារ​ភេសជ្ជៈ​ដែល​មាននាំ​ឱ្យ​នោមច្រើន ដូច​ជា​តែ កាហ្វេ និងគ្រឿង​ស្រវឹង (ស្រា​ ប៊ីយ៉ែរ អាល់កុល) អាច​ជួយ​កាត់​បន្ថយ​ការ​ងើប​នោម​យប់​បាន៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

San Sochea Official by San Sochea

San Sochea Official

1 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024年度英文爆火流行音乐51首︱热门歌曲推荐 by 1号风尘子

2024年度英文爆火流行音乐51首︱热门歌曲推荐

4 Listeners