Sign up to save your podcasts
Or
ស្បែកភ្លឺថ្លា សក់លោង លើកកម្លាំង ក្រពះកិនស្រួល ... នេះជាប្រសិទ្ធភាពនៃផលិតផលអាហារបំប៉នដែលគេបានឃោសនា និងសន្យា។ ប៉ុន្តែតើអាហារបំប៉នជាអ្វី ? អាហារបំប៉នមានហានិភ័យប៉ះពាល់ដល់សុខភាពយ៉ាងណា? តើគួរទទួលអាហារបំប៉នបែបណា និងនៅពេលណា?
ស្បែកអាប់ សក់ស្ងួតជ្រុះគ្មានពន្លឺ ក្រចកបាក់ អស់កម្លាំង ពិបាកដំណេក គេងមិនលក់ ឆេវឆាវ ក្រពះមិនសូវរំលាយអាហារ ធាត់ ... គេគួរតែប្រយុទ្ធប្រឆាំងនឹងអាការៈមិនល្អទាំងអស់នេះ ហើយបើអាចត្រូវតែកម្ចាត់វាចេញតែម្តង ដោយវិធីផ្សេងៗ ដូចជា វិធីកម្ចាត់ជាតិពុល វិធីបញ្ចុះទម្ងន់ វិធីភ្ញោចប្រព័ន្ធការពារខ្លួន វិធីបង្កើនភាពមាំមួន សម្រាលអារម្មណ៍ រក្សាសម្រស់ឱ្យនៅក្មេងជាងវ័យ ... បញ្ហាទាំងនេះហាក់ដូចជាគ្មានចែងចេញពីក្បួនវេជ្ជសាស្ត្រទេ។ ឯដំណោះស្រាយវិញ ក៏ហាក់គ្មានលក្ខណៈបែបវិទ្យាសាស្ត្រឱសថសាស្ត្រដែរ និងមិនចាំបាច់ចាំទៅរកទិញនៅតាមឱសថស្ថានឡើយ តែនេះជាបញ្ហាសុខភាពពិតៗ។ ហេតុអ្វីមិនទៅពិគ្រោះយោបល់ និងសុំការព្យាបាលពីគ្រូពេទ្យជំនាញ បែរជាគិតដោយងាយៗត្រឹមទៅរកផលិតផលបំប៉នទៅវិញ?!
នៅប្រទេសបារាំងក៏ដូចជានៅក្នុងប្រទេសកម្ពុជា ផលិតផលអាហារបំប៉ន កំពុងពេញនិយមកាន់តែខ្លាំងឡើងៗ។ ដើម្បីបញ្ចុះទម្ងន់ ដើម្បីកាត់ស្ត្រេស ដើម្បីភាពរឹងមាំនៃសរីរាង្គកាយ ឬដើម្បីបង្កើនសមត្ថភាពកីឡាទេ ពលរដ្ឋទូទៅមិនខ្លាចនឹងចំណាយថវិកាស្វែងរកទិញផលិតផលអាហារបំប៉នដែលមានធ្វើចរាចរណ៍លើទីផ្សារកាន់តែច្រើនឡើងៗ ក្នុងគ្រប់ទម្រង់។ មិនដូចការគិត អាហារបំប៉នមិនមែនជាផលិតផលគ្មានហានិភ័យទេ ក្នុងករណីខ្លះអ្នកទទួលទានផលិតផលអាហារបំប៉នអាចប្រឈមនឹងគ្រោះដល់សុខភាព។
តើផលិតផលអាហារបំប៉នជាអ្វី?
តាមនិយមន័យ ផលិតផលអាហារបំប៉ន ជាកំហាប់សារធាតុចិញ្ចឹម រុក្ខជាតិ ឬសារធាតុផ្សេងៗទៀត ដែលផ្សំឡើងសម្រាប់បំពេញបន្ថែមពីលើរបបអាហារធម្មតាប្រចាំថ្ងៃ និងដែលអាចផ្តល់អត្ថប្រយោជន៍ផ្នែកអាហារូបត្ថម្ភផង និងផ្នែកសរីរវិទ្យាផងឬទាំងពីររួមគ្នាតែម្តងផង។
មានទម្រង់ជា ថ្នាំគ្រាប់សម្រាប់លេប គ្រាប់បៀម ថ្នាំម្សៅ ថ្នាំទឹក(អំពូល) ថ្នាំបណ្តក់ ...ផលិតផលអាហារបំប៉នមានច្រើនយ៉ាង ខ្លះជាបណ្តុំរុក្ខជាតិ ខ្លះវីតាមីន និងខ្លះជាតិរ៉ែ ឬខ្លះ ជាកំហាប់សារធាតុចិញ្ចឹម មេឡាតូនីន ឬគ្លុយកូសាមីន... រួចអាចមានបន្ថែមក្លិន បន្ថែមរសជាតិទៀត ប៉ុន្តែនៅក្នុងសមាសធាតុផ្សំគ្មានសោះសារធាតុសកម្មប្រើក្នុងការផលិតឱសថ។
កម្មវត្ថុចម្បងនៃអាហារបំប៉ន គឺជាផលិតផលដែលចូលរួមចំណែកជួយបង្កើនកំរិតសារធាតុចិញ្ចឹមដល់សរីរាង្គឱ្យប្រសើរឡើង និងជួយសម្រកទម្ងន់ ទប់ស្កាត់ភាពត្រជាក់ ជួយខាងរំលាយអាហារ ជួយបំប៉នសុខភាពសក់ក្បាល ជួយកាត់បន្ថយការធ្វើទុក្ខពេលពរពោះឬពេលស្ត្រីដល់ពេលអស់រដូវ ។ល។ និង។ល។
ប៉ុន្តែផលិតផលអាហារបំប៉នមិនមែនជាថ្នាំ (ឱសថ)ទេ និងគ្មានសកម្មភាព-ប្រសិទ្ធភាពផ្នែកការពារ-ព្យាបាលជំងឺឡើយ ហើយមិនត្រូវយកអាហារបំប៉នជំនួសការព្យាបាលណាមួយទេ។
ខុសពីឱសថ ផលិតផលអាហារបំប៉នអាចធ្វើចរាចរណ៍លើទីផ្សារដោយមិនចាំបាច់រង់ចាំទទួលការអនុញ្ញាតពីភ្នាក់ងារសុវត្ថិភាពឱសថជាតិទេ តែត្រូវប្រកាសជូនដំណឹងទៅភ្នាក់ងារទទួលបន្ទុកគ្រប់គ្រងគ្រឿងឧបភោគបរិភោគដែលមានភារៈត្រួតពិនិត្យនិងវិភាគមើលសមាសធាតុផ្សំនៃផលិតផល ដូចប្រភេទអាហារផ្សេងៗទៀតដែរ។ អឺរ៉ុបនិងប្រទេសជាសមាជិកសហភាពអឺរ៉ុប មានចំណាត់ការច្រើន និងវិធានច្បាប់ច្បាស់លាស់ កំណត់អំពីគ្រឿងផ្សំដែលត្រូវប្រើក្នុងផលិតផលអាហារបំប៉ន ព្រមទាំងកំរិតបរិមាណ(ដូស)វីតាមីននិងសារធាតុរ៉ែដែលត្រូវប្រើក្នុងមួយថ្ងៃៗផង។
នៅប្រទេសបារាំង ផលិតផលអាហារបំប៉នមានដាក់លក់ជាចម្បងតែតាមឱសថស្ថានប៉ុណ្ណោះ ប៉ុន្តែតាំងពីឆ្នាំ២០១៥មក ការលក់ផលិតផលអាហារបំប៉នសម្រាប់មនុស្សធំ បានរីកដុះដាលយ៉ាងលឿនតាមប្រព័ន្ធអ៊ីនធ័រនែត ហើយដែលផលិតផលខ្លះគ្មានប្រភពច្បាស់លាស់ និងមិនគោរពតាមបទដ្ឋានសុវត្ថិភាពជាធរមានទេ។
តើយើងចាំបាច់ត្រូវតែប្រើផលិតផលអាហារបំប៉នឬ?
បច្ចុប្បន្ន ឱនភាពនៃសារធាតុចិញ្ចឹមនិងកង្វះសារធាតុចិញ្ចឹមជាករណីកម្រណាស់ ក្នុងស្រទាប់ប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែកង្វះអាហារូបត្ថម្ភ និងសារធាតុចិញ្ចឹម អាចកើតមានជាពិសេសចំពោះតែក្រុមពលរដ្ឋដែលត្រូវការសារធាតុចិញ្ចឹមខ្លាំង ដូចជាស្ត្រីមានផ្ទៃពោះ កុមារ និងមនុស្សចាស់ជរា។ របបអាហារខ្លះអាចនាំឱ្យចុះថយឬលុបសារធាតុចិញ្ចឹមខ្លះតែម្តង មានជាអាទិ៍របបអាហារហូបតែបន្លែផ្លែឈើសុទ្ធvegetalien។ ការមិនទទួលទានជាតិសាច់សោះ អាចនាំឱ្យខ្វះវីតាមីនB12ដែលមានតែនៅក្នុងម្ហូបអាហារមានជាតិសាច់សត្វ។
បើយោលទៅលើនិយមន័យ ការស្វែងរកផលិតផលអាហារបំប៉នមកប្រើប្រាស់ ដែលត្រឹមត្រូវនិងសមហេតុផល គឺនៅពេលណាសេចក្តីត្រូវការផ្នែកសារធាតុចិញ្ចឹមរបស់សរីរាង្គមិនអាចបំពេញបានតាមរយៈការទទួលទានចំណីអាហារប្រចាំថ្ងៃ។
ក្នុងន័យនេះ គេត្រូវវែករកជាបឋមថាតើសេចក្តីត្រូវការណាដែលអាចបំពេញបាន។ ក្នុងករណីភាគច្រើន គេអាចកំណត់បានយ៉ាងងាយថាជននោះមានរបបអាហារគ្មានលំនឹង។ ឧទាហរណ៍ អ្នកមិនដែលទទួលទានបន្លែផ្លែឈើ និងគ្រឿងសមុទ្ទសោះ ច្បាស់ជាគ្មានលំនឹងរបបអាហារ និងមិនបំពេញសេចក្តីត្រូវការរបស់សរីរាង្គកាយបានទេ។ អ្នកខ្លះទៀត របបអាហារគ្មានលំនឹងដោយហេតុតែជំងឺ ឬដោយហេតុអាល់ឡែកហ្ស៊ី ឬតំណម ... ក្នុងករណីនេះ ដើម្បីផ្តល់លំនឹងដល់របបអាហារ ចាំបាច់ត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញផ្នែកអាហាររូបត្ថម្ភ។ ហើយបើនៅតែគ្មានលទ្ធភាពតម្រែតម្រង់របបអាហារឱ្យមានលំនឹងតាមរយៈការទទួលទានជាធម្មតាទេ ទើបគួរស្វែងរកផលិតផលអាហារបំប៉នមកប្រើប្រាស់។ ផលិតផលអាហារបំប៉នក្លាយជាអាហារចាំបាច់ ជួយសម្រួលការព្យាបាលវេជ្ជសាស្ត្រ។
ជាទូទៅសរីរាង្គកាយត្រូវប្រឈមនឹងគ្រោះមានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ប្រសិនយើងមិនបរិភោគអាហារចម្រុះឱ្យបានគ្រប់មុខ បន្លែផ្លែឈើត្រីសាច់ទេ។ ប៉ុន្តែជាញឹកញយ គេសង្កេតឃើញមានការប្រើប្រាស់ផលិតផលអាហារបំប៉នបញ្ច្រាសទិសទៅវិញ។ អ្នកប្រើប្រាស់ ច្រើនតែលង់ជឿតាមការផ្សាយពាណិជ្ជកម្មរបស់អ្នកលក់ថាផលិតផលអាហារបំប៉ននេះ ឬនោះនាំឱ្យមានសុខភាពល្អប្រសើរ មានអានុភាពជាងមុន ឬនាំមកនូវសុខុមាលភាព សុខចិត្តទៅទទួលទានផលិតផលអាហារបំប៉ន ដែលមានសារធាតុផ្សំបំប្លែងឆ្ងាយពីចំណីអាហារធម្មតាប្រចាំថ្ងៃ។
ផលិតផលអាហារបំប៉នមានហានិភ័យសុខភាពយ៉ាងណា?
ដូច្នេះ ការទទួលទានផលិតផលអាហារបំប៉ន ប្រាកដជាអាចនាំហានិភ័យ ប៉ះពាល់ដល់សុខភាពជាយថាហេតុណាមួយ ជាពិសេសប្រសិនបើអាហារបំប៉ននោះមានធាតុផ្សំជាបង្គុំវីតាមីន និងរ៉ែ។ នៅពេលយកផលិតផលបំប៉ន មកធ្វើជាអាហារប្រចាំថ្ងៃ នោះវាងាយនឹងបង្កឱ្យមានហានិភ័យញ៉ាំហួសកំរិតសុវត្ថិភាពសុខភាពណាស់។
មុននឹងសម្រេចចិត្តប្រើផលិតផលអាហារបំប៉ន គួរតែចោទសួរខ្លួនឯងជាមុនសិនថា “តើអ្នកពិតជាត្រូវការអាហារបំប៉នមែនឬ?”។ តាមរយៈការផ្តល់ចម្លើយ អ្នកនឹងពិចារណាឃើញអំពីមូលហេតុដែលជំរុញឱ្យអ្នកចង់ប្រើផលិតផលអាហារបំប៉នហើយ៖ មកពីគ្មានរបបអាហារ ត្រឹមត្រូវ ឬមកពីគ្មានអនាម័យក្នុងការរស់នៅ? ជាឧទាហរណ៍ អាការៈនឿយហត់អស់កម្លាំង អាចបណ្តាលមកពីមូលហេតុច្រើន ៖ ធ្វើការហួសកម្លាំង គេងមិនគ្រប់ គេងមិនលក់ បាក់ទឹកចិត្ត មានបញ្ហាក្រពេញទីរ៉ូអ៊ីត លេបថ្នាំរំងាប់អារម្មណ៍ ... ឬក៏មកពីទទួលទានអាហារមិនត្រឹមត្រូវ។ មុននឹងហក់ទៅទិញផលិតផលអាហារបំប៉នមកប្រើ សូមចោទសួរអំពីបរិបទនៃអាការៈនឿយហត់ទាំងអស់នេះសិន។ បន្ទាប់មកការស្វែងរកដំណោះស្រាយដ៏ប្រសើរនិងលឿនបំផុត គឺការជួបពិគ្រោះជាមួយគ្រូពេទ្យ។ សូមអញ្ជើញទៅសួរយោបល់អ្នកជំនាញជាមុនសិន កុំព្យាបាលដោយខ្លួនឯង ដែលអាចធ្វើឱ្យខាត និងហួសពេលវេលា ប្រសិនបើអ្នកមានជំងឺកាចលាក់ក្នុងខ្លួន។
ម្យ៉ាងវិញទៀត មុននឹងសម្រេចប្រើផលិតផលអាហារបំប៉នណាមួយ សូមពិចារណាអំពីគុណភាព ប្រភពនៃផលិតផលនោះថាពិតជាអាចទុកចិត្តបានកំរិតណា។ បើចង់និងទុកចិត្តហើយ សូមសាកល្បងប្រើក្នុងរយៈពេលខ្លី កុំប្រើផលិតផលដដែលយូរពេក និងច្រើនមុខចូលគ្នា។ គោរពលក្ខខណ្ឌនិងដូសដែលត្រូវប្រើ។ សូមប្រយ័ត្ន នៅពេលប្រើផលិតផលដែលគេអួតថាមានប្រសិទ្ធភាពខ្ពស់ និងសូមជ្រើសរើសប្រើតែផលិតផលណាដែលបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ គួរឱ្យទុកចិត្ត។ ផលិតផលអាហារបំប៉នលក់តាមបណ្តាញអ៊ីនធ័រនែតអាចមានផ្ទុកសារធាតុហាមឃាត់ដោយច្បាប់សុវត្ថិភាពចំណីអាហារក្នុងស្រុក៕

14 Listeners
106 Listeners
3 Listeners
9 Listeners
1 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
0 Listeners
0 Listeners
11 Listeners
1 Listeners
0 Listeners
1 Listeners
30 Listeners