ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិកក្រោម​អំណាច​​លោ​កដូណាល់​ត្រាំ នឹងមាន​ទំនាក់ទំនង​ល្អ​​ទៀតជាមួយ​​ឥណ្ឌា​?


Listen Later

ការ​ជាប់​ឆ្នោតក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ជា​ថ្មី​របស់​លោក​ដូណាល់ត្រាំ បាន​ធ្វើ​ឱ្យ​នឹក​ឃើញ​ភ្លាម​មួយ​រំពេច​អំពី​នយោបាយ​ដំឡើង​ពន្ធ​ និង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ ចុះ​ជាមួយ​ឥណ្ឌា​ ដែល​ជា​ប្រទេស​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​គេ​នៅលើ​ពិភពលោក​វិញ​ តើ​លោក​ដូណាល់​ត្រាំ​គិត​យ៉ាងណាដែរ? លោក​ដូណាល់​ត្រាំ​ និង​លោកនាយករដ្ឋមន្ត្រី​​ ណារិនដ្រា ម៉ូឌី​ ស៊ីចង្វាក់​គ្នា​ខ្លាំង​ណាស់។ ក្នុង​នាម​ជា​មិត្ត​ ​ទំនាក់ទំនង​អាមេរិក-ឥណ្ឌា​ច្បាស់​ជា​រលូន​ខ្លាំង​ ប៉ុន្តែ​ប្រធានបទ​ខ្វែង​ក៏​មាន​ច្រើនដែរ។ តើ​ជា​អ្វី​ខ្លះ​ទៅ?

សំណុំ​រឿង​ខ្វែង​គ្នាដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគីអាមេរិក-​ឥណ្ឌា​​មាន ​មាន​​មិន​ខ្វះទេ គឺរាប់​តាំងពី​ពាណិជ្ជកម្មនិង​ការ​ដំឡើង​ពន្ធគយ ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ឬ​អន្តោប្រវេសន៍។

ជា​ទូទៅ ប្រធានាធិបតី​អាមេរិកភាគ​ច្រើន រាប់​ទាំង​លោក​ដូណាល់ ត្រាំផង តែង​បាន​បង្ហាញ​ឆន្ទៈ​ស្ថាបនា​ទំនាក់ទំនង​ដ៏​រឹង​មាំ​បំផុត​មួយ​ជាមួយ​ឥណ្ឌា។ ​សង្ឃឹម​ថា​ឆន្ទៈបែប​​នេះ​នឹង​បន្ត​ដុះ​ដាល​រហូត​ទៅ​ នៅក្នុង​អាណត្តិ​ថ្មី​​របស់លោក​ដូណាល់ត្រាំ​។ នេះ​ជា​ក្តី​សង្ឃឹម​របស់​អ្នក​វិភាគ​ Ashok Malik នៅ​មជ្ឈមណ្ឌល​វិភាគ​Asia Group​។ មាត់​ឆៅ ពិបាក​ស្មាន​ លោក​​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​ថ្មី​បាន​បង្កើន​ភាព​សង្ស័យ​​និង​មន្ទិល​កាន់​ច្រើន​ឡើងៗ  តែ​គ្រប់​អ្នក​វិភាគ​នៅ​តែ​ជឿ​ថា មិន​ដល់​ថ្នាក់​គំរាម​កំហែង​ដល់​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក​ឥណ្ឌា​ទេ។

នៅ​ក្នុង​អាណត្តិ​ជា​ប្រធានាធិបតី​អាមេរិក​លើក​ដំបូង ពី​ឆ្នាំ​២០១៧-២០២១ លោក​ដូណាល់​ត្រាំ និង​ ​លោកនាយករដ្ឋមន្ត្រី​ឥណ្ឌា​ណារិនដ្រា ម៉ូឌី លើក​សរសើរ​គ្នា​ជា​សាធារណៈ និងល្អូកល្អើននឹង​គ្នា​​ខ្លាំងណាស់។ អាណត្តិ​ថ្មី​ ក៏ត្រូវ​​មាន​ទិដ្ឋភាព​ដូច​គ្នា​។ លោក​ម៉ូឌី​ អស្ចារ្យ ! នេះ​ជា​ប្រសាសន៍​របស់​លោក​ដូណាល់ត្រាំ ក្នុង​ពេល​ឃោសនា​បោះឆ្នោត​។ ជា​ចម្លើយ​តប​មក​វិញ ​លោក​​នាយករដ្ឋមន្ត្រី​ណារិនដ្រា​ ម៉ូឌី ក៏​បាន​​ថ្លែង​​សរសើរ​និង​អបអរ​ជ័យ​ជំនះ​របស់មិត្ត​សម្លាញ់​​លោក​ត្រាំ យ៉ាង​លឿន​រហ័ស​ដែរ ក្នុង​ចង្កោម​អ្នក​ជូន​ពរ​ដំបូង​គេបង្អស់ផង។

នេះ​ជា​ការធម្មតា​ទេ។ សម្រាប់​អ្នក​ជំនាញផ្នែក​​ទំនាក់ទំនង​អន្តរជាតិ លោក​ណារិនដ្រា​ ម៉ូឌី គឺ​ជា​ប្រមុខ​ដឹកនាំ​ខ្លាំង​​គួរ​ជា​ទី​ពេញ​របស់​លោក​ត្រាំ ព្រោះ​បើ​​​ផ្តល់​ទំនុក​ចិត្តលើ​បុគ្គល​ដូច​រូបប្រធានាធិបតី​​រុស្ស៊ី​​លោក​ពូទីន ឬប្រធានាធិបតី​ចិន​​លោក​ស៊ីជីនពីង​​ លោកត្រាំ​ពិត​​ជា​ពិបាកធ្វើ​ណាស់។ ​គាំទ្រ​លោក​ម៉ូឌី គ្មាន​រង​ការ​រិះគន់​ហើយ​ត្រូវ​តាម​លក្ខណៈ​នយោបាយ​ទៀត។ ប៉ុន្តែតើ​មិត្តភាព ​របស់​បុរស​ទាំងពីរ​អាច​ដ៏​ល្អូកល្អើន​ដល់​កំរិត​ណា​នៅ​ពេល​និយាយដល់​ផលប្រយោជន៍​ជាតិរៀងៗ​ខ្លួន​នោះ? នេះ​ហើយ​ជា​បញ្ហា។

ក្នុង​អំឡុង​ពេល​ឃោសនា​ ​ខួរក្បាល​លោក​ដូណាល់ត្រាំ ដោត​ជាប់​ទៅ​ដោយ​គំនិត​ដំឡើងពន្ធ​គយ និង​ការ​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​ដៅ​ជា​ពិសេស​ទៅ​លើ​ចិន។ ប៉ុន្តែស្តេច​យក​ពន្ធគយ​ត្រាំ ក៏​បាន​សន្យា​ដែរ​ថា​នឹងការពារ​សេដ្ឋកិច្ច​អាមេរិក ដោយ​ដំឡើង​ពន្ធ​ខ្លាំង​ និង​ជា​លក្ខណៈទូទៅ មាន​ន័យ​ថា​សម្រាប់​គ្រប់​ផលិតផល​នាំ​ចូល​​ទាំងអស់។ ពោល​គឺ​ត្រូវ​ប៉ះពាល់​ដល់​ឥណ្ឌា​ដែរ។ ជញ្ជីង​ពាណិជ្ជកម្ម​អាមេរិក​ឥណ្ឌា​លម្អៀង​ខ្លាំង​មក​ខាងឥណ្ឌា​ណាស់ ដោយ​មាន​សល់ផល​ពាណិជ្ជកម្ម​ដល់​ទៅ​៣០ពាន់លាន​ដុល្លារ​ឯណោះ។ រាប់​ទសវត្សរ៍​មក​នេះ អាមេរិក​ស្វែង​រករបស់​​​ថោក​ផលិត​នៅទីផ្សេង ចុះ​​បើ​ការ​​ផលិត​ត្រលប់​មក​​ទឹក​ដី​អាមេរិក​វិញ តើ​ប្រទេស​មាន​សលផល​ពាណិជ្ជកម្ម​ជាមួយ​អាមេរិកដូច​យ៉ាង​ឥណ្ឌា​នឹងក្លាយ​ទៅជា​យ៉ាងណា​ទៅវិញ?!

ឥណ្ឌា​បាន​ក្លាយ​ជា​សរសរ​ទ្រូង​ដ៏​រឹង​មាំ​មួយ​នៃ​សម្ព័ន្ធ​ចតុ​ប្រទេស Quad គឺ​អាមេរិក អូស្ត្រាលី ជប៉ុន និង​ឥណ្ឌា​នេះ​ឯង ដើម្បី​ខ្ទប់​​ឥទ្ធិពល​របស់​ចិន​នៅ​អាស៊ី ប៉ុន្តែជាមួយ​នយោបាយ​ការពារ​ប្រយោជន៍​អាមេរិក​មុន​គេ ក្រោម​ពាក្យ​ស្លោក​ “America first” ចេញពី​បបូរ​មាត់​លោក​ត្រាំ​អត់​ដាច់​ និង​ចរិត​ប្តូរផ្លាស់​ពិបាក​ស្មាន​របស់​លោក​ត្រាំ អាច​ធ្វើ​ឱ្យ​សម្ព័ន្ធ​ចតុភាគី​រង្គោះរង្គើ​បាន។ ពី​មុន​មក​លោក​ត្រាំ​បាន​ធ្វើ​ច្រើន​នូវ​អ្វី​ដែល​សម្រួល​ដល់​ប្រយោជន៍​របស់​ឥណ្ឌាមែន តែ​ជាមួយគំនិត​មិន​ខ្វល់នឹង​ពិភពលោកតាម​បែប​​​យុទ្ធសាស្ត្រ​ គិត​តែ​រឿង​ពាណិជ្ជកម្ម​ចំណេញ​ចំណូល ទើប​​អ្នក​វិភាគយល់​ថា​ ​ អ្វីៗ​អាច​ស្មុគស្មាញ​និង​មិន​ប្រាកដ​ប្រជា​ខ្លាំង។ នៅក្នុង​សំណុំ​រឿង​ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​រុស្ស៊ី​ក៏​ដូច​គ្នា​។ ​រុស្ស៊ីជា​សម្ព័ន្ធមិត្ត​តាំងពី​យូរ​យារ​មក​ហើយ​ និងជា​អ្នក​ផ្គត់​ផ្គង់​​អាវុធ​ដ៏​ចម្បង​របស់ឥណ្ឌា។ តើ​លោក​ដូណាល់​ត្រាំនឹង​សម្រេច​យ៉ាងណា? ក្នុង​អាណត្តិលើក​ទីមួយ លោក​ត្រាំ​បាន​គំរាម​ដាក់ទណ្ឌកម្ម​ឥណ្ឌា​ដែល​បាន​ទិញ​មីស៊ីល​S400របស់​រុស្ស៊ី។​ តែពេល​​លោក​ចូបៃដិន​ មក​ដល់​សេតវិមាន ប្រធានាធិបតី​ផុត​អាណត្តិ​រូប​នេះ បាន​ទុកដាក់​រឿងនេះ​ដោយ​ឡែក​សិន ព្រោះ​ចង់​ផ្តល់​អាទិភាព​​ដល់​ទំនាក់​ទំនង​​ជា​យុទ្ធសាស្ត្រ​រវាងអាមេរិក​និង​ឥណ្ឌា​។ ឥលូវ​លោក​ត្រាំ​ត្រលប់​មក​វិញ តើ​លោក​នឹង​គិត​អំពី​ភាព​ឡូហ្ស៊ិក​និង​យុទ្ធសាស្ត្រ​នេះ​ទៀត​ទេ?

លោក​ត្រាំ​​វិល​មក​កាន់​សេតវិមាន​ជាថ្មី​ បញ្ហា​អន្តោប្រវេសន៍​ក៏​វិល​មក​ជា​បច្ចុប្បន្នភាព​​ដ៏ក្តៅគគុកវិញ​ដែរ។ ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​រូប​នេះ បានប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ខុស​ច្បាប់​ និង​មិន​បណ្តោយ​ឱ្យ​អាមេរិក​ក្លាយ​ជាឋានសួគ៌​​អន្តោប្រវេសន៍​ទេ។ នយោបាយ​អន្តោប្រវេសន៍​តឹង​តែង​ពេក អាច​ក្លាយ​ជា​បញ្ហា​​សម្រាប់ទំនាក់ទំនង​ជាមួយ​ឥណ្ឌា។ ថ្វីបើ​ឥណ្ឌា​មិនដែលលើក​ទឹក​ចិត្ត មិន​ដែល​ជំរុញ​ និង​គ្មាន​បំណង​បង្កើត​អន្តោប្រវេសន៍​ខុស​ច្បាប់​មែន តែ​ឥណ្ឌា​ជា​ប្រទេស​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង​គេ​បំផុត​នៅលើ​ពិភពលោក និង​មាន​ពលរដ្ឋ​ជា​ជនអន្តោប្រវេសន៍ ខុស​ច្បាប់ និង​ស្រប​ច្បាប់​ យ៉ាង​ច្រើន​នៅ​សហរដ្ឋ​អាមេរិក។ គេ​ពុំ​សូវ​ឮ​និយាយ​អំពីអន្តោប្រវេសន៍​ឥណ្ឌា​នៅ​អាមេរិក​មែន តែនៅ​ឆ្នាំ​២០២១ ​ជន​អន្តោប្រវេសន៍​នៅ​អាមេរិក ដើម​កំណើត​​ឥណ្ឌា មាន​ចំនួន​ច្រើន​ខ្លាំង ក្នុង​​​ចំណាត់​​ថ្នាក់​លេខ​បី បន្ទាប់​ពី​ម៉ិចស៊ិក​និង​សាល់វ៉ាដរ។ ដូច្នេះ​​បើ​មាន​ករណី​បណ្តេញ​ចេញ ឬ​ចាប់​ឃាត់​ខ្លួន​អន្តោប្រវេសន៍​ជាតិ​ឥណ្ឌា នោះ​ពិត​ជា​បង្ក​ឱ្យ​មានរូបភាព​មិន​ល្អ​សម្រាប់​ទំនាក់ទំនង​ឥណ្ឌាអាមេរិក៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

音乐季节:怀旧金曲 好声音陪你听 by 熊猫大湿

音乐季节:怀旧金曲 好声音陪你听

44 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners