ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ចេញដំណើរ ទៅធ្វើទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោន។ នៅសេតវិមាន នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ លោកអូឡាហ្វ ស្ហុល៍ ត្រូវជួបពិភាក្សាមួយទល់មួយ ជាមួយ ប្រធានាធិបតីអាមេរិក លោកចូ បៃដិន។ សង្រ្គាមអ៊ុយក្រែន ទំនាក់ទំនង សហប្រតិបត្តិការរវាងអាមេរិក ជាមួយអាល្លឺម៉ង់ ក៏ដូចជាសហភាពអឺរ៉ុប ស្ថិតក្នុងរបៀបវារៈនៃជំនួបកំពូលទ្វេភាគីអាមេរិក អាល្លឺម៉ង់។ នៅមួយថ្ងៃមុនធ្វើទស្សនកិច្ចនៅវ៉ាស៊ីនតោន ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ជាក់ពីជំហរគាំទ្រយោធារបស់អាល្លឺម៉ង់ សម្រាប់ជួយអ៊ុយក្រែន ប៉ុន្តែ ជាមួយគ្នានោះ លោកបានអំពាវនាវកុំឲ្យចិន ផ្តល់អាវុធទៅរុស្ស៊ី។