នៅព្រឹកព្រលឹមថ្ងៃសុក្រទី៧មេសា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសទៅលើគោលដៅពីរ ក្នុងពេលតែមួយ នោះគឺទឹកដីភាគខាងត្បូងលីបង់ និងតំបន់ហ្កាហ្សា ដើម្បីសងសឹកទៅនឹងការបាញ់គ្រាប់រ៉ុកក្កែត ចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍។ សម្រាប់កងទ័ពអ៊ីស្រាអែល យន្តហោះចម្បាំងអ៊ីស្រាអែល នៅព្រឹកថ្ងៃសុក្រនេះ បើកការវាយប្រហារទៅលើតំបន់ចំនួន ៣ ក្នុងទឹកដីលីបង់ ដែលអ៊ីស្រាអែល ជឿថា ជាកន្លែងដែលជនប៉ាឡេស្ទីនបាញ់គ្រាប់រ៉ុកក្កែត គំរាមកំហែងសន្តិសុខអ៊ីស្រាអែល។ មិនទាន់ចុះកិច្ចព្រមព្រៀងសន្តិភាពនឹងគ្នា អ៊ីស្រាអែល និងលីបង់ស្ថិតនៅក្នុងស្ថានភាពសង្រ្គាមជាប់ជានិច្ច។ តើការវាយប្រហាររបស់អ៊ីស្រាអែលចូលក្នុងទឹកដីលីបង់ នឹងអាចរាលដាល ផ្ទុះឆេះក្លាយទៅជាភ្លើងសង្រ្គាម នៅតំបន់ដើមបូព៌ាដែរឬទេ?