អ៊ីស្រាអែលបានបើកប្រតិបត្តិការវាយប្រហារលើតំបន់ហ្កាហ្សា នៅរសៀលថ្ងៃសុក្រទី ៥ សីហា បណ្តាលឱ្យស្លាប់ជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៥នាក់ ក្នុងនោះម្នាក់ជាកុមារអាយុ៥ឆ្នាំ និងជារបួសជិត៨០នាក់។ នៅថ្ងៃសៅរ៍នេះ អ៊ីស្រាអែលបានបន្តផ្លោងវាយប្រហារលើពួកជីហាតអ៊ីស្លាម នៅហ្កាហ្សា និងបន្តចាប់ខ្លួនសមាជិកអង្គការជីហាតអ៊ីស្លាមនេះនៅតំបន់ស៊ីហ្សកដានី ជាច្រើននាក់ទៀត។ ជាចម្លើយតបក្រុមយោធាជីហាតអ៊ីស្លាមនៅតំបន់ហ្កាហ្សា បានបាញ់រុកកែតតបតវិញយ៉ាងសន្ធាប់ដែរមកលើទឹកដីអ៊ីស្រាអែល។ នេះជាអំពើហិង្សាថ្មីដ៏អាក្រក់បំផុតគិតចាប់ពីសង្គ្រាមវាយប្រហារគ្នាមួយប្រាវ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនកាលពីខែឧសភាឆ្នាំ២០២១មក។