ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអ៊ែលសំរុក​បាញ់​ប្លោងគ្រាប់ ត្រៀម​ចូលហ្កាហ្សា ខណៈជំនួបកំពូលនៅអេហ្ស៊ីប​អំពាវនាវឲ្យឈប់ប្រយុទ្ធ


Listen Later

នៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី​២២តុលា កងទ័ពអ៊ីស្រាអែល បានសំរុក​បាញ់ប្លោងគ្រាប់​យ៉ាងច្រើន ទៅលើតំបន់​ហ្កាហ្សាដើម្បីកាត់ផ្តាច់ផ្លូវ និង​បង្កការលំបាក​ដល់ក្រុមហាម៉ាស។ ជាប្រតិបត្តិការ​ដែល​តាមការសង្ស័យ គឺ​កងទ័ពអ៊ីស្រាអែល កំពុងតែត្រៀមបើក​សមរភូមិ ចូលទៅប្រយុទ្ធដោយ​ផ្ទាល់​នៅក្នុងតំបន់​ហ្កាហ្សា បើទោះបីជាមិនទាន់មានការប្រកាសណាមួយជាផ្លូវការ​។

ក្រុមហាម៉ាសដែលគ្រប់គ្រង​តំបន់ហ្កាហ្សា បានអះអាង​ថា យ៉ាងហោចណាស់មានមនុស្សស្លាប់​បន្ថែមទៀត ចំនួន​៨០នាក់ ដោយការវាយ​ប្រហារទម្លាក់គ្រាប់​ដ៏ច្រើនសន្ធឹករបស់​អ៊ីស្រាអែល ក្នុងវេលាយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ​។ យោងតាម​ប្រភពពីអ្នករាយការណ៍​ព័ត៌មានបារាំង AFP ប្រចាំនៅហ្កាហ្សាវិញ បាន​ឲ្យដឹងថា គេឃើញមាន​មីស៊ីល​បានវាយ​ប្រហារនៅចំណុច រ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា មិនឆ្ងាយប៉ុន្មានពី​ព្រំដែន​អេហ្ស៊ីប​។ ចំណែកទីក្រុងហ្កាហ្សាស៊ីធី ដែលស្ថិតនៅខាងជើងឯនេះ ក៏គេបានឃើញ​ផ្សែងខ្មៅសន្ធោសន្ធៅដែរ ក្នុងវេលាយប់​។

កងទ័ពអ៊ីស្រាអ៊ែល ត្រៀមបើកសមរភូមិចូលក្នុងហ្កាហ្សា

កាលពីថ្ងៃសៅរ៍ លោក Daniel Hagari អ្នកនាំពាក្យ​កងទ័ពអ៊ីស្រាអែល បាន​បញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃនេះទៅគឺអ៊ីស្រាអែល និង​បន្ថែម​ការវាយ​ប្រហារ ទៅលើតំបន់ហ្កាហ្សា។ កម្មវត្ថុនៃការបន្ថែមការ​វាយប្រហារនេះ គឺដើម្បីបង្ក្រាបកម្លាំងរបស់​ក្រុមហាម៉ាសឲ្យទន់ខ្សោយ​ ហើយ​កាត់​បន្ថយ​ហានិភ័យប្រឈម មកលើ​​កងទ័ពអ៊ីស្រាអែល នៅក្នុង​ដំណាក់​កាលបន្ទាប់នៃសង្គ្រាមនេះ​។

តាមរយៈសំដីនេះ គឺមានន័យថា កងទ័ពអ៊ីស្រាអែលពិតជាមានផែនការ​សំរុកចូលទៅក្នុងតំបន់​ហ្កាហ្សា ដើម្បី​បោសសំអាតសមាជិក​ក្រុមហាម៉ាស ដែលបានចូលមកធ្វើភេរវកម្ម​សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត នៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី​៧តុលា។​ យ៉ាងណាមិញ រូបភាពវីដេអូជាច្រើន ប៉ុន្មានថ្ងៃចុងក្រោយ​នេះ បានបង្ហាញ​ឲ្យ​ឃើញ អំពី​ការ​រៀបចំ​ប្រមូលទ័ព រួមទាំងរថក្រោះផង បញ្ជូន​ទៅ​ក្បែរតំបន់ហ្កាហ្សា និង​ការហ្វឹកហាត់ទាហានអ៊ីស្រាអែល ត្រៀមលក្ខណៈប្រយុទ្ធដោយផ្ទាល់​ ក្នុងលក្ខខណ្ឌភូមិសាស្ត្រតំបន់ហ្កាហ្សា។

ទោះជាយ៉ាងណា មិនទាន់​មានបញ្ជាក់​ផ្លូវការ​ពីក្រសួងការពារជាតិអ៊ីស្រាអែលទេ ថា​ដំណាក់​កាលបន្ទាប់គឺជាអ្វី​។ ក៏ប៉ុន្តែ លោក Herzi Halevi នាយសេនាធិការកងទ័ពអ៊ីស្រាអែលបានប្រកាស​កាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ីស្រាអែល​នឹងចូលទៅក្នុងហ្កាហ្សា ក្នុង​ក្របខណ្ឌកម្មវត្ថុបេសកកម្ម​ ដែលសំដៅ​កំទេច​ហេដ្ឋារចនាសម្ព័ន្ធ​របស់ពួកភេរវកម្ម​ហាម៉ាស ហើយកងទ័ពអ៊ីស្រាអែលនឹងធ្វើប្រតិបត្តិការនេះ ប្រកបដោយ​ភាព​ជំនាញ​បំផុត​។

ក្រៅពីសមរភូមិហ្កាហ្សា នៅភាគខាងជើងអ៊ីស្រាអែលឯណោះ កងទ័ពអ៊ីស្រាអែលបាន​បាញ់គ្រាប់​ឆ្លងឆ្លើយជាមួយ​ក្រុមហេបូឡាលីបង់ ដែល​ជាកូនចៅរបស់អ៊ីរ៉ង់។ អ៊ីស្រាអែលបានជម្លៀសប្រជាជនខ្លួន ចេញពីតំបន់​ក្បែរព្រំដែន ដើម្បីបង្ការគ្រោះថា្នក់ ក្នុងករណី​ក្រុមហេសបូឡាបើកការប្រយុទ្ធ​។ លោក Jonathan Conricus អ្នកនាំពាក្យ​ម្នាក់ទៀតរបស់កងទ័ពអ៊ីស្រាអែល បានគំរាមទុកជាមុននៅព្រឹកថ្ងៃអាទិត្យថា​ ក្រុមហេសបូឡា កំពុងតែនាំប្រទេស​​​លីបង់​ឲ្យចូលមកក្នុងសង្គ្រាម ដោយ​គ្មានបានចំណេញអ្វីទាំងអស់ គឺមាន​តែខាតបង់​។ ដោយឡែកនៅព្រឹកថ្ងៃអាទិត្យដែរ បើ​តាមប្រភពពីបណ្តាញព័ត៌មានផ្លូវការ​ស៊ីរី គឺកងទ័ពអ៊ីស្រាអែលបានបាញ់មីស៊ីលទៅលើព្រលានយន្តហោះក្រុងដាម៉ាស និងព្រលាន​នៅក្រុងអាឡេប បង្កការខូចខាតយ៉ាងដំណំ និងត្រូវ​បិទដំណើរការបណ្តោះអាសន្ន​។​ តាមការសង្ស័យ អ៊ីស្រាអែល​អាចវាយ​ប្រហារដើម្បីបិទផ្លូវ​ កុំឲ្យមានការបញ្ជូនគ្រឿងសព្វាវុធរបស់អ៊ីរ៉ង់។ ​

អាមេរិកបង្កើនការ​​ប្រុងប្រៀបកម្លាំង នៅដើមបូព៌ា

កាលពីល្ងាចថ្ងៃសៅរ៍ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin បានចេញលិខិតប្រកាសមួយ ដោយ​បាន​បញ្ជាក់ថា​ កងទ័ពអាមេរិកនឹង​ចាប់ផ្តើមត្រៀមកម្លាំង ព្រមទាំងគ្រឿងសព្វាវុធ នៅតំបន់​ដើមបូព៌ា ដោយសារតែសង្កេតឃើញ អំពី​សកម្មភាពគួរឲ្យ​បារម្ភខ្លាំងឡើង របស់អ៊ីរ៉ង់ និងបក្សពួក​។ យោងតាមលិខិតនេះ អាមេរិក​នឹងដាក់ពង្រាយ ប្រព័ន្ធខែល​មីស៊ីលការពារ​ផ្លូវអាកាស កំពស់ខ្ពស់ THAAD ព្រមទាំងប្រព័ន្ធមីស៊ីល​ Patriot នៅក្នុងតំបន់នេះ​។ បន្ថែមពីនេះ អាមេរិកនឹងបញ្ជូនកម្លាំងទ័ពទៅបន្ថែម ដើម្បីត្រៀម និង​បង្កើន​សមត្ថភាព​ប្រតិកម្ម​ឲ្យ​បានខ្ពស់ និងឆាប់​រហស័បំផុត ក្នុងករណីចាំបាច់​។​

ដោយ​មិនបញ្ជាក់ថានឹងបញ្ជូន​កម្លាំងទៅ​បន្ថែម​ប៉ុន្មាន​នាក់ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានឲ្យដឹងថា ការសម្រេចនេះ​គឺបន្ទាប់ពីបាន​ពិគ្រោះគ្នាជាមួយ​លោក​ប្រធានាធិបតីចូ បៃដិន។ កម្មវត្ថុនៃ​ការពង្រឹងកម្លាំងរបស់អាមេរិកនេះ គឺដើម្បី​ចូលរួម​កំញើញ​សំឡុត កុំ​ឲ្យ​ភាគីផ្សេងទៀតបើកសមរភូមិ​ថ្មី ធ្វើ​ឲ្យតំបន់ដើមបូព៌ាត្រូវផ្ទុះឆេះក្នុងភ្លើងសង្គ្រាមទាំងស្រុង។ លោក​បានបន្ថែមទៀតថា អាមេរិកនឹងតាមដានពិនិត្យស្ថានការណ៍ជានិច្ច ដើម្បី​វាយតម្លៃការប្រឈម ហើយ​អាចដាក់​បន្ថែកកម្លាំងថែមទៀត ប្រសិនបើចាំបាច់ ដើម្បីការពារអ៊ីស្រាអែលផង និងដើម្បី​ការពារ​តំបន់ដើម​បូព៌ាទាំងមូល​។

​ជំនួបកំពូល “ដើម្បីសន្តិភាព” គ្មានលទ្ធផល

គួរបញ្ជាក់ថា លទ្ធភាពដែលអាចផ្ទុះសង្គ្រាម​ឆេះរាលដាលទូទាំងតំបន់ដើមបូព៌ា គឺជាអ្វីដែលគេព្រួយបារម្ភបំផុត​។ លោក​ប្រធានាធិបតី​អេហ្ស៊ី ហ្វាតា អាល់ស៊ីស៊ី បាន​ផ្តួចផ្តើមគំនិត​រៀបចំជំនួបកំពូល​មួយ នៅទីក្រុងគែរ កាលពីថ្ងៃសៅរ៍ ទី​២១តុលា ដោយ​មានវត្តមាន​តំណាង​ប្រទេស​សម្ព័ន្ធអារ៉ាប់ជាច្រើនប្រទេស បណ្តាប្រទេសអឺរ៉ុប ហ្សកដានី តំណាងអាជ្ញាធរប៉ាឡេស្ទីន ព្រមទាំងតំណាង​ចិន រុស្ស៊ី និងអាមេរិកផងដែរ​។

បើទោះបីភាគីចូលរួមទាំងអស់ ហាក់​បាន​បង្ហាញ​ឆន្ទៈដូចគ្នា ក្នុងការអំពាវនាវ ឲ្យ​មាន​ឈប់បាញ់នៅតំបន់ហ្កាហ្សា ដើម្បីបិទបញ្ចក់សោកនាដកម្ម​ស្លាប់ប្រជាជនស៊ីវីលប៉ាឡេស្ទីន តែទីបំផុត គឺគ្មានសេចក្តីថ្លែងការណ៍រួមគ្នា នៅក្រោយ​ជំនួប​កំពូលនេះទេ។ ផ្អែកតាមមន្ត្រីទូតប្រទេសអារ៉ាប់ គឺមានចំណុចខ្ទាស់​២ចំណុច ដែលក្រុមប្រទេសលោកខាងលិចបានទាមទារ​ត្រូវតែសរសេរនៅក្នុងលិខិត​ប្រកាសរួមចុងក្រោយ​។ ចំណុចទី១ គឺក្រុមប្រទេសលោកខាងលិចបានទាមទារថា ត្រូវតែ​សរសេរថ្កោលទោសឲ្យ​បានច្បាស់ៗ ទៅលើការវាយ​ប្រហារភេរវកម្ម​ដ៏សាហាវព្រៃផ្សៃ ដែលក្រុមហាម៉ាសបានធ្វើទៅ​ជនស៊ីវីលនៅក្នុងទឹកដី​អ៊ីស្រាអែល កាលពីថ្ងៃទី​៧តុលា ដែលមានមនុស្សស្លាប់ទាំងអស់​ ១៤០០នាក់។​ ចំណុចទី២ដែលគេបានដាក់កំហិត គឺការប្រកាសទាមទារ​ឲ្យ​ក្រុមហាម៉ាស ត្រូវតែដោះលែងដោយ​គ្មានលក្ខខណ្ឌ នូវចំណាប់ខ្មាំងទាំងជាង​២០០នាក់ ដែលក្រុមនេះបានចាប់យកទៅ។ ការទាមទារទាំង​២ចំណុចនេះ ត្រូវបាន​ក្រុម​ប្រទេសអារ៉ាប់បដិសេធ មិនព្រមសរសេរនៅ​ក្នុង​លិខិតប្រកាសរួមទេ​។

បានឃើញលទ្ធផលបរាជ័យនៃជំនួបកំពូលនេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែល បានប្រតិកម្មថា វាគួរឲ្យសោកស្តាយណាស់ ដែល​អំពើដ៏​ព្រៃផ្សៃធ្វើឡើងដោយ​ក្រុម​ហាម៉ាស ដល់ថ្នាក់នេះហើយ ក៏នៅតែប្រទេសខ្លះ គ្មានសេចក្តីក្លាហានចាត់ទុកវាថាជាអំពើភេរវកម្ម​។ លោក​បន្តថា អ៊ីស្រាអែលនឹងធ្វើអ្វីដែលខ្លួនត្រូវធ្វើ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម​ភេរវកម្មនេះ ហើយសង្ឃឹមថាពិភពលោក ​នឹងទទួលស្គាល់អំពី​ភាពត្រឹមត្រូវ​នៃការប្រយុទ្ធរបស់​អ៊ីស្រាអែល​។

នៅក្នុងពេលបើកកិច្ច​​ប្រជុំ លោកអគ្គលេខធិការអង្គការសហប្រជាជាតិ បានថ្លែងថា គ្រប់គ្នា​ត្រូវតែ​ធ្វើអ្វីម៉្យាងនៅពេលនេះ ដើម្បី​បិទបញ្ចប់​សោកនាដកម្ម​នៅហ្សាហ្សា ដែលមានមនុស្សស្លាប់ជាង៤ពាន់នាក់​ហើយ ក្នុងរយៈពេល​២សប្តាហ៍​មកនេះ។ ថ្លែងក្នុងន័យ​ថ្លឹងថ្លែងដោយ​មិនកាន់ជើងខាងណា លោក​អង់តូនីញ៉ូ ហ្គូតទែរស៍ បាន​រំលឹកអំពីបរិបទនៃការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ប្រមាណ​៦០ឆ្នាំជាងមកហើយ ហើយដែលបញ្ហា​បានរីកធំឡើងៗ ដោយសារតែអ៊ីស្រាអែលបានពង្រីក​ការ​ដាក់អាណានិគមលើទឹកដីប៉ាឡេស្ទីន​។​ តែយ៉ាងណាក៏ដោយ ហេតុផលទាំងអស់នេះ វាមិនអាច​មកលុបលើអំពើដ៏សាហាវយង់ឃ្នងរបស់ពួកហាម៉ាស ដែលបានធ្វើកាលពីថ្ងៃទី​៧តុលា​ឡើយ​។​

លោក​ម៉ាសមូដ អាបាស ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន ដែល​បាត់​មាត់ស្ងាត់ឈឹង​២សប្តាហ៍​មកហើយក្រោយ​ការផ្ទុះសង្គ្រាមនេះ បានឆ្លើយតបភ្លាមៗនៅក្នុងអង្គប្រជុំថា ត្រូវតែ​រំលឹកប្រាប់អ៊ីស្រាអែលផង ថាត្រូវតែ​បិទបញ្ចក់ការដាក់អាណានិគមលើទឹកដីប៉ាឡេស្ទីន ហើយត្រូវតែ​ស្វែងរកដំណោះស្រាយ​ បង្កើតរដ្ឋប៉ាឡេស្ទីនស្មើភាពគ្នាជាមួយអ៊ីស្រាអែល។ ព្រះចៅអាប់ដាឡាទី​២ របស់ហ្សកដានីវិញ បានថ្លែងថា ជីវិតប្រជាជនប៉ាឡេស្ទីនក៏មានតម្លៃ​ស្មើជីវិតជនជាតិ​​អ៊ីស្រាអែលដែរ។

ស្បៀងចូលបាន​តែ២០រថយន្ត ច្រករ៉ាហ្វាត្រូវបិទវិញ​

យោងតាមប្រភពព័ត៌មានចុងក្រោយនៅព្រឹកថ្ងៃអាទិត្យទី​២២តុលា ច្រករ៉ាហ្វា ដែលបានបើក​កាលពីព្រឹកថ្ងៃសៅរ៍ អនុញ្ញាតឲ្យរថយន្តដឹកស្បៀងចូលចំនួន​២០គ្រឿងនោះ បានបិទជិតឈឹងទៅវិញហើយ​។ ជំនួយមនុស្ស​ធម៌ក្នុងរថយន្តដឹកទាំង២០គ្រឿង ដែលបានចូលហ្កាហ្សាកាលពីម្សិលមិញនេះ គឺ​មានទំហំត្រឹមតែ​៤%ប៉ុណ្ណោះ នៃការ​នាំចូលទំនិញប្រចាំថ្ងៃរបស់ហ្កាហ្សា កាលពីមិនផ្ទុះសង្គ្រាម។

ផ្អែកតាមការិយាល័យ​កិច្ចការ​មនុស្សធម៌នៃអង្គការសហប្រជាជាតិ គឺគេត្រូវការស្បៀងអាហារចំនួន​យ៉ាងហោច​១០០កុងទឺន័រ ជារៀងរាល់ថ្ងៃទើបគ្រប់​តម្រូវការប្រជាជនហ្កាហ្សា ប្រមាណ​២លាន៤សែននាក់។ ក្រៅពីគ្មានទឹកបរិភោគ គ្មានចំណីអាហារ ប្រជាជនហ្កាហ្សា ត្រូវការជាចាំបាច់ នូវ​ថ្នាំ​ពេទ្យ និងបរិក្ខាចាំបាច់ ដើម្បី​ព្យាបាលសង្គ្រោះអ្នករបួស​។​

តែ​យ៉ាងណាក៏ដោយ ភាគីអ៊ីស្រាអែលបានបង្ហាញការប្រុងប្រយ័ត្នបំផុត ទាក់ទិននឹងបើក​ផ្លូវឲ្យរថយន្តដឹកស្បៀងចូលហ្កាហ្សានេះ។​ ទីមួយ ភាគីអ៊ីស្រាអែលសង្ស័យថារថយន្តទាំងនោះអាចដឹក​អាវុធនិងសម្ភារៈទៅឲ្យ​ក្រុមហាម៉ាស។ ហើយមួយវិញទៀត ស្បៀងទាំងនោះមិនប្រាកដថាបានទៅដល់ដៃប្រជាជនស៊ីវីលប៉ាឡេស្ទីនទេ គឺក្រុមហាម៉ាសនឹងប្រមូលទុកសម្រាប់តែគ្នាគេតែប៉ុណ្ណោះ ដើម្បី​រៀបកម្លាំងប្រយុទ្ធតទៅទៀត៕

...more
View all episodesView all episodes
Download on the App Store

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

View all
Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

107 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

10 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

4 Listeners