នៅក្នុងប្រទេសអង់គ្លេស ក្រោយរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានលាចុះពីតំណែងគួរឲ្យភ្ញាក់ផ្អើលនាយប់ថ្ងៃអង្គារ ទី៥ កក្កដា រដ្ឋលេខាធិការទទួលបន្ទុកកុមារ និងគ្រួសារបានលាចុះពីតំណែងក្នុងថ្ងៃពុធ ទី៦ កក្កដា។ ការលាចុះពីតំណែងរបស់ឥស្សរជនទាំង ៣រូបពេលនេះបានធ្វើឲ្យនាយករដ្ឋមន្រ្តីលោកបូរីស ចនសុនចុះខ្សោយមួយកម្រិតទៀត ខណៈដែលលោកកំពុងរួមរឹតដោយរឿងអាស្រូវជាច្រើន។ តែទោះជាយ៉ាងនេះក្តី លោកចនសុនបានបន្តបដិសេធមិនចុះចេញពីកៅអីនាយករដ្ឋមន្រ្តីទេនៅពេលនេះ។