ប្រតិកម្ម ធ្លាក់ មក បន្ត គ្នា ក្រោយ ពេល ក្រសួង យុត្តិធម៌ បើក ទ្វារ ឲ្យ គណបក្ស ប្រឆាំង និង អង្គការ សង្គមស៊ីវិលដែលជំទាស់នឹងការកែ ប្រែ រដ្ឋធម្មនុញ្ញ ចូល ទៅ ស្តាប់ការ បក ស្រាយរបស់រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ ជុំវិញវិសោធនកម្ម រដ្ឋធម្ម នុញ្ញលើកទី ១០។ ប្រតិកម្មនេះ កើត មាន ឡើង បន្ទាប់ ពី ក្រសួង យុត្តិធម៌ អញ្ជើញ អ្នកដែល មិន គាំទ្រ នឹង ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទៅស្តាប់ ការ ពន្យល់ ម្តង ទៀតពី សំណាក់ មន្ត្រី ក្រសួងយុត្តិធម៌ នៅ សប្តាហ៍ក្រោយនេះ ដើម្បីជម្រះនូវ កង្វល់ នានា។ ប៉ុន្តែ ក្រុម អ្នក ជំទាស់ នឹង ការ កែរដ្ឋ ធម្មនុញ្ញ អះអាង ថា ការកោះ ហៅឲ្យ ទៅស្តាប់ការ ពន្យល់ឡើង វិញ នេះ ហាក់ ដូច ជា គ្មាន ន័យ ទេ ខណៈ ដែល ច្បាប់នេះត្រូវបានរដ្ឋសភាអនុម័យរួច ហើយ។ ឆ្លើយ តប នឹង ការលើកឡើងនេះ អ្នកនាំ ពាក្យក្រសួង យុត្តិធម៌ ពន្យល់ ថា នេះ មិនមែន ជាជំនួប ពិគ្រោះយោបល់ នោះទេ តែ ជាការ បក ស្រាយព ន្យល់ ដោយ ផ្ទាល់ បន្ថែមទៀត។