អ្នកកាសែត ជាង ៥០ នាក់ត្រូវបាត់បង់អាយុជីវិត ក្នុងពេលបំពេញការងារ នៅឆ្នាំ២០២២។ នេះបើតាម អង្គការអ្នកកាសែតគ្មានព្រំដែន និង អង្គការយូណេស្កូ ដែលបានបញ្ជាក់ នៅក្នុងទិវាប្រយុទ្ធប្រឆាំងនឹងនិទ្ទណ្ឌភាពចំពោះឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន នាថ្ងៃទី២វិច្ឆិកា។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកសារព័ត៌មានបាត់ខ្លួន គឺមានចំនួន ១១៨ នាក់ ហើយ អ្នកកាសែត ជាប់ក្នុងពន្ធនាគារ មានចំនួន ជាង ៥២០ នាក់ នៅទូទាំងពិភពលោក។ ឋិតក្នុងបរិបទអសុវត្ថិភាពបែបនេះ អ្នកកាសែតដែលធ្វើសេចក្តីរាយការណ៍ផ្នែកបរិស្ថាន ក៏ទទួលរងការគំរាមកំហែងកាន់តែខ្លាំងឡើងៗដែរ។