អ្នកនយោបាយបក្សប្រឆាំងបានរងនូវបណ្តឹងជាបន្តបន្ទាប់ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាន់តែខិតជិតមកដល់។ ជាការកត់សម្គាល់បើរាប់ទាំងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ អ្នកនយោបាយជំនាន់មុនចំនួន៣នាក់ហើយបានរងនូវបណ្តឹង ក្នុងនោះមានលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និងចុងក្រោយនេះគឺលោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន។ នេះមិនទាន់គិតមេដឹកនាំគណបក្សនយោបាយប្រឆាំងដែលមានសក្តានុពលនៅឯក្រៅប្រទេស ដែលរងការផ្តន្ទាទោសពីតុលាការក្រុងភ្នំពេញផង។ រូបភាពទាំងនេះ ត្រូវអ្នកវិភាគមើលឃើញថាជាយុទ្ធសាស្ត្របោសសម្អាតអ្នកនយោបាយជំនាន់មុនរបស់គណបក្សប្រឆាំង ដើម្បីត្រួសត្រាយផ្លូវឲ្យអ្នកនយោបាយជំនាន់ក្រោយរបស់គណបក្សកាន់អំណាច និងជាការបង្ហាញនូវបរិយាកាសនយោបាយមិនល្អមួយសម្រាប់ការបោះឆ្នោតខាងមុខ។ តើការយល់ឃើញដូច្នេះ មានភាពឡូហ្សិកយ៉ាងណា?