អ្នកវិភាគសង្គមសង្កេតឃើញថា អភិក្រម៥ចំណុចដែលដាក់ចេញដោយរដ្ឋាភិបាលអាណត្តិចាស់ កំពុងត្រូវបានរដ្ឋាភិបាលអាណត្តិថ្មីយកមកអនុវត្តយ៉ាងសកម្ម។ អភិក្រមទាំង៥ចំណុចនោះរួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ រដ្ឋាភិបាលថ្មីកំពុងជ្រើសយកដំណាក់កាលវះកាត់មកអនុវត្តនៅដើមអាណត្តិរបស់ខ្លួន។ ជិត៤ខែនៃការដឹកនាំរបស់រដ្ឋាភិបាលអាណត្តិថ្មី គេកត់សម្គាល់ឃើញ អភិក្រមចំណុចចុងក្រោយនេះត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីមន្ត្រីមុខងារសាធារណៈ មានមន្ត្រីនគរបាលមួយចំនួនត្រូវបានផ្ទេរតួនាទី ឬបញ្ចប់មុខតំណែង ក្រោយរកឃើញមានកំហុស និងជាប់ពាក់ព័ន្ធអំពើពុករលួយ។ អ្នកវិភាគសង្ឃឹមថា រដ្ឋាភិបាលអាណត្តិថ្មីនឹងបន្តវះកាត់មន្ត្រីខិលខូចដូចភ្លៀងរលឹម។