ថ្ងៃទី២២មីនា គឺជាទិវាទឹកពិភពលោក។ ទឹកគឺជាប្រភពមិនអាចខ្វះបាន សម្រាប់ជីវិតមនុស្ស សត្វ និងរុក្ខជាតិនៅលើភពផែនដីយើង។ តែធនធានទឹក កំពុងតែជួបនូវភាពហិនហោច។ អង្គការសហប្រជាជាតិ ទើបតែបានចេញរបាយការណ៍មួយ ទាញសញ្ញាអាសន្ន ស្តីអំពីបញ្ហាខ្វះទឹកប្រើប្រាស់ ដែលកំពុងតែចោទខ្លាំងឡើងៗ នៅទូទាំងពិភពលោកយើង។ ១០%នៃមនុស្សលើផែនដី រងសំពាធខ្លាំងណាស់ ដោយសារបញ្ហាគ្មានទឹកស្អាតប្រើប្រាស់។ គឺនៅក្នុងបរិបទនេះហើយ អង្គការសហប្រជាជាតិបានបើកសន្និសីទអន្តរជាតិមួយ ស្តីពីទឹក ចាប់ពីថ្ងៃទី២២មីនា នៅឯទីស្នាក់ការទីក្រុងញូយ៉ក។