នៅថ្ងៃពុធ ទី២២ ធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែរស៍បិទបញ្ចប់ទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅក្នុងប្រទេសលីបង់។ ទស្សនកិច្ចនេះបានធ្វើឡើង ខណៈដែលប្រទេសនៅតំបន់ដើមបូព៌ាមួយនេះបាន និងកំពុងបន្តផុងខ្លួនកាន់តែជ្រៅទៅក្នុងវិបត្តិសេដ្ឋកិច្ច និងនយោបាយ។ សព្វថ្ងៃ មានប្រជាជនលីបង់ចំនួន ៨០% កំពុងរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ។ ដើម្បីស្រោចស្រង់លីបង់ លោកអង់តូនីញ៉ូបានអំពាវនាវឲ្យថ្នាក់ដឹកនាំលីបង់មកពីគ្រប់និន្នាការសាសនា និងនយោបាយរួមគ្នាបញ្ចប់វិបត្តិនយោបាយ និងផ្តើមធ្វើកំណែទម្រង់ប្រទេសឲ្យបានឆាប់បំផុត។