ជាមួយនឹងសន្ទុះឆ្លងលឿនខ្លាំងនៃមេរោគបំប្លែងខ្លួន អូមីក្រុង ប្រទេសនៅអឺរ៉ុបចាប់ផើ្តមចាត់វិធានការរឹតបន្តឹងឡើងវិញនៅ ថ្ងៃបុណ្យឆ្លងឆ្នាំសកល ថ្ងៃសុក្រទី ៣១ធ្នូ២០២១។ មេរោគបំប្លែងខ្លួន អូមីក្រុង និងដែលតា បានធ្វើឲ្យចំនួនអ្នកឆ្លងថ្មី ស្ទុះកើនខ្លាំង បំបែកឯតទគ្គកម្ម រាល់ថ្ងៃ ដូចជានៅប្រទេសបារាំង ជាដើម ជាទី ដែលចំនួនមនុស្សឆ្លងកូវីដបានកើនឡើងដ៏ខ្ពស់ ដល់ទៅ ជាង ២សែននាក់ ក្នុងមួយថ្ងៃពុធម្សិលមិញ។ នៅក្នុងពិភពលោក ចំនួនមនុស្សឆ្លងមេរោគកូវីដ មានជាមធ្យម ជាង ៩សែននាក់ ក្នុងមួយថ្ងៃ ដែលជាចំនួនដ៏ច្រើន មិនធ្លាប់មាន គិតចាប់តាំងពីជំងឺកូវីដ បានផ្ទុះឡើងដំបូង នៅទីក្រុងវូហានប្រទេសចិន កាលពី២ឆ្នាំមុន។