ក្រោយជំនួបទ្វេភាគីអាមេរិក-រុស្ស៊ី កាលពីថ្ងៃទី១០មករា បក្សសម្ព័ន្ធអាត្លង់ទិក (អូតង់/ណាតូ) និងរុស្ស៊ី កំពុងជួបពិភាក្សាគ្នានៅថ្ងៃពុធទី ១២ មករា ២០២២ នៅទីស្នាក់ការអូតង់នាទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។ រុស្ស៊ីបានដាក់សម្ពាធលើបស្ចឹមលោកខ្លាំងណាស់-ខ្លាំងជាងពេលណាៗទាំងអស់ ... ដូច្នេះជំនួបប្រជុំ ថ្ងៃនេះ ក៏ទំនងជាគ្មានលទ្ធផលប្រសើរជាងជំនួបកាលពីថ្ងៃចន្ទប៉ុន្មានឡើយ។ ចំណែក អឺរ៉ុប បារាំង និងអ៊ុយក្រែន ដែលជាភាគីពាក់ព័ន្ធសន្តិសុខផ្ទាល់ ក៏ប្រឹងប្រែងខ្លាំងដែរ និងបានអំពាវនាវបើកជំនួបកំពូលអន្តរជាតិ ទម្រង់ផ្សេងទៀតនៅថ្ងៃខាងមុខ។