វិបត្តិអ៊ុយក្រែនកំពុងបន្តជាសំណុំរឿងប្រទាញប្រទង់ខ្លាំងរវាងក្រុមបស្ចិមប្រទេស និងរុស្ស៊ី។ ខណៈដែលកិច្ចប្រជុំទម្រង់ណរម៉ង់ឌីក្នុងក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃពុធ ទី២៦ មករាទទួលបានលទ្ធផលស្តួចស្តើង អាមេរិកបានឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់រុស្ស៊ីដោយបដិសេធលើការទាមទាររបស់រុស្ស៊ី។ តែទន្ទឹមគ្នានេះ អាមេរិកក៏បានដាក់សំណើផ្សេងឲ្យរុស្ស៊ីពិចារណា។ គួររម្លឹកថា ក្តីបារម្ភរបស់ក្រុមបស្ចិមលោក ពិសេសអាមេរិក គឺការចូលឈ្លានពានអ៊ុយក្រែនពីសំណាក់រុស្ស៊ី។