ថ្ងៃសុក្រ មានព្រឹត្តិការណ៍ទម្លាប់គ្រាប់បែកទៅលើមន្ទីរឃុំឃាំងមួយកន្លែង បណ្តាលឲ្យស្លាប់មនុស្សជាង៥០នាក់និងរបួបរាប់សិបនាក់ ដែលសុទ្ធតែជាអតីតសមាជិកកងកម្លាំងអាហ្សូវ (Azov)។ អ៊ុយក្រែន និង រុស្ស៊ី បានចោទគ្នាទៅវិញទៅមក ថាជាអ្នកនៅពីក្រោយអំពើឃាតកម្មនេះ។ សូមជ្រាបថា កន្លែងទម្លាក់គ្រាប់បែកនេះ គឺឋិតនៅប៉ែកអាគ្នេយ៍អ៊ុយក្រែន ដែលជាតំបន់ផ្តាច់ខ្លួនគាំទ្ររុស្ស៊ី។ មួយរយៈមុន កងទ័ពទាហានអ៊ុយក្រែន ប្រមាណជា២៥០០នាក់ ដែលតស៊ូប្រយុទ្ធការពារតំបន់នេះលែងបាន ក៏បានសុំចុះចាញ់ ហើយត្រូវ រុស្ស៊ី ចាប់ឃុំឃាំងនៅតំបន់ អូលេនីវកា (Olenivka) ជាកន្លែងកើតហេតុការណ៍ធ្លាក់គ្រាប់បែកពីថ្ងៃទី២៩កក្កដា។