Sign up to save your podcasts
Or
សន្និសីទអង្គការសហប្រជាជាតិស្តីពីជីវចម្រុះលើកទី១៦ ដែលចាប់បើកនៅថ្ងៃចន្ទទី២១តុលា២០២៤ នៅក្រុងកាលីប្រទេសកូឡុំប៊ី ជាការណាត់ជួបខ្នាតអន្តរជាតិលើកទីមួយ គិតចាប់តាំងពីពិភពលោកមានផែនការបញ្ឈប់ការបំផ្លិចបំផ្លាញផែនដី មហាសមុទ្ទ និងជីវិតជីវចម្រុះគ្រប់ប្រភេទ ត្រឹមឆ្នាំ២០៣០មក។ ផែនការមានហើយ ឥលូវដល់ពេលត្រូវប្រែក្លាយផែនការឱ្យការពិតជាក់ស្តែង។ តើ១៩៤ប្រទេសជាសមាជិកនៃសន្ធិសញ្ញាដើម្បីជីវចម្រុះ ត្រូវមានសកម្មភាព និងដំណោះស្រាយយ៉ាងណា ដើម្បីធានាសម្រេចកម្មវត្ថុដែលបានព្រមព្រៀងគ្នារួចហើយ?
ប្រព្រឹត្តទៅជារៀងរាល់ពីឆ្នាំម្តងតាំងពីឆ្នាំ១៩៩២មក សន្និសីទអង្គការសហប្រជាជាតិស្តីពីជីវចម្រុះCOP១៦ បានការចូលរួមជាលើកទីមួយពីសំណាក់ប្រមុខរដ្ឋ-រដ្ឋាភិបាលមួយចំនួន ជាង១០ប្រទេស មានអាទិ៍ប្រធានាធិបតីប្រេស៊ីលលូឡា ក្បែរបណ្តារដ្ឋមន្ត្រីជាងមួយរយប្រទេស ព្រមទាំងអ្នកការទូត អ្នកជំនាញ សកម្មជនបរិស្ថាន ឬអង្គការ សហគ្រាសនានា សរុបជាង១៨០០០នាក់។
ជំនួបដ៏ធំសម្បើមនេះ ជាឱកាសពិចារណាថាតើត្រូវធ្វើដូចម្តេចប្រែក្លាយកម្មវត្ថុកំណត់រួចឱ្យក្លាយសកម្មភាពជាក់ស្តែង? កាលពីឆ្នាំ២០២២ ក្នុងសន្និសីទជីវចម្រុះលើកទី១៥ នៅទីក្រុងម៉ុងរ៉េអាល់ប្រទេសកាណាដា សមាជិកអង្គការសហប្រជាជាតិទាំងអស់បានអនុម័តកិច្ចព្រមព្រៀង ក្នុងក្របខ័ណ្ឌការពារជីវចម្រុះពិភពលោក។ មានមហិច្ឆតាខ្លាំង កិច្ចព្រមព្រៀងឈ្មោះ Kunming-Montréal ដែលជាផែនទីចង្អុលផ្លូវ មានកម្មវត្ថុ២៣យ៉ាង សម្រាប់ឈានទៅបញ្ឈប់ការបំផ្លិចបំផ្លាញផែនដី និងមហាសមុទ្ទ៣០% និងស្តារប្រព័ន្ធអេកូសាស្ត្រជីវិតសត្វរុក្ខជាតិគ្រប់ប្រភេទឱ្យបាន៣០%ដែរ នៅឆ្នាំ២០៣០ ហើយកាត់បន្ថយការប្រើថ្នាំសម្លាប់សត្វឱ្យបានពាក់កណ្តាល ព្រមទាំងប្រមូលថវិកាឱ្យបាន២០០ពាន់លានដុល្លារក្នុងឆ្នាំដើម្បីធម្មជាតិ។
កិច្ចសន្យាមានអាយុពីរឆ្នាំ ហើយពួកគេមានពេលត្រឹមតែ៦ឆ្នាំទៀតប៉ុណ្ណោះ តើមានអ្វីជឿនលឿនទៅមុខខ្លះទេ? ចម្លើយគឺគ្មានការជឿនលឿនប៉ុន្មានទេ។ បើតាមអង្គការWWF ពេលកាន់តែខើច ជីវចម្រុះហិនហោចកាន់តែលឿនខ្លាំង។ ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ ការបាត់បង់សត្វព្រៃមានកំរិតដល់ទៅ៧៣%។ នៅតែកញ្ញា ៨,៣៥%នៃមហាសមុទ្ទ ១៧,៥%នៃផ្ទៃដី ត្រូវបានគេចាត់ទុកថាបានទទួលការការពារ ពោលគឺច្រើនជាងឆ្នាំ២០២២បន្តិច (សមុទ្ទ៨,១៦% និងដី១៥,៨%)។ នេះបើតាមអង្គការWWFដដែល ដោយផ្អែកលើទិន្នន័យបឋមរបស់អង្គការសហប្រជាជាតិ។ តុល្យការផ្លូវការថ្មីនឹងបង្ហាញនៅឆ្នាំ២០២៦ (COP១៧)។
ចំណែកសកម្មភាពរបស់រដ្ឋនីមួយៗគិតត្រឹមថ្ងៃទី ១៦តុលា២០២៤វិញ មានតែ២៩ប្រទេសប៉ុណ្ណោះ បានលម្អិតយុទ្ធសាស្ត្រនិងផែនការជាតិដើម្បីជីវចម្រុះ និង៩១ប្រទេសបានត្រឹមលើកគម្រោងសន្យាត្រួសៗនិងមិនពេញលេញ។ ប្រទេសជាច្រើនទៀត អាចនឹងបង្ហាញផែនការសកម្មជាក់ស្តែងរបស់ខ្លួន ក្នុងព្រឹត្តិការណ៍សន្និសីទនៅកាលីនេះតែម្តង។ ហេតុដូច្នេះហើយបានជា COP១៦ត្រូវស្វែងរកនិងអនុម័តវិធានរួមមួយ តើត្រូវវាយតម្លៃអំពីប្រសិទ្ធភាពនៃផែនការជាតិដោយឈរលើគោលការណ៍អ្វី ? តើនរណាជាអ្នកត្រួតពិនិត្យដល់កន្លែងថាអ្វីៗពិតជាមានដំណើរការទៅមុខមែន? សម្រាប់ផ្ទៀងផ្ទាត់និងផ្តល់តុល្យការដំបូងនៅឆ្នាំ២០២៥។ COP១៦នៅកាលី ក៏ត្រូវរកឱ្យឃើញក្បួនសម្រាប់អនុវត្តជាមួយក្រុមហ៊ុនឯកជនដើម្បីចៀសវាងកុំឱ្យមានករណីយកបរិស្ថានមកលុបលាង។
ដូចរាល់គ្រប់ដំណោះស្រាយ ថវិកាជាឧបសគ្គដ៏ធំចម្បងមួយទៀត។ តាំងពីប្រកាសបង្កើតមូលនិធិជីវចម្រុះនៅCOP១៥មក ម្ចាស់អំណោយនិងអ្នកទទួលអំណោយចាប់ផ្តើមហែកហួរគ្នា។ ប្រទេសទទួលជំនួយចង់ឱ្យមូលនិធិដើម្បីបរិស្ថានពិភពលោក មានឯករាជ្យនិងមានអភិបាលកិច្ចផ្ទាល់ខ្លួន តែប្រទេសអ្នកផ្តល់វិភាគទាន ស្ថិតនៅជាផ្នែកមួយនៃអង្គការ។ ជារឿងតូចតាចមែនតែការជជែកតឹងសរសៃកខ្លាំង ដោយចំណាយពេលនិងថាមពលអស់ច្រើនណាស់។ ហើយពេលនេះលុយទើបចូលហិបមូលនិធិបានប្រមាណ៤០០លានដុល្លារប៉ុណ្ណោះ ឆ្ងាយពីកម្មវត្ថុ២៥ពាន់លានដុល្លារក្នុងមួយឆ្នាំដូចមានចែងក្នុងកិច្ចព្រមព្រៀង Kunming Montréalណាស់។ ក្នុងន័យនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរក៍ បានអំពាវនាវនៅមួយថ្ងៃមុនការការបើកសន្និសីទ សុំឱ្យអ្នកចរចាទាំងអស់ចាកចេញពីក្រុងកាលីនៅថ្ងៃទី១វិច្ឆិកា ជាមួយការវិនិយោគដ៏ធំធេងផ្តល់មូលនិធិដល់ផែនការជីវចម្រុះពិភពលោក ដោយប្រមូលហិរញ្ញវត្ថុពីគ្រប់ប្រភពសាធារណៈនិងឯកជនដើម្បីធ្វើសកម្មភាពបានពេញទំហឹង។
ជាចុងក្រោយ ប្រជាពលរដ្ឋជាជនជាតិដើមភាគតិច ដែលបង្ហាញវត្តមានច្រើនខ្លាំងនៅក្នុង គ្រប់COP សន្និសីទអង្គការសហប្រជាជាតិ ស្តីពីជីវចម្រុះ ច្រើនខកចិត្តខ្លាំងជាងគេនៅពេលឃើញសេចក្តីសម្រេចចិត្តចុងក្រោយ។ សម្រាប់កុបទី១៦ ដែលប្រព្រឹត្តទៅនៅមាត់ព្រៃអាម៉ាហ្សូនក្បែរផ្ទះតែម្តង ក្រុមជនជាតិដើមចង់ឆ្លៀតឱកាសនេះបញ្ចេញសំឡេងទាមទារឱ្យទទួលស្គាល់សិទ្ធិនិងចំណេះពីដូនតារបស់ពួកគេ បន្ទាប់ពីរងការរើសអើង និងបង្ខំឱ្យផ្លាស់ទី ក្រោមហេតុផលអភិរក្ស ដែលអ្នកចាត់ទុកថាជាអាណានិគមបៃតង៕
5
11 ratings

13 Listeners
13 Listeners
106 Listeners
9 Listeners
1 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
5 Listeners
0 Listeners
11 Listeners
28 Listeners
0 Listeners
5 Listeners
0 Listeners